អ្នកណា??

Start from the beginning
                                        

<មិចក៏ឯងយកមីច្រើនម្លេះ>នាងតូចសម្លឹងមើលកន្រ្តក់ដាក់របស់រាងតូចក៏ឃើញថាគេទិញមីច្រើនណាស់ហើយមានច្រើនរស់ជាតិទៀត។

<ទិញទុកពេលឃ្លាននឹងហើយ>មិនចាប់អារម្មណ៍នឹងសម្តីនាងគេក៏ដើរមើលរបស់ទៀតតែនៅតែមានមីដែលគេទិញច្រើនជាងគេ។

<តែមីមិនល្អសម្រាប់សុខភាពឯងទេ ឯងញាំុវារាល់ថ្ងៃប្រាកដជាខូចក្រពះហើយ>Steliya

<មិចក៏និយាយដូចជាគេចឹង>រាងតូចរអ៊ូតិចដាក់នាងតែក៏ធ្វើអោយនាងនៅតែឮដដែល ព្រោះគេនឹងនាងនៅមិនឆ្ងាយពីគ្នាទេ។

<អ្នកណានិយាយចឹងដាក់ឯង ឬមួយ..>Steliya. គ្រាន់តែឮរាងតូចនិយាយចឹងក៏ចាប់អារម្មណ៍ចង់ដឹងអ្នកណាដែលដឹងថារាងតូចតែងតែញាំុមី។

<ឬមួយស្អី ឡប់ទេហេស គ្នានអ្នកណានិយាយទាំងអស់ កុំគិតច្រើនពេក បានហើយយើងយករបស់នេះយកទៅគិតលុយមុនហើយ>Taehyung មិនចង់អោយនាងសួរច្រើនក៏បង្វែរឿងដោយយករបស់ដែលខ្លួនទិញយកទៅគិតលុយមុននាងកុំអោយនាងនៅជំម្រេញសួរគេទៀត។

បន្ទាប់ពីដើរShoppingជាមួយនាងអស់កន្លះថ្ងៃហើយរាងតូចក៏សូមមកវិញមិនចង់នៅយូទេ គិតតែដើរទិញនេះទិញនោះធុញខ្លាំងណាស់ទើបជំម្រេញនាងអោយឆាប់មកវិញ ព្រោះនាងមិនងាយនឹងមកវិញទេថាបានទិញហើយចង់ប្រមូលយកទាំងអស់តែម្តងហើយ។

..............

បន្ទាប់ពីនាងជូនរាងតូចត្រឡប់មកវិញ នាងនៅមិនភ្លេចផ្តាំរផ្ញើររាងតូចដែល..

<អេ កំភ្លេចណាល្ងាចខ្ញុំមកយកឯង>Steliya អើតករចេញពីកញ្ចក់ឡាននិយាយប្រាប់រាងតូចទាំងញញឹម មែនហើយល្ងាចនេះនាងនឹងបបួលរាងតូចដើរលេងម្តង ព្រោះនាងកម្រមានពេលដើរលេងជាមួយមិត្តណាស់ ទើបនាងជំម្រេញសូមរាងតូចអោយទៅជាមួយដោយនិយាយថាប៉ាម៉ាក់នាងមិននៅអផ្សុកគ្នានអ្នកដើរជាមួយទើបរាងតូព្រមព្រោះគិតថានាងជាមិត្តហើយក៏ធ្លាប់បបួលខ្លួនទៅច្រើនសារហើយតែគេមិនទៅទើបលើកនេះដាច់ចិត្តទោជាមួយមិត្ត។

<អឺៗ..ដឹងហើយអ្នកនាងមិត្ត>ធ្វើជាសើចស្ងេញដាក់នាង សម្លឹងទៅនាងដោយការអស់សំណើចធ្វើខ្លួនដូចកូនក្មេងចឹង..

🌻💕Love For You🌻💕Where stories live. Discover now