Part:10
Jungkook ចេញពីភូមិគ្រឹះនាយមិនបានត្រឡប់ទៅCondoនោះទេគឺមកទន្លេហានមកស្រូបយកខ្យល់អាកាសនៅទីនេះម្នាក់ឯងគេស្មុគស្មាញគឺតែងតែមកអង្គុយនៅទីនេះម្នាក់ឯងមិនចង់អោយមានអ្នករំខាន។
អង្គុយមិនបានយូរទេនាយក៏នឹកឃើញថាTaehyungកំពុងនៅCondoម្នាក់ឯងទើបប្រញាប់ត្រឡប់ទៅវិញ ចេះភ្លេចទៅកើតថានាយទុករាងតូចអោយនភម្នាក់ឯងបែបនេះ។
<ក្រាក!!>
<Tae!!>Jungkook បើកទ្វាចូលមកក៏ឃើញរាងតូចទើបតែចេញពីបន្ទប់ពាក់អាវឃ្លុំដោយមានកន្សែងតូចជូតក្បាលប្រហែលទើបតែងូតទឹកហើយ។
<បងមកវិញហើយ>Taehyung ដើរចូលមកអោបនាយឃ្លាតតែប៉ុន្នានម៉ោងសោះនឹកណាស់ ដឹងទេពេលគេងើបមកមិនឃើញនាយមានអារម្មណ៍ឯកាណាស់មិនមាននាយនៅអោបថើបបែបនេះ។
<អូនភ្ញាក់យូឬនៅ>Jungkook
<អឹម..មែនហើយបងទៅផ្ទះមិចក៏ប្រញាប់មកម្លេះ>រាងតូចងើបមុខមើលទៅរាងក្រាស់ដៃនៅតែអោបចង្កេះនាយដដែល។
<ខ្លាចថាក្មេងខ្លះយំរក>រាងក្រាស់សើចហឹុសៗនិយាយចេញមកធ្វើអោយរាងតូចក្រឺតមែនទែន។
<ឆឺស..>Taehyung ប្រលែងពីការអោបរាងក្រាស់មុននឹងដើរចេញទៅខាងមុខកញ្ចក់ធំដែលឆ្លុះឃើញរូបរាងគេទាំងមូល taehyungក៏ឈរជូតសក់នៅខាងមុខកញ្ចក់ក៏មានដៃមាំក្រាស់លូកស៊កមកអោប។
<អឹម...>Jungkook ស៊កដៃអោបចង្កេះរាងតូចទាំងជ្រប់មុខនឹងកញ្ចឹងកររបស់រាងតូចបិទភ្នែកសង្ងំស្រង់យកក្លិនក្រអូបស្រាលចេញពីសាច់ក៏taehyung។
<កើតអីមែនទេ?>Taehyung ឈប់ជូតសក់បែជាទំម្លាក់ដៃមកដាក់លើដៃមាំក្រាស់ដែលកំពុងអោបចង្កេះខ្លួននេះមុននឹងសួរទៅកាន់រាងក្រាស់តាមកញ្ចក់។
<អត់ទេ បងគ្រាន់តែចង់អោបអូនបែបនេះអោយបានយូ>Jungkook ក្រវីក្បាលតិចៗបន្តឹងដៃអោបរាងតូចកាន់តែណែនខ្លះដើម។
<មិនអោយអោបទេ ឆាប់ទៅងូតទឹកភ្លាម>រាងតូចចាប់ដៃរាងក្រាស់ចេញពីចង្កេះទើបបែមករកនាយកំម្លោះ។
