បងប្រុសចុង

4.7K 260 1
                                    

+Warning ⚠️
សុំទោសទុកជាមុនចំពោះពាក្យសម្តីមិនសមរម្យលើសលួសត្រង់កន្លែងណាមួយ💗

#Villa Kim

" នៅជាមួយបងស្តាប់បង្គាប់ណាកូន កុំរឹងរូសជាមួយបងលឺទេ? " អ្នកស្រី Kim អង្អែលក្បាលកូនប្រុសពៅគាត់ថ្នមៗពោរពេញដោយក្តីស្រឡាញ់ ដោយមិនភ្លេចដាស់តឿនឲ្យគេស្តាប់បង្គាប់អ្នកជាបង ទោះមិនមែនជាបងបង្កើតក៏ដោយ។

" តែម៉ាក់កូនអត់ចង់នៅជាមួយគាត់ទេ កូនចង់ទៅជាមួយប៉ាម៉ាក់ដែរ " Taehyung ធ្វើមុខចង់យំហើយអង្រួនដើមដៃគាត់តិចៗ បញ្ជាក់ថាគេមិនចង់នៅជាមួយបងប្រុសចុងម្នាក់នេះទេ។ នៅប៉ាម៉ាក់ធ្វើចរឹកត្រឹមត្រូវខ្លាំងណាស់ ដល់ពេលតែនៅជាមួយគេតែពីរនាក់វិញមិនខុសអីពីមនុស្សរោគចិត្តទេ។

" កុំចឹងបានទេកូន!! ប៉ាម៉ាក់ទៅតែ3ថ្ងៃប៉ុណ្ណោះ បើកូនទៅតាមប៉ាម៉ាក់ច្បាស់ជាខាតរៀនមិនខាន " ដោយសារឃើញ Taehyung រំអុកចង់ទៅជាមួយពេក លោក Jeon ក៏និយាយកាត់និងប្រាប់ហេតុផលទៅគេខ្លះៗ ដើម្បីកុំឲ្យគេចង់ទៅតាមទៀត។

" ហឹុស!! កូនឈប់ស្រលាញ់អ្នកទាំងពីរទៀតហើយ " Taehyung ក្រោកឈរហើយដើរឡើងសម្តៅទៅបន្ទប់គេបាត់។ ខឹងណាស់មិនឲ្យទៅជាមួយខំលន់តួប៉ុណ្ណឹងហើយ ចង់ឲ្យនៅតែជាមួយអាបងប្រុសចុងម្នាក់និង មិនដឹងជាស្អីណាស់ណាទេ មិនដឹងថារួចខ្លួនឬអត់ទេថ្ងៃនិង។

" ងរទៀតហើយកូននេះដូចស្រីចឹង មើលប្អូនផងណា Jungkook ប៉ាម៉ាក់ទៅហើយ " អ្នកស្រី Kim អង្អែលក្បាលកូនប្រុសច្បងដែលជាកូនចុងបន្តិចហើយ ក៏គៀកដៃស្វាមីដើរទៅឡាន ហើយបើកចេញទៅ។

[..........]

" ហឹុស!! សុំទៅមិនឲ្យទៅ ចង់ឲ្យនៅតែជាមួយអាបងប្រុសចុងហ្នឹង ទុកចិត្តឲ្យខ្ញុំនៅជាមួយគិតថាសុវត្ថិភាពហេស៎!? មានតែគ្រោះថ្នាក់ច្រើនជាង " Taehyung អង្គុយយោលជើងនៅចុងគ្រែរអ៊ូរង៉ូវៗម្នាក់ឯង

" ចុះគិតថាយើងចង់នៅមើលថែឯងណាស់ឬ? " Jungkook បើកទ្វារហើយដើរចូលមកក្នុងបន្ទប់ Taehyung

" ចេញទៅ!! ខ្ញុំមិនអនុញ្ញាតឲ្យបងចូលក្នុងបន្ទប់ខ្ញុំទេ "

" យើងមិនចេញ " Jungkook ក៏ដើរមកទម្លាក់ខ្លួនដេកលើគ្រែ Taehyung យ៉ាងរំភើយមិនខ្វល់ពីម្ចាស់បន្ទប់ដែលកំពុងតែខឹងក្រោធនិងនាយទាល់តែសោះ។

SHORT NOVEL TAEKOOK Tahanan ng mga kuwento. Tumuklas ngayon