ហ្ហើយ~~គួរឲ្យធុញ...

502 39 2
                                    

[ លង់ស្នេហ៍លោក Doctor ]
+ Episode 12 💗🌹

Taehyung នៅអង្គុយមើលរាងក្រាស់ញាំុបាយទាំងញញឹមជាប់មាត់ ហើយថែមទាំងភ្លេចគិតថាខ្លួនឯងមិនទាន់បានញាំុអីតាំងពីព្រឹកទៀត រវល់តែធ្វើម្ហូបយកចិត្តក្រាស់ ភ្លេចខ្លួនឯង តែវាជាក្តីសុខរបស់គេ ពេលដែលរាងក្រាស់ព្រមញាំអាហាររបស់ខ្លួន ទោះបីជាហត់នឿយកំរិតណាក៏ មិនអីដែលសុខចិត្តធ្វើមករាល់ថ្ងៃ ... មួយសន្ទុះក្រោយរាងក្រាស់ក៏ញាំុហើយ អាហារនៅសល់ច្រើនដែលនាយញាំុមិនអស់ទេ

" ល្មមក្រោកហើយ " រាងក្រាស់យកទឹកមកផឹកហើយបាននិយាយជាមួយរាងតូចដែលសំងំកើយស្មារបស់ខ្លួនធ្វើប្រងើយ

" លោកកុំខំធ្វើការពេក ខ្ញុំខ្លាចលោកឈឺ " រាងតូចជ្រើសមិនតបសំណួររាងក្រាស់ ក៏ទាញដៃនាយមកមើលហើយអង្អែលថ្នមៗថែមទាំងញញឹមរហូត ស៊ូមុខក្រាស់ឲ្យតែបាននៅជិត

" ដៃនៀកស្អាតណាស់ សមតែធ្វើការក្នុងក្រុមហ៊ុនមិនមែនធ្វើជាពេទ្យនោះទេ " Taehyung និយាយពាក្យនេះហើយធ្វើឲ្យនាយក្រាស់ ជ្រួញចិញ្ចើមអោនមើលមុខរាងតូចយ៉ាងលឿន ! នេះគេគិតថាការងារជាពេទ្យយ៉ាងមិច ? ដៃបែបនេះធ្វើពេទ្យមិនកើតឬ ?

" ហេតុអី ? " សួរគ្មានក្បាលកន្ទុយរបស់រាងក្រាស់ធ្វើឲ្យមាឌតូចឈប់កើយស្មារបស់នាយ ហើយអង្គុយស្រួលបួលរួចយកដៃទាំង2ទ្រមុខរបស់រាងក្រាស់ឲ្យមើលមកខ្លួន កែវភ្នែកស្រទន់ប្រៀបដូចជាកែវភ្នែកឆ្មា បាញ់ទៅរកកែវភ្នែកមុតមាំរបស់ Jungkook មុននិយាយ

" ព្រោះការងារនេះលោកធ្វើការដល់យប់ជ្រៅរាល់ថ្ងៃ គេងមិនបានគ្រប់គ្រាន់ លោកហត់នឿយច្រើន ទោះលោកមិនបញ្ចេញក៏ខ្ញុំអាចមើលឃើញពីការហត់នឿយ គ្មានកម្លាំងរបស់លោកដែល ... ខ្ញុំស្រលាញ់លោកខ្ញុំចង់ឲ្យលោកសម្រាកឲ្យបានច្រើន " រាងតូចស្រដីហើយក៏លូនខ្លួនចូលទៅអោបរាងកាយរបស់រាងក្រាស់ ដាក់ត្រចៀកផ្អឹបនិងដើមទ្រូងកក់ក្តៅរបស់ Jungkook ... គេគ្រាន់តែបារម្ភពីនាយ ចង់ឲ្យសម្រាកឲ្យបានច្រើន គិតគូរដល់សុខភាពខ្លួន មិនមែនមួយមន្ទីពេទ្យនេះមានតែរាងក្រាស់មួយឯណា មានពេទ្យច្រើនទៀត គ្រាន់តែក្នុងមន្ទីពេទ្យនេះនាយមានឋានៈធំជាងគេប៉ុណ្ណោះ គេធ្វើគ្រប់យ៉ាងដើម្បីមិនចង់ឲ្យ Jungkook ធ្លាក់ខ្លួនឈឺ ដោយមិនគិតសុខភាពខ្លួនឯង

💔 [ ហាស្លាក់ ខ្ជាក់ស្លែង ] 🌹Where stories live. Discover now