Kim taehyung X Jeon jungkook
+ពេលល្ងាច..
រាងក្រាស់ដែលកំពុងអោនមើលរបាយណ៍ការរបស់ដែលត្រូវធ្វើអោយហើយនៅថ្ងៃនេះ នាយធ្វើទាំងមិនបានខ្វល់អ្វីឡើយព្រមទាំងមិនដឹងថារាងតូចកំពុងតែគេងលក់នៅលើដើមទ្រូងរបស់គេព្រោះរាងតូចចូលមកអង្គុយច្រគគាវលើគេតាំងពីចូលមករហូតដល់ពេលនេះនៅមិនទាន់ភ្ញាក់ទៀតរាងក្រាស់ក៏មិនបានចាប់អារម្មណ៍ទើបវាល្ងាចបែបនេះ។
<ហឺយ~~>Jungkook ពត់ពែនខ្លួនបន្តិចពេលដែលការងាររួចរាល់បិទឯកសាមុននឹងអោនសម្លឹងមើលអ្នកដែលកំពុងដេកនៅលើខ្លួនរបស់គេយ៉ាងស្រួល នាយសម្លឹងទាំងស្មាមញញឹមផស់មកដោយមិនដឹងខ្លួនមើលចុះក្មេងម្នាក់នេះសូម្បីដេកក៏នៅតែស្អាតហើយរឹតតែខ្នាញ់ថែមទៀតផងចង់តែចាប់ក្រញិចអោយណាណីទេ។
<tae~~>នាយអោនទៅក្បែរត្រចៀករាងតូចមុននឹងខ្សឹបហៅរាងតូចស្រាលៗនាយមិនចង់រំខានដំណេករាងតូចប៉ុន្នានទេតែនេះវាល្ងាចហើយគេនឹងអាងនាំរាងតូចត្រឡប់ទៅcondoរបស់គេវិញ...
<tae~~ah. ភ្ញាក់ឡើងមិនចង់ត្រឡប់ទៅវិញទេហេស>Jungkook
<ហឹម~~jung..ហឹុកៗ>ដោយខ្លួននៅងងុយហើយមានអ្នករំខានបែបនេះធ្វើអោយគេយំចេញមកទាំងមិនព្រមបើកភ្នែកហើយរឹតតែបន្តឹងរង្វង់ដៃអោបរាងក្រាស់យ៉ាងណែន មុននឹងសង្ងំដេកបន្ត។
<ក្មេងត្រម៉ក់>រាងក្រាស់សើចនឹងចរឹកក្មេងរបស់រាងតូចបន្តិចមុននឹងងើបបីរាងតូចដើរចេញទៅ បើដាស់មិនងើបមានតែបីចេញទៅហើយ..
ក្រាក~~
រាងក្រាស់បើកទ្វាដើរចេញទៅដោយក្នុងដៃកំពុងបីរាងតូចដែលកំពុងដេកនោះចេញទៅ ធ្វើអោយអ្នកឃើញហើយមានចិត្តខឹងនឹងរាងតូចដែលធ្វើរឹកញិកញ៉ក់ដាក់រាងក្រាស់បែបនេះ..
<ហឺយ~~អាក្មេងឆ្កួត>Rinda ដែលងើបឈរឡើងសម្លឹងមើលរាងក្រាស់បីរាងតូចចេញទៅទាំងចិត្តខឹង ថ្ងៃនេះនាងថានឹងសូមដោយឡានជាមួយរាងក្រាស់ហើយតើដោយយកលេសថាឡានរបស់នាងបែក តែមានណារាងក្រាស់ដើរចេញមកមិនព្រមនឹងមើលមុខនាងផងអោយនាងសម្តែងទឹកមុខបែបណាទៅ ខំអង្គុយចាំម៉ោងដែលjungkookចេញតែចុងក្រោយក៏មិនបានផល។
