" មកគេងខាងលើវិញមក...យើងគេងក្រោមក៏បាន " JK ដោយសារមិនដាច់ចិត្តមើលទៅហៅគេមកជួយហើយឲ្យ គេងនៅលើឥដ្ឋបែបនេះទៀតដូចមិនសមសោះឡើយដូច ជាអាក្រក់ពេកហើយ...
" មិនបាច់ទេ! ខ្ញុំគេងបាន... " Tae
" កុំរឹងពេកឡើងមកគេងលើមក...លឿនឡើង " Jk ដោយ ខ្ជិលប្រកែកច្រើនទើបងើបទៅគេងនៅលើវិញនាយក៏មក គេងនៅក្រោមក្បែរគ្រែនឹងឯងបន្ទាប់មកពួកគេក៏សង្ងំគេង រៀងខ្លួនទៅមិនមាននិយាយអ្វីទៀតនោះទេ...
#ព្រឹក
មេឃបានជះពន្លឺឡើងចាំងចូលបន្ទប់កម្លោះៗមួយគូនោះធ្វើ ឲ្យពួកគេបានក្រោកឡើងព្រមគ្នា ។ ពួកគេពុតខ្លួនមុននឹង ងើបចេញពីកន្លែងគេងរៀងខ្លួននិងទៅសម្អាតខ្លួនម្ដងម្នាក់
" គេងលក់ស្រួលទេ " JK ចេញមកពីបន្ទប់ទឹកវិញក៏សួរទៅ កាន់នាយតូចទាំងញញឹមមកពីឃើញថាគេគេងយូរណាស់ ទើបងើប...
" ហឹម..ខ្ញុំទៅងូតទឹកហើយ " Tae ងក់ក្បាលបន្តិចហើយក៏ ទាញកន្សែងចូលទៅបន្ទប់បាត់ទាំងភ្នែកនៅបិទនៅឡើយ ដើរទៅក៏ * ផូស * បុកទ្វាបន្ទប់ទឹក
" អួយយ...អាទ្វាចង្រៃយ៍! ស៊យទាំងព្រឹក " Tae រអ៊ូឡើងតិចៗមកស៊យស្អីទេបុកក្បាលនឹងទ្វាបន្ទប់ទឹកឡើងស្វាងអស់ហើយងងុយស្អីនឹងលែងហើយ ។ នាយក្រាស់ក៏ហួសចិត្តដែលមើលចុះសស្លាក់សស្លើកណាស់ធ្វើមើលតែក្មេង។
បន្ទាប់ពីរៀបចំខ្លួនរួចអស់ហើយក៏នាំគ្នាចុះមកខាងក្រោម ជាមួយគ្នា...
" ម៉ាក់ធ្វើអីនឹង.. " JK
" រៀបចំម្ហូបទុកឲ្យប៉ាឯងនឹងណា " លោកស្រីចននិយាយ ទាំងញញឹមស្រស់មើលទៅគាត់មិនមានចរឹកដូចប្ដីនោះទេ
" ខ្ញុំជួយណាអ្នកម៉ាក់ " Tae និយាយហើយក៏ចូលទៅជួយ គាត់ដោយចេញពីចិត្តពិតៗមកពីគេទំនេរមិនដឹងធ្វើអីចឹងក៏ ចេះតែរកអ្វីមកធ្វើកុំឲ្យធុញពេកនឹងណា..
" ហឹម..អ្នកម៉ាក់ពូកែធ្វើម្ហូបដល់ហើយ " Tae រៀបចំជាមួយគ្នារួចហើយក៏មកនិយាយសរសើរម៉ាក់ក្មេកដោយ ស្នាមញញឹមគេមិនបានយកចិត្តអីទេតែនិយាយការពិតទៅ វិញទេ ><
" នែ មកនេះ..ឯងមានលឺយើងហៅទេ " Mrr.Jeon ចុះមកក៏ស្រែកហៅនាយតូចលឺៗតែមើលទៅគេដូចជាមិនបានលឺសោះនៅឈរស្ងៀមៗមើលទៅដូចចង់ឌឺម៉េចទេ
" ប៉ាក្មេក! ខ្ញុំមិនមែនឈ្មោះឯងទេ " Tae ងាកមកនិយាយ ដោយស្នាមញញឹមប្រាប់ថាគេក៏មានឈ្មោះហេតុអីមិនហៅ
" យើងចង់ហៅចឹងមានបញ្ហាទេ " លោកចន ងើបឈរសម្លក់នាយតូចមិនដាក់ភ្នែកឡើយ
" បើចឹងប៉ាក្មេកទៅប្រើម្នាក់ឈ្មោះឯងនឹងទៅ " Tae និយាយហើយក៏ដើរចេញទៅបាត់ធ្វើប្រងើយធ្វើឲ្យលោកចនខឹងឡើងដូចបាយពុះយ៉ាងចឹងនេះនាយតូចហ៊ាន ណាស់មកតមាត់ជាមួយគាត់ចរឹកបែបនេះមិនឲ្យស្អប់បាន យ៉ងម៉េចទៅ ><
" ប៉ា..គេនិយាយក៏ត្រូវ! ប្រពន្ធខ្ញុំឈ្មោះថេយ៍លើកក្រោយ ប៉ាហៅឲ្យចំៗឈ្មោះទៅ " JK
" អាកូនចង្រៃ..កាន់ជើងគ្នាណាស់ "
" កាន់ជើងយ៉ាងម៉េចប៉ា..បើកាន់មែនប្រពន្ធខ្ញុំដើរមិនកើតទេណា " JK ប៉ាគេលឺហើយសែនគ្រឺតណាស់នេះ ឌឺទាំងប្ដីទាំងប្រពន្ធម៉ងហើយដូចមិនយល់សាច់ការស្អីសោះ នាយតូចឈរសើចខ្លាំងៗដុតគាត់ថែមទៀតហើយ..
" ហិៗ..ប៉ាក្មេកកុំសម្លក់ខ្ញុំពេកប្រយ័ត្នជ្រុះចេញមកទៅ " Tae សើចផងនិយាយផ្គើនឲ្យថែមទៀតលោកចនសម្រួល អារម្មណ៏វិញហើយក៏បានចេញទៅធ្វើការបាត់ទាំងចិត្តនៅ មិនសុខចិត្តនៅឡើយទេតែគាត់សុខចិត្តចាញ់សិនចុះចាំសងវិញក៏មិនហួសពេលដែល ><
TO BE CONTINUED....
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Actionប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 4 : កាន់ជើងណាស់
Start from the beginning
