PART 7 : មិនល្ងង់ដូចប៉ាទេ

Start from the beginning
                                        

" មិនអីទេលោកប្ដី..ចាំអូននេះធ្វើតាមបញ្ជារបស់ប៉ាក្មេកឲ្យ បានល្អបំផុត! ធានាថាស្អាតតែម្ដង " Tae ហ៊ានធានាទៀត តែទឹកមុខវិញមានល្បិចច្រើនណាស់ហើយមនុស្សគេនឹង មកធ្វើការងារច្រើនចឹងនោះគេខ្ជិលសឹងស្លាប់ហើយតែមក ពីចង់ផ្ចាញ់លោកចនទេកុំអីមិនធ្វើនោះទេ...

" យើងមកវិញត្រូវតែស្អាត..តោះកូនទៅក្រៅជាមួយប៉ា " លោកចន ថាហើយក៏ចាប់ទាញដៃនាយក្រាស់ទៅជាមួយ មានLilyទៅជាមួយដែលប្រកែកមិនកើតមានតែទៅតាម នឹងឯងនៅក្នុងផ្ទះសល់តែលោកស្រីចននិងTaeទេ..
មានអ្នកបម្រើ2,3នាក់ទៀត

" កូនអាចធ្វើបានដែលមែនទេ " លោកស្រីចន

" បានតើម៉ាក់ក្មេក! ចឹងខ្ញុំទៅធ្វើកិច្ចការដែលប៉ាដាក់ឲ្យសិន ណា " Tae និយាយហើយក៏ដើរចេញទៅធ្វើតាមការប្រើ បាត់គេដើរទៅបន្ទប់របស់លោកចនដើម្បីប្រមូលខោអាវ យកមកបោកទោះស្អាតក៏យកមកដែលព្រោះគាត់ប្រាប់មក ចឹងទោះបោកហើយក៏ត្រូវយកមកបោកទៀតដែល..

បន្ទាប់ពីបោកខោអាវរួចហើយនាយតូចក៏ទៅលាងសម្អាត ចានឆ្នាំងនិងបោសសម្អាតផ្ទះតាមបញ្ជាគេធ្វើរួចមុនម៉ោង ទៅទៀតពេលរួចរាល់អស់ហើយគេក៏ទៅបន្ទប់ដើម្បីសម្អាតខ្លួនព្រោះធ្វើការមួយថ្ងៃហើយស្អុយខ្លួនណាស់..

[ ... ]

" បងគុកហា៎..សប្បាយទេបានដើរលេងជាមួយគ្នាបែបនេះ Lilyសប្បាយណាស់ " Lily ដើរចូលមកកៀកដៃនាយទាំង ញញឹមដោយមិនគិតថានាយធុញឬក៏អត់នោះទេសំខាន់ នាងចង់កៀក.. JKមិនបាននិយាយអ្វីនោះក៏ដាក់គូទអង្គុយ ចុះទាំងមុខស្អុយ

" មកវិញហើយមែនទេបង! យ៉ាងម៉េចបានអ្វីខ្លះ " លោកស្រីចន ចេញមកពីផ្ទះបាយទាំងស្នាមញញឹមមកសួរ នាំប្ដីរបស់គាត់យ៉ាងផ្អែមតាមទម្លាប់នាយតូចក៏ចេញមកជាមួយដែលដោយសារគេចុះមកជួយធ្វើម្ហូបនឹងណា..

" គ្មានអ្វីទេ..គ្រាន់តែឲ្យកូនៗបានស្និតស្នាលគ្នា " លោកចន តបទៅវិញដោយដៀងមើលទឹកមុខនាយតូចដែលដូចចង់ និយាយឲ្យនាយតូចឈឺអីចឹងហាស៎..

" ហិៗ..លោកអ៊ំមិនដឹងជាស្អីទេ! ម៉ាក់អ៊ំដឹងទេថាបងគុកបាន ទិញរបស់នេះរបស់នោះឲ្យខ្ញុំច្រើនណាស់ " Lily

" ចុះឯណារបស់ដែលនាងថានោះ? កុហកទេដឹង " Tae មើលមិនឃើញបានស្អីមកផងក៏ខំនិយាយអួតដែល

" ថេយ៍មកនេះ " JK បក់ដៃហៅនាយតូចមកអង្គុយជិតគេ ទាំងញញឹមហើយនាយតូចក៏មកតាមការហៅមិនសួរច្រើន

" នេះបងទិញឲ្យ.. " JK បានហុចប្រអប់មួយឲ្យទៅនាយតូចទាំងញញឹមតែមិនដឹងថាជាអ្វីនោះទេនាយតូចចងចិញ្ចើម ដោយឆ្ងល់ហេតុអីចាំបាច់ទិញឲ្យដែលគ្រាន់សម្ដែងសោះ ធ្វើដូចស្រលាញ់គ្នាមែនទែនចឹង..

" ទិញឲ្យខ្ញុំ? ទិញឲ្យធ្វើអី " Tae

" ឃើញថាប៉ាប្រើអូនច្រើន..ចឹងហើយទិញរបស់មកលួងចិត្ត នោះអី " JK និយាយហើយក៏ញីសក់ក្បាលនាយតូចតិចៗ ធ្វើបែបនេះអាចឲ្យLilyក្ដៅចិត្តនិងច្រណែនបាននាងខំធ្វើ ធម្មតាតែក្នុងចិត្តវិញមិនដឹងជាច្រណែនខ្លាំងប៉ុណ្ណានោះទេ

" អួយ..ប្ដីយល់ចិត្តដល់ហើយ! ប៉ាក្មេកឃើញទេថាពួកយើង ស្រលាញ់ណាស់ " Tae

" យើងមើលមិនឃើញទេ..កូនយើងទិញរបស់ឲ្យភ្មួយលីលី ច្រើនជាងទៀត " លោកចន

" បោកក្មេងហើយប៉ា..ខ្ញុំមិនល្ងង់ដូចប៉ាទេ " Tae និយាយ នឹងចង់បន្លំជេរហើយតើនេះកូននឹងខូចម្លេះណ៎

" ឯងបន្លំជេរយើង " លោកចន

" អត់ទេ! គឺមានចេតនាទៅវិញទេ..តែប៉ាកុំខឹងអីប្រយ័ត្នស្ទះ ខ្យល់ស្លាប់នឹងមិនបានធ្វើបាបខ្ញុំទៀត " Tae និយាយទាំង ញញឹមជាប់រហូតតែពាក្យសម្ដីអាចឲ្យលោកចនខឹងខ្លាំង មែនទែនតែតបមិនឈ្នះទេបានត្រឹមក្ដាប់ដៃសម្រួលអារម្មណ៏ប៉ុន្នឹងឯងបើតបមិនឈ្នះផង..

TO BE CONTINUED...

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now