" នែអាគុក...ប្រុងធ្វើឲ្យដូចតែម្ដងហៃ " Hobi
" អើ នឹងហើយ! បើមិនចឹងទេប៉ាយើងមិនជឿទេវើយ... លេងជាមួយគាត់ទល់តែយកពិតៗបានរួចខ្លួន " Jk មកពីគេ ដឹងចរឹកប៉ារបស់គេនឹងហើយបានធ្វើឲ្យដូចមែនទែននោះ បើមិនចឹងទេគិតថាប៉ាគេភ្លើឬ? យករបស់មកពិតៗបានជឿ មិនចឹងទេប្រកែកហើយ...
" លោកលេងលើសពេកដឹង " Tae មកពីគេស្ដាប់មើល ទៅក៏វាលើសមែននេះប្រុងឲ្យដូចមែនទែនកើតដែលមែន បើប៉ាគេចាប់បានគិតយ៉ាងម៉េច...មិនដឹងមនុស្សស្អីចឹងទេ
" មិនលើសទេ..ចាំចប់ការងារទៅលែងលះវិញក៏បាន! នេះយកទៅពាក់ទៅ " JK និយាយហើយក៏ហុចចិញ្ចៀនឲ្យ នាយតូចពាក់ម្នាក់មួយដោយសារនិយាយមិនឈ្នះហើយក៏ តាមនឹងទៅរួចហើយក៏បើកឡានបន្តទៅនិងបានជូននាយទៅកន្លែងដែលចង់ទៅ ។
[ ... ]
បន្ទាប់ពីបានធ្វើកិច្ចការអ្វីរួចមកហើយគេក៏បានយកឯកសារ ដែលបានចុះនោះយកជាប់ខ្លួនដើម្បីបានឲ្យប៉ាម៉ាក់គេមើល មិនយូរប៉ុន្មានពួកគេក៏បានមកដល់ផ្ទះរបស់នាយ ។ Hobi បានដាក់ពួកគេចុះត្រឹមនឹងហើយក៏ត្រឡប់ទៅវិញតែម្ដង ដោយសារមានការប្រញាប់មិនបាននៅជួយមើលនោះទេ
" ត្រៀមខ្លួនធ្វើការងាររបស់ឯងរួចហើយនៅ " Jk សួរទៅកាន់រាងតូចមុនសិនខ្លាចថាគេមិនទាន់ត្រៀម ។ នាយតូចដក ដង្ហើមធំយ៉ាងវែងហើយក៏ងក់ក្បាលតិចៗបញ្ជាក់ថាគេព្រម ហើយទើបពួកគេកាន់ដៃគ្នាដើរចូលទៅខាងក្នុងជាមួយគ្នា ដោយមានអ្នកបម្រើចាំទទួលទៀតផងហើយថ្ងៃនេះប៉ាម៉ាក់ គេនៅផ្ទះជុំគ្នាល្អណាស់...
" ប៉ាម៉ាក់..ខ្ញុំមកវិញហើយ " Jk
" ទើបមកពីណានឹងកូន..បាត់ឡើងមួយយប់ " Mrs.Jeon ងាកមកសម្លឹងកូនប្រុសដែលបាត់ទៅឡើងមួយថ្ងៃពេល នេះទើបចូលផ្ទះដឹងថាគាត់បារម្ភអត់..
" អរ~កូនទៅជួបប្រពន្ធនឹងណា " JK និយាយហើយក៏មក កៀកស្មានាយតូចញញឹមឡើងស្រស់ធ្វើឲ្យប៉ាៗនេះងាក មកយ៉ាងលឿនសម្លឹងមើលចុះឡើងហើយក៏សួរ...
" ម្នាក់នឹងឬ? ឯងហៅថាប្រពន្ធ " Mrr.Jeon
" បាទ! មានអីមែនទេលោកប៉ា...ពួកយើងជាប្ដីប្រពន្ធនឹង គ្នាមែនណា " JK និយាយបញ្ជាក់ប៉ាគេទៀតថែមទាំងអោបនាយតូចជាប់មិនលែងនោះទេរករើខ្លួនមិនបានម៉ង
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Actionប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 3 : ពិសោធសិនក៏បាន
Start from the beginning
