PART 3 : ពិសោធសិនក៏បាន

Start from the beginning
                                        

" កូនយើងឲ្យឯងប៉ុន្មាន? បានហ៊ានមកទាក់គេបែបនេះ.. ប្រាប់មក " Mrr.Jeon និយាយនេះក៏តាមការស្លៀកពាក់ បានវាយតម្លៃគេបែបនេះមនុស្សគាត់នឹងរើសអើងណាស់

" គឺ...ខ្ញុំស្រលាញ់គ្នាដោយចិត្តនឹងចិត្តបាទ! មិនបានមើល ឃើញលុយបងគុកនោះទេ " Tae

" យើងមិនជឿ! ប្រាប់មកឯងចង់បានប៉ុន្មាន " Mrr.Jeon នៅតែសួរដដែលៗហៃគិតថាគេចង់បានលុយយើងនឹងមែន បានសួររហូតនឹងកូនត្រឹមត្រូវណាស់ ><

" ប៉ា..គេមិនត្រូវលុយនោះទេ! ពួកយើងមានសំបុត្រអាពាហ៍ពិពាហ៍មកបញ្ជាក់.. " JK និយាយហើយក៏ដកវា ចេញមកឲ្យប៉ាគេមើលថាគេមិនបានកុហកនោះទេកុំមក និយាយរឿងលុយទៀតអី..

" ហឹស..យើងឲ្យ300លានឯងចេញពីកូនយើងទៅ " Mrr.Jeon និយាយដោយទឹកមុខរាបស្មើបំផុតបញ្ជាក់ថា គាត់មិនបាននិយាយលេងនោះទេនាយក្រាស់បែបនេះក៏ ភ័យខ្លាចថានាយតូចព្រមគេមិនចប់ហាស៎..

" ហូ..300លានចឹងហេ៎ស? " Tae បើកភ្នែកធំៗពេលលឺ តម្លៃលុយនេះហើយបើមិនយកឆ្កួតហើយច្រើនដល់ថ្នាក់ នេះគេចាយមិនអស់នោះទេ

" ឯងត្រូវតែជួយយើងណា..យើងឲ្យឯងលើសនឹងទៀត " JK និយាយខ្សឹបគ្នាមិនឲ្យប៉ាម៉ាក់គេដឹងនោះទេលើកនេះ គេសុខចិត្តចំណាយឲ្យច្រើនដើម្បីរួចខ្លួនមិនចឹងទេប៉ាគេនឹង ចាប់បង្ខំគេទៀតហើយ ។ នាយតូចក៏ងក់ក្បាលតិចៗដំបូងក៏ យកលុយនោះដែលតែនឹកឃើញថានាយបានជួយម៉ាក់គេ ឲ្យបានវះកាត់ចឹងហើយក៏ព្រមជួយឲ្យចប់ចុងដើមចុះ...

" លុយអីនឹងខ្ញុំមិនត្រូវការទេ! ខ្ញុំត្រូវការកូនប្រុសលោកពូ នឹងហើយ..លោកពូបំបែកកូនបាបណា " Tae

" យើងមិនពេញចិត្តឯងទេ..យកឯងមកធ្វើអីទៅ " Mrr.Jeon និយាយខ្លាំងៗដាក់នាយតូចគិតថាខ្លាចមែនទេ សុំទោសមិនបានខ្លាចស្អីសោះស្រែកចឹងៗអីមិនព្រឺក្បាលទេ

" ហឹម..ប្ដីខ្ញុំជាធ្វើទេមិនមែនប៉ាក្មេកទេណា " Tae

" ឯង..ឆាប់ទៅលែងលះគ្នាភ្លាមទៅ! យើងមិនទទួលដាច់ ខាន " Mrr.Jeon នៅតែនិយាយដេញដដែលគាត់មិនព្រម នោះទេមិនព្រមៗឡើយ

" ប៉ាក្មេក! លែងមិនបានទេ..កូនប្រុសប៉ាបានខ្លួនខ្ញុំហើយ បើខ្ញុំផើមនោះគិតយ៉ាងម៉េចទៅ " Tae និយាយដោយទឹក មុខគួរឲ្យអាណិតសូម្បីម៉ាក់របស់នាយមើលទៅក៏ចិត្តទន់ដែលតែប៉ារបស់នាយនៅតែរឹងដដែល

" បើផើមក៏យកចេញទៅ...យើងមិនទទួលស្គាល់ទេ " Mrr.Jeon

" ប៉ាក្មេកដែលឃើញកូនប្រសារវៃទេ..អារបៀបបំបែកកូន នឹងណាស្លាប់អស់ច្រើននាក់ហើយ " Tae និយាយមិនចេះ ស្ដាប់ពេកក៏និយាយចឹងម៉ងទៅមនុស្សដូចនាយតូចនេះណា បើថានិយាយមិនស្ដាប់ហើយគំរាមហើយមិនទុកទេចាស់ក៏ ដោយឲ្យតែរឹងក្បាល ><

" មើលៗ..នឹងឬប្រពន្ធដែលឯងរើសនោះ! ចរឹកមិនបានផង មើលក៏ដឹងថាចង់បានតែលុយ " Mrr.Jeon

" ប៉ា! គេមិនចង់បានទេ..ពួកយើងស្រលាញ់ពិតមែនណា ប៉ាយល់ពីពួកយើងផងទៅ " JK

" ប៉ាក្មេកហា៎...ចេះចុះបើថាមិនទុកចិត្តខ្ញុំទេអាចពិសោធខ្ញុំ បានណា " Tae លើកសំណើរមួយនេះឡើងសង្ឃឹមថាប៉ា របស់នាយនឹងព្រមទៅចុះបើមិនព្រមទៀតគេអស់អ្វីនឹងត្រូវ និយាយទៀតហើយមនុស្សចាស់ស្អីចចេសយ៉ាងនឹង...

" បាន! យើងឲ្យនៅទីនេះដើម្បីឲ្យយើងពិសោធ..តែសូម ប្រាប់ណាថាយើងមិនទទួលស្គាល់ដាច់ខាត " Mrr.Jeon និយាយហើយក៏ឡើងទៅខាងលើបាត់ដោយទឹកមុខមើល មិនយល់សោះគាត់មិនចង់ទេតែនិយាយមិនឈ្នះTaeសោះ ចឹងហើយមានតែឲ្យនៅចុះហើយគាត់នឹងបានចាត់ការឲ្យ ចេញពីផ្ទះនេះខ្លួនឯងក៏បាន...

" ឯងនេះពូកែនិយាយណាស់ " JK ដើរឡើងទៅខាងលើ ក៏និយាយសរសើរទាំងញញឹមយ៉ាងសមចិត្តពេលបានបែបនេះហើយគេនឹងរួចខ្លួនហើយ

" ប៉ាលោកនឹងឈប់ត្រឹមនឹងទេកុំសប្បាយចិត្តពេក " Tae អាចមើលដឹងបាត់ហើយថាប៉ារបស់នាយគិតអីនោះគាត់ បំបែកពេលនេះមិនបានគាត់នឹងចាត់ការពេលក្រោយវិញ នាយតូចនឹងឆ្លាតណាស់ពូកែសង្កេតដោយសារក៏ធ្លាប់ជួប និងឃើញមកច្រើនហើយតែក៏បានមកជួបផ្ទាល់ខ្លួនឯងម្ដង ក៏វាពិបាកសម្រាប់គេដែលតែគេនឹងខំជួយឲ្យបានរួចអស់ ទៅចុះ...

TO BE CONTINUED....

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now