គ្រោះថ្នាក់មើលឃើញ ☢️

804 63 0
                                        

    ពិធីបុណ្យសពរបស់នាយBoom បានកន្លងផុតទៅ3ថ្ងៃហើយតែប៉ុស្តិ៍ប៉ូលិស ពេលគ្មាននាយboom ស្ងាត់ជាងមុន ហើយប៉ុន្មានថ្ងៃនេះក៏មិនមានរឿងក្ដីក្ដាំងអីស្មុគស្មាញដែល ទើបនាយប៉ូលីសYibo មកអង្គុយជិតផ្លែឈើធ្វើអំភើយ

"អូយ...." Yibo មិនប្រយ័ត្នក៏ធ្វើឲ្យមុខកាំបិទ

"លោកនាយមិនអីទេមែនទេ!?ខ្ញុំទៅយកថ្នាំមកឲ្យ!" Alex

"មិនអីទេ!របួសប៉ុននឹងសោះ!" Yibo

ស្រាប់តែ Xaio Zhan ដើរចូលមកភ្លាមៗហើយYibo ក៏ក្រឡេកឃើញ

"អា!!!Alex ឈឺណាស់!!" Yibo ស្រាប់តែស្រែករំអួយ

"តែលោកនាយ....." Alex និយាយមិនចប់ប្រយោគតែត្រូវXaio Zhan និយាយកាត់មុន

"Yibo!!កើតអី!?" Xaio Zhan

"Zhan!!ឈឺណាស់!" Yibo

"ហ្អាស......!!!" Alex បើកភ្នែកធំៗ ហួសចិត្ត

"Alex!!ទៅយកប្រអប់ថ្នាំមក!!" Xaio Zhan

Alex ក៏ដើរទៅយកប្រអប់ថ្នាំឲ្យ Xaio Zhan ចំណែកxaio Zhan ក៏បិទបង់របួសឲ្យYibo

"រួចហើយ!ត្រូវចេះប្រយ័ត្នផង!!" Xaio Zhan

"បាទ!!" Yibo និយាយស្រទន់ដាក់

"អូហូ!មិនចេះខ្មាស់ក្មេងនៅម្ដុំនេះសោះ!" Alex

"យ៉ាងណាក៏គួរអាណិតអ្នកsingle ដូចខ្ញុំដែរ!" Kin

"បងមិនទៅធ្វើការទេ!?" Alex

"ចៅហ្វាយយើងនៅទីនេះ!ឲ្យយើងទៅធ្វើការនៅណា!?"kin

"បានហើយខ្ញុំយកប្រអប់ថ្នាំទៅទុកសិន!" Xaio Zhan ក៏ងើបដើរចេញតែស្រាប់តែលេចហេតុការមួយក្នុងខួរក្បាល គឺជាហេតុការដែលYibo ត្រូវឡានបុកហើយឡានគឺពណ៌ក្រហម

Xaio Zhan ក៏ងាកមកមើលYibo ទាំងទឹកមុខភ័យខ្លាច

"Yibo.....!" Xaio Zhan

"មានការអីមែនទេ!?" Yibo ញញឹមស្រស់ដាក់

"គ្មានទេ!" Xaio Zhan បែរទៅវិញហើយដើរចេញទៅ មួយសន្ទុះក្រោយក៏ដើរមកវិញតែមិនឃើញYibo

"Alex ឯណាYibo!" Xaio Zhan សួរទាំងបារម្ភ

"គាត់ទៅទិញទឹកនៅតូបម្ខាងផ្លូវនេះ!" Alex និយាយទាំងចង្អុរ ដោយសារតែកន្លែងនេះនៅមាត់ទ្វាទើបអាចមើលឃើញខាងក្រៅបាន

ចាប់ខ្លួនបន្លំស្នេហ៍Where stories live. Discover now