" ហេតុអីឯងព្យាយាមហាមឃាត់គាត់មិនឲ្យចូលផ្ទះ!? Xaio Zhan ផ្អៀងករបន្តិចមើលមុខYibo
"បើខ្ញុំប្រាប់ថាខ្ញុំអាចឃើញការស្លាប់របស់គាត់លោកជឿទេ" Yiboជ្រិមភ្នែក បក់ដៃជាសញ្ញាឲ្យអ្នកនៅក្នុងបន្ទប់ចេញក្រៅ ហើយស្ថានភាពក្នុងបន្ទប់ពេលនេះមានតែ Yibo និង Zhan ប៉ុណ្ណោះ
" ឯងនិយាយម្ដងទៀតទៅ!?" Yibo ប្ដូរទិសដៅមកឈរពីមុខZhan
" ខ្ញុំមិនចូលចិត្តនិយាយពីរដងទេ" Yibo ញញឹមចុងមាត់ សង្គ្រប់ខ្លួនZhan ទៅនឹងកៅអី
" យើងប្រាប់ឲ្យនិយាយម្តងទៀត" Yibo ឱនទៅនិយាយក្បែរត្រចៀកដែលបញ្ចេញខ្យល់ដង្ហើមក្ដៅប៉ះត្រចៀក Xaio Zhan ធ្វើឲ្យគាត់ស្រៀវឆ្អឹងខ្នងរុញYiboចេញ
" ខ្ញុំនឹងប្រាប់លោក! ចាំបាច់មកជិតម្លេះ" Xaio Zhan សម្លក់មុខ Yibo ដូចចង់សម្លាប់ចោលតែYibo បែរជាគិតថាគាត់គួរឲ្យស្រឡាញ់
" ប្រាប់មក" Yibo ឈរផ្អែកនឹងតុដែលនៅជិតនោះ
" ខ្ញុំអាចមើលឃើញការស្លាប់របស់គាត់ ទើបខ្ញុំព្យាយាមមិនឲ្យគាត់ចូលទៅក្នុងផ្ទះ" Xaio Zhan និយាយមុខស្មើអាចឲ្យដឹងថាមិនបានកុហក
" ហ៊ឹម....កុហកប៉ូលិសមិនល្អទេ!បើកុហកក៏ជួយកុហកឲ្យសមទៅ" Yiboសម្លឹងXaio Zhan មុខមាំ
"លោកមិនជឿខ្ញុំទេ! ចឹងខ្ញុំក៏មិនបាច់ឆ្លើយទៀតដែលទៅសួរមេធាវីជំនួសខ្ញុំទៅ!" Zhan ដកដង្ហើមធំមុននឹងងើបឈរដើរចេញទៅ តែក៏ត្រូវYibo ចាប់ដៃជាប់ បង្វិលមកផ្ទប់នឹងជញ្ជាំង
"យើងមិនទាន់អនុញ្ញាតទេ!" Yiboសម្លឹងភ្នែករបស់ Xaio Zhan ធ្វើឲ្យគាត់ស្ទើរតែរលាយក្លាយជាទឹក
"បើលោកមិនជឿខ្ញុំក៏មិនបាច់បកស្រាយទៀតដែរ" Xiaozhan រើបម្រាស់តែប្រាកដណាស់ដែលកម្លាំងគាត់មិនអាចឈ្មះកម្លាំងប៉ូលិសរាងក្រាស់នេះបាន
"តែឯងក៏មិនអាចទៅដែល!ធ្វើបែបនេះមានន័យថាឯងចង់រត់ហើយ!" Yibo សង្កត់ដៃ Xaio Zhan ខ្លាំងជាងមុន
"លែងខ្ញុំ! លោកធ្វើឲ្យខ្ញុំឈឺហើយ" ដៃរបស់Xaio Zhan ចាប់ផ្ដើមក្រហមឡើងមកយ៉ាងច្បាស់ ដែលធ្វើឲ្យYibo លែងដៃតែក៏រហ័សមកក្រសោបចង្កេះតូច
DU LIEST GERADE
ចាប់ខ្លួនបន្លំស្នេហ៍
Romantikស្នេហារវាងប៉ូលិសព្រាននារីជាមួយក្មេងប្រុសដែលមានញាណពិសេស
មនុស្សគួរឲ្យសង្ស័យ
Beginne am Anfang
