[ប៉ុន្មានថ្ងៃក្រោយមកក្នុងក្រុមហ៊ុនមួយ]
«នាងមកសម្ភាសការងារមែនទេ?មានបទពិសោធន៍ទេ?ចប់មហាវិទ្យាល័យនៅ?»
«អឺ ខ្ញុំ.... ក្រែងក្រុមហ៊ុនលោករកបុគ្គលិកគ្រប់ប្រភេទហី?អីក៏ខ្ញុំធ្វើបានដែរ....»
«អត់កើតទេ អត់មានបទពិសោធន៍អត់ត្រូវការទេ »ថារួចលោកថៅកែវ័យចំណាស់ក៏បោះឯកសារប្រវត្តិរូបរបស់ JiEun ទៅលើតុ ហើយក៏ហៅមនុស្សឲ្យមកយកនាងចេញពីទីនេះទៅ
[នៅសួនច្បារក្រោមអគារក្រុមហ៊ុន]
«ស្អីទេវ៉ើយ អាណាចូលភ្លាមមានបទពិសោធន៍ភ្លាមនោះ ឡប់មែន ហ៊ើយ ក្រុមហ៊ុនប្រាំហើយសុទ្ធតែបែបនេះ ធ្វើយ៉ាងម៉េចទៅលោក!»
«សួស្តីបាទ អ្នកនាងរកការងារមែនទេ? ក្រុមហ៊ុនខ្ញុំកំពុងតែរើសមនុស្ស គ្រាន់តែរៀបចំឯកសារទេ ឲ្យតែចេះអានអក្សរទៅចូលបានហើយ មានចំណាប់អារម្មណ៍ទេ? »នាងកំពុងអង្គុយសុខៗនៅលើបង់ក៏មានបុរសពាក់អាវក្រហ្សេម្នាក់មកសួរនាំនាង
«ចាស?ក្រុមហ៊ុនអីដែរ?»
(គេបោកទេដឹងនេះ?)
«អូភ្លេចប្រាប់ ក្រុមហ៊នយើងឈ្មោះ KimJi មានដៃគូពាណិជ្ជកម្មជាច្រើន អម្បាញ់មិញអ្នកនាងកំពុងសម្ភាសនោះខ្ញុំក៏នៅទីនោះដែរ ក្រុមហ៊នយើងទើបតែបង្កើតឡើង កំពុងត្រូវការធនធានមនុស្ស មិនដឹងថាអ្នកនាងចាប់អារម្មណ៍រឺអត់? នេះជានាមបណ្ណរបស់ខ្ញុំ »រួចគេក៏ហុចនាមបណ្ណមកឲ្យនាង
«អ៎ លោកជាប្រធានគ្រប់គ្រងពិតមែន....»
«បាទ ក្រុមហ៊ុនយើងគឺនៅខាងមុខនោះ អាចទៅមើលសិនក៏បាន»
«អឺ តោះចឹង!» នាងរអាក់រអើបន្តុចរួចក៏ដើរតាមគេ តែនាងស្រាប់តែគិតឃើញថា.....
(ដូចមិនសមម៉េចទេ KimJi? រឺក៏ជាក្រុមហ៊ុនរបស់ Kim Taehyung?)
«លោក! ឈប់សិន!»
«បាទ? »
«អ្នកណាជាអ្នកបញ្ជាលោកមក?!ថៅកែរបស់លោកឈ្មោះអី? »នាងនិយាយទាំងសម្កេងបែបសម្លុតគេ តែអាគាត់នោះភ័យឡើងមិនដឹងនិយាយអី ឯតួស្រីយើងក៏គិតថាខ្លួនឯងដូចហួសហេតុពេកទើបត្រលប់មកសម្រួលឥរិយាបថឲ្យត្រឹមត្រូវវិញ
«អឺ ថៅកែខ្ញុំត្រកូល Bae បើអ្នកនាងមិនជឿទេក៏តាមចិត្តចុះ»
«មិនមែនទេ មិនមែនទេលោក ខ្ញុំជឿលោកប៉ុន្តែពេលណាទើបខ្ញុំអាចចូលធ្វើការបាន?»
«បើគ្មានបញ្ហាអីទេ ព្រឹកស្អែកម៉ោង 9 អាចមកបានហើយ»
«ពិតមែនហី? »
«បាទ ចឹងថ្ងៃស្អេកជួបគ្នា» រួចគេក៏ដើរទៅម្ខាងទៅ ទុកឲ្យក្រមុំយើងលួចអរក្នុងចិត្តម្នាក់ឯង
[ភូមិគ្រឹះKim Taehyung]
«និយាយចឹង លោកគឺអ្នកជិតខាងរបស់ JiEun?»Taehyung កំពុងអង្គុយលើសាឡុងដែលមានប្រុសសង្ហាម្នាក់ទៀតនៅអង្គុយទល់មុខនោះ
«អឹម ខ្ញុំមករក JiEun តែខ្ញុំតេទៅនាងមិនចូលទើបមកដល់ទីនេះ»
«រកនាងមានការអី?»
«គឺមកសុំនាងរៀបការហ្នឹងណា »គ្រាន់តែលឺប៉ុណ្ណឹងទឹកមុខ Taehyung ដូចត្រូវគេទះមួយកំភ្លៀងកណ្តាលមុខចឹង
«ថាម៉េច? រៀបការ?».....
[ថ្ងៃបន្ទាប់ក្រុមហ៊ុន KimJi]
«អ្នកទាំងអស់គ្នាផ្អាកការងារបន្តិចសិន នេះជាសមាជិកថ្មីរបស់យើង Park JiEun រីករាយស្វាគមន៍ទាំងអស់គ្នា» លោកប្រធាននិយាយប៉ុណ្ណឹង បុគ្គលិកផ្សេងៗក៏នាំគ្នាទះដៃស្វាគមន៍
«សួស្តីអ្នកទាំងអស់គ្នា ខ្ញុំគឺpark JiEun រីករាយដែលបានស្គាល់»
«JiEun មកអង្គុយត្រង់នេះទៅ មានអ្វីមិនយល់ចាំសួរ Yumi ទៅ»
«សួស្តី បងYumi» នាងរៀបចំអង្គុយបានស្រួលបួលហើយស្រាប់តែ...
«ឯងត្រូវជាស្អីនឹងលោកប្រធាន?»
«ចាស?គ្មានត្រូវជាអីទេ គឺគាត់ហៅខ្ញុំឲ្យមកធ្វើការ»
«ហឺស ប្រាកដជាមានខ្នងហើយ» នាងនិយាយខ្សឹបៗតែ JiEunក៏មិនបានខ្វល់ព្រោះនាងរវល់បើកកុំព្យូទ័ររបស់នាង
(មើលទៅក្រុមហ៊ុននេះដូចជាសម្រម្យដែរ គ្រាន់តែមិនដឹងថាលោកប្រធាននោះហេតុអ្វីទើបហៅខ្ញុំមក)
ផាំង! ប្រធានម្នាក់នោះក៏យកឯកសារមួយគរធំមកដាក់លើតុនាង
«នេះជាការងាររបស់នាង»គាត់និយាយទាំងញញឹមតិចៗ
«ច្រើន..... ច្រើនម្ល៉េះ?»
Part 31 coming soon♥️✨🥀
YOU ARE READING
ប្រពន្ធសំណព្វចិត្ត(complete ☑️)
RomancePark JiEun ត្រូវចូលទៅរកបុរសម្នាក់រៀបការបង្កើតកូន ដើម្បីបំពេញបំណងបណ្តាំចុងក្រោយរបស់ឳពុកនាង តែគួរឲ្យស្តាយនាងបែរជារកខុសមនុស្ស ។ បំណងប្រាថ្នាក្នុងជីវិតរបស់នាងគឺត្រូវធ្វើយ៉ាងណារកមធ្យោបាយរត់ចេញពីកណ្តាប់ដៃ Kim Taehyung ឲ្យបាន។ Note : read until part 4 you...
