💗 លង់ស្នេហ៍លោក Doctor 💜

431 34 1
                                    

             [ លង់ស្នេហ៍លោក Doctor ]
  + Episode 9 💗

~ សូមអានដោយក្តីរីករាយ ~
    ប៉ុន្មានថ្ងៃក្រោយពី Taehyung ចេញពីមន្ទីរពេទ្យគេមិនទាន់បានដើរលេងឬចេញទៅណានោះទេ ព្រោះគេចង់នៅផ្ទះរកវិធីដើម្បីបានជួបលោក Doctor Jeon ហើយមួយទៀតគិតថាគេរវល់ធ្វើការ ដោយសារតែអ្នកជំងឺច្រើន ចឹងទើបមិនហ៊ានរំខាន ហើយថ្ងៃនេះដែលគេក៏សម្រេចចិត្តថានិងទៅរកលោក  Doctor ហើយព្រោះខានឃើញមុខយូរនឹកអើយសែននឹក 😆😆

ពេលថ្ងៃវេលាម៉ោង2រសៀល រាងតូចតែងខ្លួនយ៉ាងស្រស់ស្អាត និងស្ពាយកាបូបពណ៌ប្រផេះទៅជាមួយ សក់ទើបនិងលាបពណ៌ខ្មៅហើយថ្មីៗទៀត មើលទៅស្រស់ស្អាតខ្លាំងសមជាមួយរូបរាងដូចមនុស្សស្រីទៀតនោះ

" ម៉ាក់ " រាងតូចចូលទៅអង្គុយជិតលោកស្រី Kim ដែលនៅជាមួយនិង Jin ថ្ងៃនេះសម្រាកអ្នកទាំង2មិនបានទៅក្រុមហ៊ុននោះទេ
" Taehyung កូនចង់ទៅណានិង ?? តែងខ្លួនស្អាតបែបនេះ " លោកស្រី Kim សម្លឹងមើលកូនតាំងពីក្បាលដល់ចុងជើង ស្អាតប្លែងជាងរាល់ដងដល់ហើយ ទោះបីជាទៅក្រៅក៏មិនស្អាតដល់ថ្នាក់នេះដែល
" កូនទៅក្រៅណាម៉ាក់ ប្រហែលជាល្ងាចបានកូនមកវិញ " Taehyung ញញឹមហើយអោបម្តាយដូចជាកំពុងតែយកចិត្តចឹង 😆
" មិនអីទេទៅចុះ តែឲ្យគេជូនកូនទៅទេ " លោកស្រី Kim
" មិនអីទេម៉ាក់ ចាំកូនទៅខ្លួនឯងក៏បាន " Taehyung
" បើចឹងមើលថែខ្លួនផងណា បើកឡានប្រយ័ត្នប្រយែងកុំឲ្យមានកុំគ្រោះថ្នាក់ " លោកស្រី Kim ញញឹមហើយក៏អង្អែលក្បាលកូនប្រុសតិចៗ
" បាទ...ចឹងកូនទៅហើយណាម៉ាក់ " រាងតូចអោបម្តាយបន្តិចហើយក៏ចេញទៅ ដោយជិះឡានខ្លួនឯងផ្ទាល់ មិនចង់រំខានអ្នកណាឲ្យជូនទៅនោះទេ ណាមួយគេចង់ទៅណាមកណាស្រួលផង មិនពិបាកប្រាប់ឲ្យគេជូនទៅ

រាងតូចបើកឡានតម្លៃថ្លៃរបស់ខ្លួនចេញទៅ ដោយប្រើស្លាកលេខត្រកូល Kim ឡាននេះថ្លៃជាងឡានរបស់ Jin ទៅទៀតហេតុតែជាកូនពៅ ទាឡានសុទ្ធតែថ្លៃ ហើយខ្លួនដេកស៉ី មិនបានធ្វើការអីសោះ 😆

ឡានរាងតូចបើកម៉ាល្មម ជិះមើលទេសភាពផង ស្តាប់ចម្រៀងផង ចំណែកគោលដៅគឺទៅហាងកាហ្វេទល់មុខមន្ទីរពេទ្យដែលរាងក្រាស់ធ្វើការ មួយសន្ទុះប្រហែលជាកន្លះម៉ោង គេក៏បានមកដល់រាងតូចចតឡានហើយក៏ដើរចូលទៅខាងក្នុង ដោយមានការរាក់ទាក់ពីបុគ្គលិកក្នុងហាងយ៉ាងយកចិត្តទុកដាក់ ព្រោះដឹងថាគេកូនពៅគ្រួសារ Kim ដែលជាគ្រួសារអភិជន និងជាសេដ្ឋីនៅកូរ៉េនេះផងដែល

💔 [ ហាស្លាក់ ខ្ជាក់ស្លែង ] 🌹Where stories live. Discover now