ភាគទី១៦

236 8 1
                                    

#សួស្ដីលេខាសំណព្វចិត្ត ភាគទី១៦
រីករាយក្នុងការអាន✨
---------
«អ្នកនាងយេប៊ីន!!!» សម្លេងគ្រលរទាបបានហៅរាងស្ដើងរបស់យេប៊ីនដែលបម្រុងនឹងបើកទ្វារចូលមកបន្ទប់ធ្វើការចុងហានត្រូវទក់ងក់ជាមួយនឹងឯកសារកាន់ពេញដៃដែលអ្នកខាងក្រៅបានផ្ញើនាងឲ្យយកចូលមក មុននឹងងាកមើលអ្នកម្ខាងទៀតដែលហៅខ្លួន។
«ប្រធានរង ហុង មានអីអោយខ្ញុំជួយមែនទេ?» យេប៊ីននិយាយព្រមទាំងដើរមករកជីស៊ូនិងហៅឈ្មោះដោយកាយវិការរួសរាយ។
«ប្រាកដជាមាន ទើបខ្ញុំមករកអ្នកនាង ជារឿងសំខាន់ទៀតផង!!» ជីស៊ូនិយាយយ៉ាងប្រាកដប្រជាធ្វើអោយយេប៊ីនចងចិញ្ចើមទៀតផង តើជារឿងអ្វីដល់ថ្នាក់ជីស៊ូខ្វល់ខ្វាយចិត្តយ៉ាងនេះ នាងនឹងចាំអ៊ុតមើល..!!!
    ខណៈពេលរាងខ្ពស់សង្ហារឈរជ្រែងហ៊ោប៉ៅខោសម្លឹងមើលមើលទីក្រុងទាំងមូលតាមកញ្ចក់ថ្លាពីបន្ទប់ធ្វើការរបស់ខ្លួន ស្រាប់តែមានដៃតូចមួយគូមកអោបគេពីក្រោយយ៉ាងណែនខុសពីអ្នកកម្លោះដែលដាក់ដៃក្នុងហ៊ោប៉ៅខោធ្វើមិនដឹងមិនលឺ ។
«ចុងហាន...»
«......» មិនមានការឆ្លើយតប ហើយមិនចាប់អារម្មណ៍អ្នកក្បែរខ្លួន។
«កើតអីមែនទេ? មើសឲ្យអូនមើល» យេប៊ីនប្តូរពីអោបចង្កេះមកជាក្រសោបមុខរបស់គេហើយងើយមុខទៅសួរអ្នកឈរធ្មឹងមិននិយាយស្ដីអី ដើម្បីពិនិត្យថាកើតអ្វីអោយប្រាកដ។
«អំបាញ់មិញបងឃើញអូនឈរនិយាយគ្នាជាមួយជីស៊ូហាក់ដូចជាត្រូវដៃត្រូវជើងគ្នាខ្លាំងណាស់...!!!»
«បងប្រចណ្ឌមែនទេ?»
«គ្មានទេ!!» ចុងហាននិយាយដោយទឹកមុខក្រញ៉ូវ ហើយក៏ព្រលែងដៃរបស់យេប៊ីនទាំងកន្ត្រាក់ធ្វើអោយនាងធ្វើមុខជូរត្រូវរិះរកវិធីដើម្បីលួងលោមកុំឲ្យខឹងនាងទៀត។
«ខឹងអូនមែនទេ? ដែលជីស៊ូគេមករកអូនព្រោះជារឿងដែលគេចង់អោយអូនជួយប៉ុណ្ណោះ!!»
«ជារឿងអ្វីទៅ!!»
«ស៊ូត!! វាជារឿងអាថ៌កំបាំង មិនប្រាប់បងទេ ហឹសៗ អ៊ុប..!!»ខណៈពេលឆេយ៉ុងយកម្រាមដៃទៅដាក់លើមាត់របស់ខ្លួនបញ្ជាក់ថាអោយស្ងៀមមាត់ ហើយក៏ធ្វើជាសើចអោយក៏ការខឹក អ្នកកម្លោះអស់សំណើចនឹងការសើចញឹមៗនិងមុខដ៏គួរឲ្យស្រលាញ់របស់នាងធ្វើអោយអ្នកកម្លោះខ្នាញ់ដោយលើកដៃទៅច្បិចចង្ការទាំងគ្រឺតធ្មេញមុននឹងប្រើបបូរមាត់របស់ខ្លួនទៅថើបបំបិទបបូរមាត់នាងក្រមុំអោយស្ងាត់។ ចុងហានក៏ជ្រែកអណ្ដាតរបស់ខ្លួនទៅប្រលែងលេងនឹងអណ្ដាតតូចហើយក៏កាន់តែធ្វើឱ្យគេកាន់តែពេញចិត្ត ពេលប៉ះបានរសជាតិពីបបូរមាត់តូចរបស់
នាងក្រមុំ អ្នកកំលោះថើបនាងក្រមុំទាល់តែពេញចិត្ត តែដែលគេព្រមបញ្ឈប់គឺពេលរាងតូចនៅក្នុងដៃទៅជាទន់ខ្លួននឹងរសថើបរបស់គេនេះឯង។
«បងប្រច័ណ្ឌក៏បាន.....មិនចូលចិត្តអោយអ្នកណាទាំងអស់មកនៅក្បែរឬរញ៉េរញ៉ៃនឹងអូន អូនជារបស់បង យល់ទេ??»
«មិនយល់ទេ!!" ក្រោយពីឃើញចុងហានធ្វើមុខកំសត់និងគួរអោយអាណិតដាក់នាងធ្វើអោយឆេយ៉ុងនិយាយបណ្ដើរសើចបណ្ដើរ ដែលញោះចុងហានឲ្យខឹងបន្តទៀតដែលបម្រុងនឹងដើរចេញទៅហើយ ។
«អូនសើចធ្វើអ្វី?? ចម្អកអោយបងមែនទេ?? ខឹងហើយ»
«អូនធ្វើលេងទេ ងរងក់ដូចកូនក្មេងទៅកើត ឈប់ខឹងទៅណា អូនឃ្លានហើយ!!» យេប៊ីនបង្វែចុងហានដែលឈរបែក្រោយដាក់ខ្លួនឲ្យមកឈរទល់មុខស្ដាប់សម្ដីលួងលោមរបស់នាង។
«តោះឆាប់ទៅ!!» បន្ទាប់ពីញោះគ្នាហើយ យេប៊ីនក៏បបួលចុងហានដើម្បីអោយទៅញុំាអាហារថ្ងៃត្រង់ជាមួយគ្នានៅហាងអុីតាលីតែពីរនាក់យ៉ាងរ៉ូមេទិច។ យេប៊ីនដើរទៅមុនរាងក្រាស់ ខណៈរាងក្រាស់រត់មកតាមក្រោយឱបស្មានាងទាំងញញឹមពេញចិត្តនឹងកាយវិការគួរឲ្យស្រលាញ់របស់នាងមិញនេះ។
—————
     ក្នុងកម្មវិធីជប់លៀងបើកសម្ពោធហាងថ្មីដ៏ធំកក្រឹកក្រេង ព្រមជាមួយមនុស្សជាន់ខ្ពស់គ្រប់ប្រភេទមកចូលរួមយ៉ាងច្រើនកុះករនៅក្នុងទីធ្លាសណ្ឋាគារមួយកន្លែង។មួយរំពេចនោះឡានខ្មៅស៊េរីទំនើបក៏មកដល់ឈប់នៅមុខខ្លោងទ្វារធំ បង្ហាញឲ្យឃើញរាងតូចស្ដើងនិងរាងក្រាស់សង្ហារចេញពីក្នុងឡានបន្ទាប់ពីEwakwangដែលជាមនុស្សចំនិតមកបើកទ្វារឲ្យ ។ រាងតូចស្ដើងជាមួយរ៉ូបដៃវែងពណ៌សរឹបរាងសម្រុងចុះក្រោមជង្គង់បន្តិចអមជាមួយស្បែកជើងកែងពណ៌ខ្មៅកម្ពស់មួយតឹកព្រមនឹងការទម្លាក់សក់មានដោយការមូលរួញផ្នែកខាងចុងសក់តិចៗខណៈផ្ទៃមុខតុបតែងបែបធម្មជាតិជាមួយគ្រែមពណ៌ផ្កាឈូកស្រាលលើបបូរមាត់ជាមួយនឹងគ្រឿងអលង្ហារដែលមើលទៅស្រស់ស្អាតប្លែកដាច់គេនៅក្នុងកម្មវិធីស្របពេលដើរចូលមកខាងក្នុងធ្វើឲ្យកម្លោះៗដែលកំពុងជជែកគ្នាសុខៗក៏ត្រូវងាកមើលនាងគ្រប់គ្នា តែក៏ត្រូវស្រងាកចិត្តដែលឃើញនាងត្រូវរាងសង្ហារក្នុងឈុតគ្រ័ហ្សេពណ៌សដែលសុីនឹងនាងដើរមកតាមក្រោយ។
«តោះទៅ!!» និយាយចប់ចុងហានក៏លើកដៃដើម្បីឲ្យយេប៊ីនចាប់កាន់ រាងស្ដើងមិនជំទាស់អ្វីទេក៏កាន់ដើមដៃរបស់គេដើរចូលទៅខាងក្នុងជាមួយគ្នា
«ខានជួបមុខគ្នាយូរតែម្ដងហើយអាសម្លាញ់» ខណៈកូនប្រុសត្រកូលស៊ូ(Xu)ដែលជាម្ចាស់កម្មវិធីនិងជាមិត្តកំពុងឈរទទួលភ្ញៀវជាអ្នកវិចិត្រករដ៏ល្បីឈ្មោះទូទាំងពិភពលោកក៏កំពុងកាន់កែវស្រាមកជល់គ្នាជាមួយចុងហានជាការរាក់ទាក់មិត្តសម្លាញ់របស់ខ្លួន។
«អឺ ឯងក៏ចឹង ហឹស យ៉ាងម៉េចយ៉ាងម៉ាទៅហើយ ឮថាប៉ាបង្ខំឲ្យអោយរៀបការទៀតផងឬ»
«ហឹស មិនស្របជាដាច់ខាត ឯងក៏ដឹង តែអេស្រីស្អាតដែលឈរនៅក្បែរនេះមិនគិតណែនាំគ្នាខ្លះទេឬ?» Xu MingHaoប្រើខ្សែភ្នែកចំអន់ដាក់មុខ មិនភ្លេចដៀងកន្ទុយមើលមុខតូចប្រមិចគួរឲ្យចង់គយគន់ឈរនៅចំហៀងមុខ
« យេប៊ីន នេះជាមិត្តរបស់បង MingHao!!»
«សួស្ដីរីករាយដែលបានស្គាល់ អ្នកនាងយេប៊ីន!!!» បុរសច្រលឺមMingHaoរាក់ទាក់នាងទើបធ្វើអោយយនាងតបទាំងញញឹមតិចៗ
«ចា៎ សួស្ដី អើ ចុងហាន អូនសុំទៅបន្ទប់ទឹកមួយភ្លែត» ខណៈពេលនោះយេប៊ីនក៏សុំដកខ្លួនព្រោះទុកឱកាសអោយមិត្តភក្តិបាននិយាយគ្នាអោយបានយូរ មិនសូវចង់ធ្វើជាឆ្អឹងទទឹង~កនោះទេ។    
«ម្នាក់នេះមែនទេដែរឯងនិយាយកាលពីលើកមុន ចុះទាក់ទងបានប៉ុន្មានហើយ» MingHaoលើកសំណួរក្រោយពីយេប៊ីនដើរទៅបាត់ ព្រមទាំងជ្រួញចិញ្ចើមសួរទៅមិត្តបន្តទៀតទាំងការចង់ដឹង។
«មែនហើយ ទាក់ទងប្រហែលជាពីរបីខែហើយ យ៉ាង
ម៉េច??»
«ឯងមិនដែលច្បាស់លាស់ជាមួយនរណាពីកាល់ម៉ោ តែពេលនេះ
បែរជាទាក់ទងជាមួយអ្នកនាងយេប៊ីនដល់ទៅពីរបីខែទៅហើយ អូហូមិត្តខ្ញុំម្នាក់នេះកំពុងមានស្នេហាហើយ!!គិតហៅការពេលណា ប្រុងយើងរៀបឈុតចំណងដៃទុកមុន» MingHaoចម្អក់មិត្តយ៉ាងប៉ាច់ៗកាន់តែខ្លាំង ប្រាកដណាស់ថាមិត្តម្នាក់នេះកំពុងលង់ស្នេហ៍ស្រីស្អាតយេប៊ីនដែល ដាក់អន្ទាក់អោយគេហើយតែបែរជាត្រូវជាប់អន្ទាក់ខ្លួនឯងទៅវិញ គិតៗទៅគួរអោយអស់សំណើចខ្លាំងណាស់ បើបានទៅប្រាប់មិត្តបួននាក់ប្រាកដជាបានសើចចុកពោះមិនខាន។
«ក៏...មិនប្រាកដដែរនឹង ឯងកុំមកបញ្ជោបានទេ!!» ចុងហានឆ្លើយទាំងស្ទាកស្ទើរព្រោះនូវច្របូកច្របល់នឹងពាក្យសម្តីរបស់មិត្តនៅឡើយ។

«ល្បិចស្នេហ៍ អន្ទាក់បេះដូង» ឈុតម្ចាស់ស្នេហ៍ព្រាននារី រដូវកាលទី១ [កែសម្រួល!!]Where stories live. Discover now