TIME 12:00 1/2

8K 276 9
                                    

+Warning ⚠️
សុំអធ្យាស្រ័យចំពោះពាក្យសម្ដីមិនសមរម្យ

<< ហើុយ!! ធុញណាស់ម៉ោង 8 ហើយ ថេយ៉ុង មិនដឹងស្មើណាមកទេនៀក មិនដឹងជាទិញស្អីខ្លះទេយូរនោះ
យូរ >>ជុងហ្គុក អង្គុយរអ៊ូម្នាក់ឯងដូចមនុស្សឆ្កួតចឹង🌚

    ជុងហ្គុក និង ថេយ៉ុង ពួកគេទាំងពីរជាមិត្តនិងគ្នា ថែមទាំងរៀនថ្នាក់ជាមួយគ្នាទៀតផង ទំនាក់ទំនងរវាងពួកគេទាំងពីរជ្រៀតជ្រៅលើសពីមិត្តភក្តិ លក្ខណៈថាមិនរួម...

<< ជុងហ្គុក អាទន្សាយសាច់ដុំយើងមកវិញហើយ >>ថេយ៉ុង ដើរចូលមកកាន់ជាមួយនិងថង់អាហារពេញដៃ

<< ប្រញាប់មកម្លេះ មិចក៏មិនចាំស្អែកចាំមក >>ជុងហ្គុក និយាយបញ្ចួស

<< អឺ~ចឹងយើងទៅវិញក៏បាន
ដែរ >>ថេយ៉ុង ដើរចេញទៅវិញ

<< អេ~ទៅណាយើងនិយាយលេង
ទេ ឥឡូវចេះងក់ងរច្រើនណាស់ឯង
នេះ >>ជុងហ្គុក រត់ទៅចាប់ដៃរាងតូច អោយមកអង្គុយនៅសាឡុង

<< ប្រញាប់តែខឹងយ៉ាប់មែនឯងនេះ បានតែចាប់អុកអោយបាក់គ្រែម្តង
តើ >>ជុងហ្គុក និយាយតិចៗម្នាក់ឯង

<< ឯងនិយាយថាមិចមិញនេះ?យើងស្តាប់មិនសូវច្បាស់ >>ថេយ៉ុង

<< គ្មានអីទេ ឯងទិញអីមកខ្លះ
និង? >>ជុងហ្គុក សួរបង្វែររឿងវិញមិនចឹងទេខ្លាចរាងតូចទះបែកមាត់ -,-

<< មិនមើលខ្លួនឯងទៅចាំតែសួរ យ៉ាប់ណាស់ >>ថេយ៉ុង

<< បន្តិចទៀតយើងទៅជប់លៀងជាមួយ ជីមីន ប្រហែលជាយប់ជ្រៅបន្តិចបានមក ឯងដេកមុនទៅមិនបាច់ចាំយើង
ទេ >>ថេយ៉ុង

<< ដឹងហើយ >>ជុងហ្គុក នាយឆ្លើយធម្មតាតែក្នុងចិត្តមិនចង់អោយ ថេយ៉ុង ចេញទៅណាពេលយប់ព្រលប់នោះទេ បើគ្មាននាយទៅជាមួយ ដោយសារតែលើកនេះ ថេយ៉ុង រំអ៊ុកសុំគេខ្លាំងពេកទើបព្រមអោយទៅទោះចិត្តមិនចង់អោយទៅក៏ដោយ ។

<< ឯងញាំទៅ យើងឡើងរៀបចំខ្លួនហើយ >>រួច ថេយ៉ុង ក៏ដើរឡើងទៅបន្ទប់ ដើម្បីងូតទឹកធ្វើខ្លួនទៅកម្មវិធី ព្រោះតែជិតដល់ម៉ោងដែរហើយ

<< ចូលចិត្តណាស់អាទៅណាពេលយប់ជាមួយមនុស្សប្រុសនិង អោយតែបានគេបបួលគ្មានគិតពីក្បាលយើងអីបន្តិចទេ បានខ្លួនប្រាណយើងហើយចង់ដោះដៃចឹងរឺ? យប់នេះមកវិញប្រដៅឯងចេញម្តង >>ជុងហ្គុក អង្គុយរអ៊ូរង៉ូវៗដូចឃ្មុំម្នាក់ឯងនៅលើសាឡុង

SHORT NOVEL TAEKOOK Where stories live. Discover now