ពាក្យថាបងប្អូន♥️

1.2K 106 10
                                        

    វាពេលរសៀលទៅហើយទម្រាំតែ Yibo វិភាគសាកសពហើយទើបចេញមករក Xaio Zhan ដែលស្មានថា Xaio Zhan អង្គុយចាំនៅខាងក្រៅមានឯណា បាត់ស្រមោលឆឹង

"មានឃើញ Xaio Zhan ដែលទេ!?" Yibo សួរទៅប៉ូលិសម្នាក់ដែលនៅចាំខាងក្រៅ

"មិនឃើញទេ!!លោកនាយសាក Call ទៅសិនទៅ!!" ភ្នាក់ងារប៉ូលិស

Yibo ក៏យកទូរស័ព្ទមក Call តែបែរជាលឺទូរស័ព្ទរោទ៍នៅក្នុងហោប៉ៅខ្លួនឯង

"មិនបានយកទូរស័ព្ទទៅទេហ្អេ!?" Yibo លូកយកទូរស័ព្ទ Xaio Zhan មកមើល ទើបដកដង្ហើមធំបន្តិចហើយរត់ចេញទៅក្រៅរកមើល

មេឃងងឹតទៅហើយនៅរក Xaio Zhan មិនឃើញទៀត ដើរចុះដើរឡើងក៏ប្រទះឃើញ Xaio Zhan កំពុងអង្គុយមាត់ឆ្នេរផឹកស្រាធ្វើអំភើយ

"លោកម្ចាស់ជីវិតខ្ញុំអើយ!!ធ្វើឲ្យខ្ញុំដើររកឡើងមួយល្ងាច!!ដើរលេងបានឆ្ងាយម្ល៉េះក្មេងក្បាលខូច!!" Yibo អង្គុយចុះជិត Xaio Zhan ព្រមទាំងយកដៃទៅញីសក់ទាំងខ្នាញ់

"មិនបានដើរលេងទេរត់តាមមនុស្សម្នាក់!!" Xaio Zhan

"អ្នកណាគេ!?" Yibo សួរទាំងភ្ញាក់ផ្អើល

"មិនប្រាកដតែប្រហែលជាឃាតករ!" Xaio Zhan

"មែនហ្អេ!តាមទាន់ទេ!?" Yibo

"បើតាមទាន់មកអង្គុយផឹកស្រាត្រង់នេះទេ!?" Xaio Zhan

"មិនអីទេ!!ពួកយើងគង់តែជួបគេម្ដងទៀតទេ!!បងសូមទោសដែលឲ្យឯងចេញមកក្រៅ" Yibo

"មិនអីទេ!!" Xaio Zhanញញឹមស្រាល

"ធ្វើជាប៉ូលីសស្មុគស្មាញណាស់អ្នកខ្លះក៏ត្រូវជក់បារីដើម្បីបន្លប់ភាពតានតឹងខ្លះ!" Yibo

"នៅទីនេះស្រស់ស្រាយណាស់!!" Xaio Zhan ប្ដូរប្រធានបទ

"ហ្អាស?!តែបងមើលទៅឯងមិនស្រស់ស្រាយសោះ!!" Yibo សម្លឹងមុខ Xaio Zhan ដែលស្ងួតជេស

" គ្រាន់តែនឹកដល់អ្នកដែលស្លាប់ទៅ!!" Xaio Zhan ញញឹមទាំងមុខនៅស្ងួត

"លោកប៉ាមែនទេ!?" Yibo

"មនុស្សដែលស្លាប់ទៅហើយបានត្រឹមតែនឹក លោកប៉ាជាមនុស្សទីមួយដែលប្រាប់ខ្ញុំថា ខ្ញុំសំខាន់បំផុតសម្រាប់គាត់!!" Xaio Zhan លើកដបស្រា
មកអកផឹក

You've reached the end of published parts.

⏰ Last updated: Mar 09, 2021 ⏰

Add this story to your Library to get notified about new parts!

ចាប់ខ្លួនបន្លំស្នេហ៍Where stories live. Discover now