មនុស្សគួរឲ្យសង្ស័យ

2.6K 116 2
                                        

នៅប៉ុស្តិ៍ប៉ូលិសតែងតែមានសភាពរញ៉េរញ៉ៃនៅពេលដែលមានហេតុការកើតឡើងក្មេងប្រុសដែលមានរាងស្តើង មើលតាមមុខមាត់ កម្ពស់ ប្រហែលជា ចន្លោះ20-22 ឆ្នាំកំពុងអង្គុយឈ្លីសក់ទន់រលោង ទឹកមុខពិបាកមើល សម្លឹងទៅអ្នកដែលកំពុងសួរចម្លើយ

"អាក្អូនហ្អាហ!ជួយសហការជាមួយប៉ូលិសបន្តិចទៅ បើតែយ៉ាងនេះទៅឲ្យប៉ូលិសសរសេររបាយការណ៍យ៉ាងម៉េច!?" ភ្នាក់ងារប៉ូលិសម្នាក់សួរទៅក្មេងប្រុស

ក្រាក........ទ្វារបើកឡើងបង្ហាញបុរសរាងក្រាស់ក្នុងឯកសណ្ឋានប៉ូលិសដើរចូលមក

" Mr Yibo!?" ជំនួយការរបស់Yiboឈ្មោះAlex
ចូលទៅគោរពដូចធម្មតា

" មានរឿងអីដោះស្រាយមិនបានមែនទេ!?" Yibo សួរ Alex

" Mr Yibo គឺក្មេងម្នាក់នេះមិនព្រមសារភាពទេ" Yibo ក្រឡែកទៅមើលក្មេងប្រុសហើយដើរសម្ដៅទៅ

" Mr Yibo" ភ្នាក់ងារប៉ូលិសដែលសួរចម្លើយងើបឈរឡើង

" ឯងទៅសួរអ្នកផ្សេងទៅខាងនេះទុកឲ្យខ្ញុំ" ភ្នាក់ងារប៉ូលិសអោនគោរពហើយដើរចេញទៅ

"ហេតុអីឯងមិនសហការជាមួយពួកគេ!?" Yiboសួរក្មេងប្រុសដែលនៅចំពោះមុខ

"ខ្ញុំប្រាប់ពួកគេហើយតែគេនៅតែសួរសំណួរដដែល"

" ឯងឈ្មោះស្អី!?" Yibo សម្លឹងមើលមុខក្មេងប្រុសចង់ធ្លុះ

" Xaio Zhan" Zhan ឆ្លើយតបមុខស្មើរថេង

"Xaio Zhan!? មិនអន់ទេត្រកូល Xaio ទៀតផង" Yibo សើចចុងមាត់បន្តិច ចំណែក zhan អោបមុខចុះ ត្រកូល Xaio ជាត្រកូលដែលមានអំណាចនៅក្នុងទីក្រុង តែត្រូវបាត់ឈ្មោះព្រោះតែសមាជិកគ្រួសារត្រូវស្លាប់អស់ នៅសល់តែ Xaio Zhan និង បុរសចំណាស់ដែលគ្រប់គ្រងក្រុមហ៊ុន

" ឯងមានជាប់ពាក់ព័ន្ធក្នុងរឿងឃាតកម្មនេះទេ!?" Yibo ចាប់ចង្កាសរលោងរបស់ zhan ភ្ងើយឡើង

" ទោះគ្រួសារខ្ញុំត្រូវបាត់ឈ្មោះក៏មិនទាន់ដល់ពេលខ្ញុំរោគចិត្តដើរសម្លាប់គេដែរ!" Zhan ធ្វើមុខធុញទ្រាន់

" ចឹងហេតុអីគេចាប់ឯងមក!?" Yibo សម្លឹងទៅAlex

" គឺMr yibo! ពួកយើងបានរកឃើញថា Xaio Zhan ជាមនុស្សដែលនិយាយជាមួយជនរងគ្រោះមុននឹងគាត់ស្លាប់បើតាមការសន្និដ្ឋានគឺ ក្មេងម្នាក់នេះព្យាយាមឃាត់ជនរងគ្រោះមិនឲ្យចូលផ្ទះ" Yibo ងាកទៅសម្លឹងមុខ Xaio Zhan វិញ

ចាប់ខ្លួនបន្លំស្នេហ៍Where stories live. Discover now