PART 9 : មនុស្សកំពូល

Start from the beginning
                                        

" មើលចរឹកវាចុះ! យើងនេះស្លាប់មុនអាយុមិនខានទេបើឲ្យ តែបែបនេះ " លោកចន

" ប៉ារៀនទទួលយកខ្លះទៅ..ខ្ញុំទៅមើលគេសិនហើយ " JK ថាហើយក៏ងើបចេញទៅយ៉ាងលឿនរកប៉ាគេឃាត់មិនចង់ ទាន់សោះម៉ង..

[ ... ]

" យ៉ាងម៉េចហើយ? មុខមិនរីកសោះចឹង " JK ចូលមកដល់ក្នុងបន្ទប់ក៏និយាយឡើងភ្លាមដោយសារឃើញទឹកមុខរបស់ រាងតូចមិនល្អសោះ

" គ្មានអីទេ! ស្អប់ប៉ាលោកណាស់..ប្រើនោះប្រើធ្វើហើយ នៅខុសទៀត " Tae និយាយទាំងមុខក្រញូវគេហត់ណាស់ខំធ្វើការដែលលោកចនប្រើយ៉ាងយកចិត្តតែនៅខុសទៀតចំមែនហើយ

" ចុះឯងធ្វើឲ្យខោអាវរហែក..នៅមានចានបែកទៀតហើយ នៅមានកាហ្វេដាក់ក្រូចឆ្មាទៀត! ឯងចង់ធ្វើបាបគាត់មែន ទេហើយនៅមកធ្វើដូចខ្លួនឯងត្រូវទៀត " Jk

" នេះលោកចង់ថាខ្ញុំខុសដែលហេ៎ស? គិតទៅយើងជាអ្នក ដទៃគេមិននៅខាងយើងទេ.. " Tae

" តែក៏ខុសមែន " JK តាមគេមើលឃើញគឺនាយតូចខុស មែននេះគេនិយាយការពិរហើយខុសដែលមែនទេ

" អើ ខុសក៏ខុស! ហើយមិនម៉េចមកសុំខ្ញុំជួយទៀតទេយក រួចខ្លួនតែឯងទៅ..ឆឹស " Tae ញ៉ែតៗដាក់នាយហើយក៏ ងាកមុខចេញទៅម្ខាងទាំងមុខក្រញូវខឹងណាស់ៗមកនៅ ផ្ទះគេចឹងមែនមានគេធ្វើបាបមនុស្សទន់ខ្សោយដូចជាគេ គិតមើលទៅថាគេគួរឲ្យអាណិតប៉ុណ្ណា ><

" នេះខឹងយើងហេ៎ស? ចំមែនហើយ..ទៅឯងធ្វើត្រូវហើយ មិនខុសទេ " JK

" ហឹស! ពេលណាទើបសង្សារលោកមកវិញ..នឹងបានខ្ញុំចប់ កិច្ចការ " Tae ងាកមកវិញដោយសួររឿងនេះវិញគេចង់ ដឹងណាស់តើពេលណាទៅទើបមកវិញគេធុញណាស់ទើប មកនៅតែប៉ុណ្ណាថ្ងៃនឹងក៏ធុញសឹងស្លាប់ហើយ

" មិនទាន់ដឹងទេ! យើងមិនទាន់បានខលទៅសួរ " JK

" ហឺយ..លោកអាចនាំខ្ញុំទៅលេងជីមីនបានទេ..នឹកគេណាស់ " Tae បែរមកជាពេបមាត់ធ្វើចរឹកដូចក្មេងដាក់ នាយវិញដោយសារចង់ឲ្យគេជូនទៅលេងមិត្តនឹងណាបាន ធ្វើចរឹកបែបនេះចេញមកនោះ ។ នាយកាលបានឃើញបែប នេះហើយក៏លួចញញឹមដែលអារម្មណ៏គេក៏ចម្លែកឡើងនេះ គេកើតអីទៅដូចពេលដែលនាយតូចមកហៅគេថាលោកប្ដី គេមានអារម្មណ៏ថារំភើបណាស់តែមិនដឹងថាវាជាអ្វី ><

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now