❦︎𑁍︎𝑰'𝑴 𝑺𝑶𝑹𝑹𝒀𑁍︎❦︎

585 15 0
                                    

Ep 5

    ឡានពណ៌ខ្មៅរលូង បរមកឈប់នៅពីខាន់ដូរទំនើបដោយដៃក្រាស់របស់ម្ចាស់រាងកាយKim Taehyung!

《Eun Ae......!》នាយហៅឈ្មោះអ្នកជាប្រពន្ធតិចៗ

《ចា៎》នាងតបទាំងដៃរៀបចំ កាបូកបំរុងនិងដើរចេញពីឡាន ឡើងទៅខាន់ដូរមុនTae

《គេម្នាក់នោះជាអ្នកណា!》សំណួរដែលលាក់ទុកមិនហ៊ានសួរ បានចេញជារូបរាងមកអោយEun Aeលឺឡើងភាំង

《គេជាមិត្តអូនហ្នឹងហើយ!》នាងនៅតែបន្តការកុហកដោយទឹកមុខស្មើរ ជាមួយនិងក្រសែនភ្នែកផ្ដល់ការជឿជាក់

《អូនប្រាកត់ហើយរឺ?ថាអូនមិនបានលាក់បាំងនិងបង》នាយសួរបញ្ចាក់ដោយសម្លេងកាន់តែមាំនិងរៀបស្មើរ

《Taeបងសង្ស័យអូនមែនទេ?》Eun Ae
អត់មិនបាននិងសួរ អ្នកជាប្ដីយ៉ាងតឹងចិត្តមិនគួរគេមកសង្ស័យខ្លួនបែបនេះសោះ នាងកុហកគេមែនព្រោះមិនចង់អោយគេពិបាកចិត្តនិងរឿងបែបនេះ មិនចង់អោយសុភមង្គលដែលមានកន្លងមកវាចប់ត្រឹមនេះ

《ត្រូវហើយ បងសង្ស័យអូន!!!អូនកុហកបង!អូននិងគេពីមុនធ្លាប់ជាសង្សារនិងគ្នាពេលនៅរៀន!បងនិយាយត្រូវដែលទេ!?បើបងមិនសួរអូនទេ អូននៅចង់លាក់បាំងនិងបងដល់ណាទៀត អូននៅទៅស្នឹទ្ធស្នាលនិងគេទៀតមែនទេ!!》នាយស្រែកកំហកដាក់ ប្រពន្ធខ្លាំងៗជាលើកដំបូងតាំងពីស្រលាញ់គ្នាមក!ហើយនេះជាលើកដំបូងដែលគេយល់ថាត្រូវគេក្បត់ពិតប្រាកត់វាឈឺចាប់ខ្លាំងណាស់!!

《Jiminអ្នកណានិយាយប្រាប់បងទៅ!?អូននិងសិស្សច្បងមិនបានធ្វើអ្វីដូចបងនិយាយទេ!យើងជាមិត្តល្អនិងគ្នាតែប៉ុណ្ណោះ!!!》នាងបកស្រាយទាំងទឹកភ្នែក ពេលនេះអ្វីដែលដែលនាងតែបារម្មវាកើតឡើងហើយតើនាងត្រូវធ្វើបែបណា បន្តទៀតទៅយ៉ាងមិច!បើចិត្តមួយនៅTaehyungចិត្តមួយទៀតនៅអ្នកចាស់!

《ជាមិត្តល្អនិងគ្នា!អូនគិតថាបងល្ងង់!មើលមិនដឹងថាអូននៅជាមួយបងរហូតមក គ្រាន់តែជាអារម្មណ៍មួយពេលអារម្មណ៍ដែលខ្វះភាពកក់ក្ដៅតែប៉ុណ្ណោះ!
ដល់ពេលគេមកវិញ អូនក៏ចង់ត្រលប់ទៅរកគេវិញ!?》
នាយនៅតែបន្តសម្ដីចាក់បេះដូងនាងតូចអោយកាន់តែឈឺ និងវិលវុលនិងអារម្មណ៍ខ្លួនឯងTaehyung
និយាយត្រូវណាស់នាងនៅជាមួយគេគ្រាន់តែអារម្មណ៍មួយពេល ជាអារម្មណ៍ត្រូវការអ្នកយល់ចិត្តអ្នកមើលថែរ មិនមែនជាអារម្មណ៍ស្នេហាទេ!!!

《បើបងនៅខឹងបែបនេះទោះអូនខំនិយាយយាងណាក៏បងស្ដាប់មិនចូលដែរ!ពួកយើងគួរតែនៅរាងខ្លួនមួយរយៈសិនទៅ!》នាងដក់ដង្ហើមធំនិយាយដោយចិត្ត
ត្រជាក់ជាមួយនិងសម្ដីរាបស្មើរ មិនមើលមុខTaehyung
រួចក៏ចាប់បើកទ្វារឡានរកចេញ តែត្រូវបានប្រុសសង្ហាចាប់ទាញមកវិញយ៉ាងកម្រោ!!!Taehyungផ្អឹមបបូរមាត់ក្រាស់របស់ខ្លួនខ្លាំងទៅលើបបូរមាត់ទន់ប្រលាក់ដោយក្រេមពណ៌ក្រហម យ៉ាងក្ដៅចិត្ត!!!!!

《Tae....អឹម....លេង.....អឹម....ហឹក....!》នាងខំរើចេញពីបបូរមាត់ក្រាស់ទាំងទឹកភ្នែក រើចេញពីបបូរមាត់ដ៏កំណាចរបស់អ្នកជាប្ដី!នេះក៏ជាលើកទី1ដែលTaehyungមកបង្ខំEun Aeបែបនេះ ពីមុនគេមិនមែនបែបនេះទេ គេគឺល្អណាស់ជាសុខភាពបុរសស្រីណាក៏ស្រលាញ់ពេញចិត្ត គេអោយតម្លែងលើកមនុស្សស្រីណាស់តែ មិចក៏គេអាចធ្វើបែបនេះបាន វាមកពីភ្លើងកំហឹងន័យក្ដីប្រចណ្ឌ ឆេះពេញខ្លួន

《បងមិនព្រម!បងមិនអោយអូនទៅរកអាចង្រៃម្នាក់នោះទេ!អូនជារបស់បងតែម្នាក់ប៉ុណ្ណោះ!》Taehyungដកបបូរមាត៎ចេញហើយនិយាយយ៉ាងកំណាច យោកយៅចង់តែលេបនាងតូចទាំងរស់ចូលពោះកុំអោយអ្នកណាឃើញ ព្រោះតែភ្លើងប្រចណ្ឌ! នាយចូលទៅញាំញីកញ្ចឹងកសខ្ចីរបស់អ្នកជាភរិយាទាំងស្រែកឃ្លាន Eun Aeខំរើសចេញពីដៃរបស់Taehyungបានសម្រេច មិនភ្លេចនិងទះមុខដ៏សង្ហាមួយដៃយ៉ាងពេញទំហឹង ល្មមម៉ាភ្ញាក់ខ្លួនមកវិញ

ផាច់...............!!!

《Kim Taehyung!!!!អូនអស់សង្ឃឹមនិងបងខ្លាំងណាស់!!!!!》នាងថារួចក៏បើកទ្វារឡានរត់ចេញទៅបាត់មិនដឹងទៅដល់ណាទេ ដឹងត្រឹមថានាងមិនអាចទ្រាំនៅជាមួយនិងTaehyungបានទៀតទេ គេកើតឆ្គួតហើយ!

《ខ្ញុំបានធ្វើអ្វី!?》នាយភាំង អស់រលីងមិនដឹងថាខ្លួនបានធ្វើអ្វីខ្លះទេ នេះមកពីចិត្តប្រចណ្ឌមួយពេលរបស់គេបានធ្វើទង្វើរដ៏កខ្វក់មកលើកប្រពន្ធជាទីស្រលាញ់!ដៃជើងគេទន់អស់រលីង សូមបីតែហារមាត់ឃាត់នាងតូចEun Aeក៏មិនបានទាន់!!!

        
    ♡សូមរងចាំអានបន្តទៀត♡
By : ꨄ︎__𝚉𝚘𝚎𝚢☽︎☼︎

𝐈'𝐦 𝐒𝐨𝐫𝐫𝐲 [ចប់]Место, где живут истории. Откройте их для себя