សន្យាណា..កុំចាកចេញពីបង!!!

3.9K 215 4
                                        

Part:08

បន្ទាប់ពីបញ្ឍប់រឿងលើគ្រែរួចរាល់រាងក្រាស់ក៏ចូលបន្ទប់ទឹកសម្អាតខ្លួនម្តងទៀតដោយមានរាងតូចងូតជាមួយដូចគ្នា។

<Jung!!បងទៅក្រុមហ៊ុនឬអត់>បន្ទាប់ពីសង្ខំអោយរាងក្រាស់ដុសខ្នងអោយខ្លួនទើបtaehyungងាកមុខបន្តិចដើម្បីសួរនាយ។

<ប្រាកដជាទៅហើយ..នេះបងចោលការងារកន្លះថ្ងៃហើយ>Jungkook និយាយបណ្តើរយកស្បែរមកដុសលើខ្នងសររលោងរបស់រាងតូចស្រាលៗមិនខ្លាំងនោះទេខ្លាចថាក្រហមសាច់។

<ចឹងអូនទៅដែល>Taehyung

<ចុះអូនមិនចង់នៅសម្រាកទេ..ហឹម>Jubgkook ទម្លាក់ស្បៃរចោលមុននឹងលូកដៃទៅទាញចង្កេះរាងតូចមកអោបដាក់ចង្ការទៅនឹងស្មាររបស់រាងតូច។

<អត់ទេ!!អូនចង់ទៅដែល បាននៅជិតបងថែមទៀត>រាងក្រវីក្បាលតិចៗទៅរាងក្រាស់គេមិចនឹងបណ្តោយអោយរាងក្រាស់ទៅម្នាក់ឯងទៀតនោះខ្លាចថាមានឆ្កែឆ្មាមកបណ្តើមរបស់ខ្លួន។

<បាន..ឆាប់ងូតទឹកអោយរួចទៅ>ដោយមិនចង់ប្រកែកនឹងសំណព្វចិត្តរបស់ខ្លួនគេក៏យល់ព្រមម្យ៉ាងទៀតបាននៅជិតបែបនេះនឹងមានកំម្លាំងធ្វើការថែមទៀតផង។

<ងូតអោយអូនមោ>

<យាប់ណាស់ក្មេងនេះ>សើចនឹងចរឹករាងតូចធ្វើបែបនេះទៅកាន់តែគួរអោយស្រឡាញ់ថែមទៀត។

បន្ទាប់ពីងូតទឹករៀបចំខ្លួនរួចរាល់ពួកគេក៏ប្រញាប់មកក្រុមហ៊ុនខ្លាចថាមានឯកសារណាដែលត្រូវចាំនាយមកពិនិត្យបន្ទាន់។

<ក្រុមហ៊ុន!!!!>

ថ្ងៃនេះនាយកម្លោះជាអ្នកបើកឡានមកក្រុមហ៊ុនដោតខ្លួនឯងដោយមានរាងតូចមកជាមួយដូចគ្នាដោយjewooនាយអោយមកមើលខុសត្រូវក្រុមហ៊ុនមុនទើបមិនបានមកបើកឡានអោយនាយបែបនេះ។

<ដើរបានឬអត់>Jungkook ចុះពីលើឡានប្រញាប់រត់មកបើកទ្វាម្ខាងទៀតអោយរាងតូចចុះមកខ្លាចថាឈឺកន្លែងណាមួយ។

<មិនអីទេអូនដើរបាន>Taehyung ចុះចេញពីលើឡានមុននឹងអោបដើមដៃរបស់រាងក្រាស់ជាប់ទើបដើរចូលទៅក្នុងក្រុមហ៊ុនក្រោមការសម្លឹងមើលរបស់បុគ្គលិក តែក៏ត្រូវងាកមកធ្វើការវិញដោយក្រសែភ្នែកកំណាចសម្លឹងមើលមក។

ចៃដន្យ🔞Where stories live. Discover now