PART 2 : មានម្ចាស់ហើយ...

Start from the beginning
                                        

" ហឹម...ឯងត្រូវទៅសេអ៊ូលជាមួយយើង! ហើយចាប់ផ្ដើម រៀបខ្លួនដើម្បីមកធ្វើជាប្រពន្ធយើង " JK រាងតូចលឺហើយ ក៏បើកភ្នែកឡើងធំៗនេះគេស្ដាប់ច្រឡំឬយ៉ាងម៉េចនឹងតែអត់ ទេគេមិនបានច្រឡំទេគឺលឺបែបនឹងមែន

" ថាម៉េច? ធ្វើប្រពន្ធលោកនឹងហេ៎ស? កើតដែរ? ខ្ញុំជាប្រុសនឹង " Tae សួរជាច្រើនសំណួរទៅកាន់នាយទាំង មនដឹងថាគួររៀបខ្លួនយ៉ាងម៉េចទេបើមកនិយាយជាមួយគេ មិនប្រាប់ពីមុនមកទេ...

" សាកបានដឹង! ឯងប្រកែកមិនបានទេខ្ញុំបានចេញលុយឲ្យ ឯងច្រើនណាស់ " JK

" ធ្វើក៏បាន! ប្រាប់មកខ្ញុំត្រូវធ្វើអីខ្លះ " Tae អស់ជម្រើស ហើយទើបត្រូវយល់ព្រមទោះមិនចង់ក៏ប្រកែកមិនបានដែរ នាយបានរៀបរាប់ពីគម្រោងការរបស់គេប្រាប់ទាំងអស់ឲ្យបានរាងតូចនឹងធ្វើការបានល្អឬអាចនិយាយបានថាសម្ដែង ទៅឲ្យវាសមក៏បានដែរ...

[ ... ]

បន្ទាប់ពីនិយាយគ្នារួចរាល់អស់ហើយក៏មកបន្ទប់ពេទ្យវិញ ដែលម៉ាក់គេគេងសម្រាកហើយនាយក្រាស់ក៏ត្រូវគេងនៅ ទីនេះមួយសិនដែលបើចេញទៅពេលនេះវាអាចយប់បាន ដល់ចឹងហើយនៅមួយយប់សិនទៅកុំឲ្យពិបាក...
រាងតូចក៏បានមកនិយាយរឿងទាំងអស់មកប្រាប់បងប្រុសឲ្យ បានដឹងផងបើពេលគេទៅជាមួយនាយនឹងមិនចាំបាច់ពិបាក បកស្រាយច្រើនទៀតនោះទេ..

" អរគុណលោកហើយដែលបានចេញថ្លៃព្យាបាលឲ្យខ្ញុំផ្ញើរ មើលប្អូនប្រុសខ្ញុំផង " NJ គេមានប្អូនតែមួយនឹងទេគេមាន ការបារម្ភខ្លះៗដែលនឹងណាចិត្តចង់ទៅតាមដែលតែនៅមាន ម្ដាយឲ្យនៅមើលថែមិនអាចទៅជាមួយបានទេ

" កុំបារម្ភអី... " JK

" ឯងទៅផ្ទះហើយរៀបចំកន្លែងឲ្យពួកគេសម្រាកទៅទីនេះ ទុកឲ្យបងវិញ " NJ រាងតូចក៏យល់ព្រមហើយក៏បាននាំគ្នា ចេញទៅផ្ទះវិញដើម្បីបានរៀបចំអាហារនិងកន្លែងគេងឲ្យ ផងដែរទោះផ្ទះគេតូចមែនតែក៏អាចមានបន្ទប់សម្រាប់គេង បានដែលអាចនឹងគ្រាន់ហើយ...

[ .... ]

" រួចហើយ...យប់នេះលោកគេងនៅទីនេះចុះ " Tae ងើប ឈរវិញក្រោយពីបានរៀបចំរួចរាល់ហើយដោយមាននាយ នៅជាមួយដែល

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now