PART 4 : កាន់ជើងណាស់

Start from the beginning
                                        

" ប៉ាៗ...សម្រួលអារម្មណ៏សិនទៅ " JK

" ហឹម...បងចិត្តត្រជាក់ៗណាកុំខឹងច្រើនពេក " លោកស្រីចនលើកដៃអង្អែលលើទ្រូងប្ដីតិចៗដើម្បីឲ្យគាត់បានចិត្ត ត្រជាក់ខ្លះ

" ប៉ាក្មេកខឹងច្រើនពេកឆាប់ស្លាប់ណាស់..ប្រយ័ត្នមិនបាន នៅបំបែកពួកខ្ញុំណា " Tae នៅឆ្លៀតបន្ថែមមកទៀតណា ចង់ឲ្យគាត់ខឹងណាស់មើលទៅតែបន្ទោសគេក៏មិនបានដែរ អ្នកណាឲ្យមករករឿងគេមុនធ្វើអីបើនៅម្ខាងម្នាក់ទៅក៏មិន មកឈឺក្បាលអីដែល មនុស្សដូចនាយតូចនេះណាមិនងាយ មានពាក្យថាចាញ់ឡើយសម្រាប់គេ ><

" បានហើយៗ...យើងទៅបន្ទប់វិញទៅ " Jk ខ្លាចថាបែក ផ្ទះជាងនឹងក៏ទាញដៃនាយតូចទៅបន្ទប់វិញយ៉ាងលឿនមក ថ្ងៃដំបូងប៉ុន្នឹងហើយចុះបើយូរជាងនឹងទៀតគេតឹងទ្រូងស្លាប់ ហើយ...

< បន្ទប់គេង >

" នែ ម៉េចក៏ឯងទៅនិយាយបែបនោះដាក់គាត់ " JK ចូល មកដល់ក៏ថាឲ្យនាយតូចបាត់ហើយទោះយ៉ាងណាក៏មិនគួរ ថាគាត់ដែលយ៉ាងណក៏យល់ថាជាមនុស្សចាស់ផង

" អ្នកណាឲ្យគាត់ទាត់ធាក់កៅអីខ្ញុំ! ចាស់ហើយមករករឿង ក្មេងទៀតថាឲ្យប៉ុន្នឹងនៅស្ទើរផង " Tae

" ស្អី? នៅស្ទើរទៀត! កុំនិយាយចឹងទៀតខ្ញុំយកឯងមកជួយ មិនមែនមកបង្ករឿងនោះទេ " JK

" នឹងក៏ជួយហើយ! ខ្ញុំមិនឲ្យប៉ាលោកមកធ្វើបាបខ្ញុំងាយៗទេ មានទៅមានមក...កុំបន្ទោសខ្ញុំមកពីប៉ាលោកមុន " Tae ថាហើយក៏ឡើងទៅដាក់ខ្លួននៅលើគ្រែបាត់ដោយទឹកមុខ ក្រញូវស្អប់ណាស់ជួយហើយនៅខុសទៀតបានរត់ទៅផ្ទះ វិញលូវនឹង...

" នែៗ...លោកឡើងមកធ្វើអីដែល " Tae

" ឡើងមកគេងនឹងហើយ...យ៉ាងម៉េច? " JK លើកចិញ្ចើម ឡើងបន្តិចគេចង់គេងម៉េចក៏ចាំបាច់សួរដែលណ៎

" មិនបាន! គេងនៅក្រោមទៅ.. " Tae

" ស្អីគេ? ខ្ញុំជាម្ចាស់ផ្ទះណាម៉េចបានជាខ្ញុំត្រូវគេងក្រោម " JK មែនហើយមកដេញម្ចាស់ផ្ទះទៅគេងនៅក្រោមឥត ហើយខ្លួនគេងនៅលើគ្រែចឹងវាមិនសមសោះ

" ខ្ញុំគេងក្រោមក៏បាន...ឆឹស " Tae ថាហើយក៏ងើបចុះហើយក៏ទៅរកមើលកម្រាលក្រាស់ៗយកមកក្រាលគេង ដើម្បីកុំឲ្យរងារពេកទាំងមុខស្អុយ ។ រៀបចំរួចហើយក៏ដាក់ ខ្លួនគេងហើយនឹងហាស៎នាយក្រាស់ក៏និយាយឡើង..

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now