My little kitten 1/2

3.7K 184 15
                                    

+Warning ⚠️
សុំអធ្យាស្រ័យទុកជាមុនរាល់ពាក្យសម្តីមិនសមរម្យឬលើសលួសត្រង់កន្លែងណាមួយ🤗

~Meow Meow~ សំឡេងកូនឆ្មាតូចមួយយំនៅក្រោមដើមឈើ ទំនងជាមានគេយកវាមកបោះចោលហើយ កូនឆ្មាតូចនោះនៅតែបន្តយំ
Meow Meow រហូតដល់មានបុរសសង្ហារម្នាក់
ជិះកង់ហាត់ប្រាណកាត់នោះលឺទើបឈប់កង់
ចុះទៅមើលវា។

" អេ៎!! កូនឆ្មាទេតើ អ្នកណាក៏ដាច់ចិត្តម្ល៉េះយកមកទុកចោលទីនេះ? " ជុងហ្គុក ក៏បានលើកកូនឆ្មាតូចនោះមកបីរួចអង្អែលក្បាលវាតិចៗ។ វាគួរអោយស្រលាញ់យ៉ាងនេះអ្នកណាអីក៏ចិត្តអាក្រក់ម្ល៉េះចេះយកគ្នាមកបោះបង់ចោលទៅកើត។

" ឯងគួរអោយស្រលាញ់ណាស់ ទៅនៅជាមួយយើងណាចាំយើងមើលថែឯងអោយល្អ "
ជុងហ្គុក ក៏បីកូនឆ្មាដៃម្ខាងរួចឡើងកង់ដើម្បីជិះត្រឡប់ទៅផ្ទះ។

" ចាំយើងសម្អាតខ្លួនអោយឯងណាកូនឆ្មាតូច "
ក្រោយពេលធ្វើដំណើរមកដល់ផ្ទះហើយ នាយកម្លោះក៏បានបីកូនឆ្មាតូចចូលមកបន្ទប់សម្រាករបស់គេ រួចងូតទឹកអោយកូនឆ្មាតូច។

" យើងដុះសាប៊ូអោយណាដើម្បីអោយខ្លួនឯងក្រអូបណា ថេយ៍ថេយ៍ យើងដាក់ឈ្មោះអោយឯងថា ថេយ៍ថេយ៍ ព្រោះឈ្មោះនេះវាសមនិងឯងណាស់ " ជុងហ្គុក ចាក់សាប៊ូដាក់បាតដៃហើយទើបយកទៅញីលើ ថេយ៍ថេយ៍ កូនឆ្មាតូចសំណព្វចិត្តរបស់គេ។

     ពេលងូតទឹកអោយវារួចហើយ គេក៏បានជូត
សម្អាតខ្លួននិងយកម៉ាសុីនផ្លុំសក់មកផ្លុំអោយរោមវាឆាប់ស្ងួត បន្ទាប់មកគេក៏បានដើរទៅយក
ទឹកដោះគោខ្លះមកអោយកូនឆ្មាតូចលិត ក្នុងផ្ទះ
គេមិនមានចំណីសត្វនោះទេ។

     បើគ្នាមិនដែរចិញ្ចឹមសត្វផង កូនឆ្មាតូចនេះជាសត្វដំបូងហើយដែលគេយកមកផ្ទះ ជិះកង់ហាត់ប្រាណរាល់ដងគេក៏ធ្លាប់ជួបកូនឆ្មាឬកូនឆ្កែដែលត្រូវគេយកមកបោះបង់ចោលបែបនេះច្រើនដងដែរ តែគេមិនខ្វាយខ្វល់ លើកលែងតែកូនឆ្មាតូចមួយនេះឬជានិស្ស័យទេដឹង?

     ក្រោយដាក់ទឹកដោះគោអោយកូនឆ្មា
រួចហើយ ជុងហ្គុក ក៏បានចូលទៅងូតទឹក
សម្អាតខ្លួនម្តង ព្រោះជិះកង់ហាត់ប្រាណមុន
នេះបែបញើសច្រើនគួរសមដែរទោះជាយប់ហើយក៏ដោយ។

SHORT NOVEL TAEKOOK Where stories live. Discover now