រាងតូចក្រោកពីព្រលឹមរហ័សងេីបមកងូតទឹកសម្អាតកាយនឹងអាលរៀបចំខោអាវដេីម្បីចាំគេមកទទួល ។ ហ្វៀលីដុសសាប៊ូបណ្ដេីរស្រម៉ៃមេីលរូបភាពពេលខាងមុខបណ្ដេីរទាំងទឹកភ្នែកហូរតក់ៗ មិនយូរប៉ុន្មាននាងក៏ងូតរួចរាល់ទេីបរុំកន្សែងចងពុងដេីរចេញពីបន្ទប់ទឹកមុននឹងរៀបចំស្លៀកពាក់យ៉ាងសមរម្យ បន្តឈានជេីងទៅជិតទូចាប់ទាញទូខោអាវបេីកថ្មមៗយកសម្លៀកបំពាក់ចេញមក រៀបយ៉ាងមានសន្ដាប់ធ្នាប់ដាក់ក្នុងវ៉ាលីរបស់ខ្លួនដែលទុកនៅនឹងមុខ ។
នាងល្អិតលេីកវ៉ាលីចុះមកខាងក្រោមផ្ទះទាំងទឹកមុខសោកសៅ តែក៏ញញឹមស្ងួតភ្លាមៗពេលឃេីញអ្នកម៉ាក់និងប្អូនស្រីជាទីស្រឡាញ់កំពុងសម្លឹងមេីលមកនាងទាំងលាក់ភាពឈឺចាប់ ។
« បងហ្វៀ...!!! » ស៊ែលប៊ីនិយាយហេីយក៏ហក់អោបអ្នកជាបងភ្លាមៗ ទាំងក្ដីសោកសង្រែង ។
« ហ្វៀម៉ាក់....ម៉ាក់សុំទោស.. » អ្នកជាម្ដាយនិយាយទាំងអោបកូនជាប់នឹងទ្រូងដែលសឹងនឹងប្រេះបែករបស់ខ្លួន មុននឹងនិយាយសុំទោសទៅកាន់កូនស្រីបណ្ដូលចិត្តដែលខ្លួនមិនអាចជួយអ្វីកូនបាន ។
« មិនអីទេ...ដេីម្បីគ្រួសារកូនសុខចិត្ត » សម្លេងតបទាំងទឹកមុខញញឹមស្ងួតបានបន្លឺឡេីងស្របពេលទឹកភ្នែកមួយតំណក់ស្រក់ចុះ ។
« រួចរាល់ហេីយមែនទេ ចឹងតោះ អញ្ចេីញឡេីងឡានបាទ » និយាយចប់ហ្វៀលីក៏ឡេីងឡានទៅបាត់ នៅតាមផ្លូវនាងអង្គុយសម្លឹងមេីលកញ្ចក់ទាំងទឹកភ្នែកហូរតក់ៗ តែក៏ខាំមាត់មិនឲ្យឮសំឡេងយំរបស់នាងដល់អ្នកបេីកឡានឡេីយ ។
ងឺត!!!
សម្លេងឡានបង្អន់ល្បឿនបានបន្លឺឡេីងបញ្ជាក់យ៉ាងច្បាស់ថាដល់ទិសដៅហេីយ ស្រីស្អិតយារជេីងចុះពីលេីឡានទាំងភ្នែករេចុះរេឡេីងមេីលទៅកាន់ភូមិគ្រិះដ៏ធំមហាសាលរបស់គ្រួសារត្រកូល ផាក ។ ភ្លាមៗនោះក៏មានអ្នកបម្រេីម្នាក់ដេីរមករកនាងប្រាប់នាងឲ្យដេីរតាមគេ ហេីយនាងតូចក៏យារជេីងវែងៗដេីរតាមអ្នកបម្រេីម្នាក់នោះរហូតសក់បន្ទប់ទទួលភ្ញៀវដែលមានលោកស្រីផាករួមទាំងស្វាមីអង្គុយចាំជាស្រេច ។
YOU ARE READING
ស្នងត្រកូល ផ្សងស្នេហ៍
Fanfictionរឿងរ៉ាវស្នេហាផ្ដេីមដោយពាក្យថា " ស្នងត្រកូល " របស់Park Jimin និង Kim fiaaly Page : BangTan-Novel FB : Aria
