មុននេះ...
ម្រាមដៃធំក្រាស់ក៏ស្រាប់តែកម្រើកឡើងបន្ទាប់ពីត្រូវបងប្អូនត្រកូល Jeon វាយឆ្មក់ពីខាងក្រោយឲដួលផ្កាប់មុខទៅលើដី ហើយពេលនេះ Hande ក៏បានតាំងស្មារតីឡើងវិញ តែនាយមិនអាចក្រោកឈរបានព្រោះខ្លួនត្រូវគេវាយយ៉ាងតំណម កែវភ្នែករបស់នាយបាច់សម្លឹងរកគូរសត្រូវ ហើយក៏ឃើញថាពួកគេកំពុងនាំគ្នារត់សំដៅទៅឡានដើម្បីចាកចេញពីនេះ អ្វីដែលធ្វើឲកំហឹងរបស់ Hande កាន់តែពុះកញ្រ្ជោលខ្លាំងនោះគឺពេលដែលគេប្រទាក់ភ្នែកនឹងរាងក្រាស់ដែលកំពុងដើរទៅក្រោយគេបង្អស់ Hande ស្អប់ពិភពលោកនេះខ្លាំងណាស់ ស្អប់ទេវតាដែលចារឲនាយចាញ់ម្តងហើយម្តងទៀត បើក្នុងថ្ងៃនេះព្រហ្មលិខិតមិនឈរនៅខាងនាយ, នាយនឹងធ្វើវាដោយខ្លួនឯង៖
«ត្រូវតែមានម្នាក់ស្លាប់ដើម្បីបញ្ចប់គ្រប់យ៉ាង!» សម្តីរបស់ Hande ត្រូវបានបញ្ចប់ស្របពេលដែលស្នូរកាំភ្លើងដ៏រន្ធត់មួយក៏កើតមានឡើង៖
«ផាំង!!»
ក្តុក !
ទាំង Ryo, Jimin ហើយនិង Yonji ដែលមិញនេះនាំគ្នារត់ត្រណាត់ត្រណែង ក៏ស្រាប់តែទច់ដំណើរពេលដែលបានឮស្នូរកាំភ្លើងរួមទាំងសំលេងមនុស្សដួលនៅពីក្រោយខ្នងពួកគេ ចំណែកឯ Tae វិញទោះមិនទាន់បានបែរខ្នងមើល តែគេក៏ដឹងចម្លើយច្បាស់ហើយថាអ្នកដែលត្រូវគ្រាប់កាំភ្លើងមុននេះគឺជាអ្នកណា៖
«J-Jungkook...»
បប៊ូរមាត់តូចត្រដរហៅឈ្មោះនាយកំលោះដែលជាគូរដណ្តឹងខ្សឹបៗ ខ្លួនគេស្រាប់តែទន់ជង្គង់ចុះក្បែររាងក្រាស់ហើយក្រសោបនាយឡើងមកអោបជាប់ទ្រូង៖
«លោក!! តាំងស្មារតីឲនឹងនរណា៎...លោកមិនត្រូវកើតអីដាច់ខាត!»
មាត់និយាយស្របពេលដៃប្រឹងអង្រួនផ្ទៃមុខស្លេកស្លាំងរបស់ Jungkook ដើម្បីឲនាយតាំងស្មារតី មិនពុំនោះទេគេនឹងមិនអត់ទោសឲនាយឡើយ។ ឯ Jungkook បែរជាធ្លោយស្នាមញញឹមហើយលើកដៃជូតទឹកភ្នែករបស់ Tae ចេញ។ ពេលនេះមិត្តៗរបស់នាយរួមទាំង Tae ផ្ទាល់ប្រាកដជាយល់ថានាយឡប់សតិហើយ ចុះមានមនុស្សត្រូវគ្រាប់កាំភ្លើងឯណាដែលមកមានអារម្មណ៍ញញឹមពព្រាយបែបនេះនោះ? តែហេតុដែល Jungkook ធ្លោយស្នាមញញឹមដូចច្នោះព្រោះតែវាជាលើកទីមួុយហើយដែលនាយឃើញក្តីបារម្មណ៍ដ៏ទន់ភ្លន់របស់ Kim Taehyung តែក៏មិននឹកស្មានថានាយបានឃើញវានៅក្នុងស្ថានភាពបែបនេះដែរ។
Jungkook ចាប់ផ្តើមហឹងត្រជៀកបន្តិចម្តងៗរហូតសឹងតែស្តាប់មិនឮរាល់សម្តីរបស់Tae កែវភ្នែកខ្មៅក្រិបបង្កប់សំណើមដែលមិនអាចស្រក់ចុះមកបានព្រោះតែមានការហាមឃាត់ពីម្ចាស់របស់វា រីឯទ្រូងខាងឆ្វេងក៏រុំស្រោបទៅដោយឈាមក្រហមឆ្អិនឆ្អៅ ខ្លិនឆ្អាបរបស់វាក៏សាយភាយមកមិនឈប់។ គ្រាប់កាំភ្លើងមុតស្រួចមួយគ្រាប់ដែលបានចាក់ទម្លុះដើមទ្រូងរបស់ Jungkook មុននេះមិនបានធ្វើឲនាយឈឺដូចដែលបានដឹងថានាយនឹងត្រូវឃ្លាតឆ្ងាយពី Kim Taehyung ជារៀងរហូតឡើយ។
«ឲខ្ញុំសុំទោស...សម្រាប់រឿងកន្លងមក»
ស្ងាត់ៗ Jungkook ក៏ផ្តើមនិយាយទាំងសំលេងស្អក ទឹកមុខស្ងួតដែលបង្ហាញចេញមកបញ្ជក់ឲឃើញថានាយពិតជាមានការសោកស្តាយជាខ្លាំងចំពោះពាក្យសម្តីនិងកាយវិការមិនគប្បីកន្លងមកដែលជាហេតុដែលធ្វើឲ Tae ក្រវីក្បាលតិចៗក្នុងន័យហាមមិនឲនាយកម្រើក ឬបញ្ចេញសំលេងអ្វីបន្តទៀត៖
«លោកឈប់និយាយទៅ ខ្ញុំនឹងនាំលោកទៅមន្ទីរពេទ្យ» Tae យំបណ្តើរនិយាយបណ្តើរ គេផ្ទាល់ក៏ពិបាកក្នុងការពណ៌នាអំពីអារម្មណ៍របស់គេនៅពេលនេះដែរ តែ Jungkook បែរជាក្រវីក្បាល៖
«លេងទាន់ហើយ...»
នាយបន្លឺឡើងដូចច្នោះព្រោះគិតថានាយមិនសល់ពេលច្រើនទេ ទើបចង់ប្រើពេលវេលាដ៏មានតម្លៃទាំងអម្បាន្មានសារភាពក្តីស្រលាញ់របស់នាយដែលមានចំពោះ Kim Taehyung មុនពេលដែលនាយគ្មានឱកាស៖
«Tae ខ្ញុំរងា...»
ឮដូចច្នោះ Tae ក៏អោប Jungkook កាន់តែណែនដើម្បីផ្តល់ភាពកក់ក្តៅអោយ ដោយកំលោះក៏និយាយបន្ត៖
«ខ្ញុំមិនសល់ពេលច្រើននោះទេ...គ្រាន់តែចង់ប្រាប់ឲដឹងថា ខ្ញុំមិនដែលស្អប់ Tae ព្រោះក្តីស្រលាញ់វាចេះតែរីកធំធាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតខ្ញុំចាប់ផ្តើមភ័យ...ភ័យខ្លាចថា ថ្ងៃណាមួយ Tae គ្មានថ្ងៃនឹងតបស្នងនូវអារម្មណ៍របស់ខ្ញុំវិញព្រោះតែទង្វើ...» មិនទាន់បកស្រាយចប់ផង Jungkook ក៏ត្រូវបំបិទមាត់ដោយបប៊ូរមាត់ទន់ល្មើយរបស់ Tae។ ស្នាមថើបមួយនេះជាស្នាមថើបដ៏សែនទន់ភ្លន់ដែលបង្កប់អត្ថន័យជ្រាលជ្រៅរវាងមនុស្សពីរនាក់ដែលធ្លាប់ជាគូរសត្រូវមកក្លាយជាគូរដណ្តឹង។ ក្នុងពេលនេះ Tae ពិតជាវិលវល់ខ្លាំងមែនទែន អ្វីៗវាកើតឡើងទាន់ហន់ដូចជាកម្មរន្ទះ មុននេះគេទើបតែបានជួបនាយនៅឯមាត់សមុទ្យសោះ ត្រឹមមួយប៉ប្រិចភ្នែក Jungkook ក៏មកដេកដួលនៅក្នុងរង្វង់ដៃរបស់គេទៅហើយ។
ស្នាមថើបដ៏ផ្អែមល្ហែមមួនេះត្រូវបានកាត់ផ្តាច់បន្ទាប់ពី Tae ដកបប៊ូរមាត់ចេញពីនាយកំលោះដោយក្តីអាលោះអាល័យ៖
«មនុស្សឆ្កួត...ខ្ញុំនឹងនាំលោកចេញពីទីនេះឲបាន ហាមលោកទៅណាចោលខ្ញុំ!!»
Tae ព្យាយាមនិយាយដោយមិនឲរដាក់រដុបឬបញ្ចេញភាពទួញសោកឲ Jungkook បានឃើញ ព្រោះមិនចង់ឲនាយមានក្តីបារម្មណ៍រឹតតែមិនចង់ឲខ្លួនឯងគិតពីរឿងអាក្រក់ៗដែលរៀបនឹងកើតឡើងនោះទេ ។
ត្រឹមតែមួយប៉ប្រិចភ្នែក សំលេងឡានពេទ្យក៏បន្លឺឡើងមកក្បែរៗត្រចៀក Ryo, Jimin ហើយនិង Yonji ក៏នាំគ្នាមកជួយលើក Jungkook ដាក់លើគ្រែអ្នកជំងឺ ដោយមានរាងស្តើងនៅចាំត្រួតត្រាក្បែរនាយកំលោះរហូត
Jungkook លូកទៅកាន់ដៃរបស់ Tae ហើយផ្តាំផ្ញើរពាក្យចុងក្រោយទៅកាន់គូរដណ្តឹង៖
«ថែរក្សាខ្លួន...បងស្រលាញ់អូន Kim Taehyung» និយាយចប់ ម្ចាស់សំលេងក៏ស្ងាត់លែងកម្រើកនិងលែងដឹងឮអ្វីទាំងអស់។
ពួកគ្រូពេទ្យក៏ប្រញាប់ប្រញាល់នាំគ្នារុញ Jungkook ឡើងលើឡានដើម្បីធ្វើដំណើរទៅកាន់មន្ទីពេទ្យ។ ក្រោយពីឡានពេទ្យចេញទៅផុត Tae ទន់ជង្គង់លើដីម្តងទៀតទាំងយំរលាក់ខ្លួន បំពង់កប្រែជាល្វិងខះ ហើបមាត់និយាយសឹងតែមិនចង់រួច គេខឹងនឹងខ្លួនឯងដែលជួយអ្វីមិនបានក្រៅតែពីអង្គុយយំ ហើយបានតែសង្ឃឹមថារឿងទាំងអស់វាគ្រាន់តែជាការស្រមើស្រមី ឬសូមឲជាក្តីសុបិនក៏បាន ។
ឯ Jimin ឃើញទិដ្ឋភាពគួរឲសង្វែគទើបដើរមកក្បែរ Tae មុននឹងលុតជង្គង់ចុះហើយអង្អែលស្មាគេតិចៗ៖
«ទុកចិត្តចុះ Jungkook ប្រាកដជាមានសុវត្តិភាព» Jimin ព្យាយាមលួងលោមអ្នកខាងណោះដើម្បីឲគេបានធូរស្បើយចិត្តខ្លះ ដោយការនិយាយបែបនេះមិនមែនថាគេមិនបារម្មណ៍ពី Jungkook នោះទេ តែគេដឹងច្បាស់ថាមនុស្សឆ្អឹងដែក ស្បែកស្ពាន់ បិតាមុខក្រាស់ដូចជា Jeon Jungkook នេះណា មិនងាយមានរឿងអ្វីកើតឡើងចំពោះនាយដាច់ខាត។
«មែនហើយ បងប្រុសឆាប់ក្រោកឡើងមក» ចំណែកឯ Yonji ក៏ចូលមកជួយគ្រា Tae ឲក្រោកឈរឡើង បន្ទាប់មកក៏នាំគ្នាដើរសំដៅទៅឡាន តែសុខៗ Yonji ក៏ទច់ដំណើរព្រោះមានអាារម្មណ៍ថាបាត់រាងក្រាស់ពីក្រោយខ្នង៖
«Ryo បងចង់ធ្វើអី?!»
Yonji ស្រែកហៅនាយកំលោះពីចម្ងាយ ព្រោះពេលនេះ Ryo កំពុងតែមករើសកាំភ្លើងមួយដើមដែលត្រូវម្ចាស់វាបោះបង់ចោលបន្ទាប់ពីប្រើវាដើម្បីបាញ់មិត្តរបស់នាយហើយ។ ដៃធំក្រាស់បើករុករានកាំភ្លើងមើលហើយក៏ឃើញថាវានៅសល់មួយគ្រាប់ចុងក្រោយ រួចក៏ស្រែកប្រាប់អ្នកទាំងបី៖
«Jimin ឯងនាំពួកគេទៅផ្ទះសម្រាករងចាំដំណឹងពីខាងមន្ទីរពេទ្យ ឬក៏នាំពួកគេទៅទីនោះតែម្តងក៏បាន»
«ចុះឯង?»
«រឿងនៅមិនទាន់ចប់ ព្រោះអា Kook មិនអាចសុីគ្រាប់កាំភ្លើងហ្វ្រីៗបានឡើយ» ចប់សម្តី Ryo ក៏ចាកចេញទៅតាមដំណក់ឈាមដែលស្រក់មួយដំណក់តូចៗនៅលើផ្លូវ ដែលវាជាតម្រុយនាំនាយទៅរក Hande ហើយនាយនេះហើយដែលជាអ្នកបញ្ចប់គ្រប់យ៉ាងមិនមែនជា Kim Hande នោះទេ។ Jimin និង Yonji វិញក៏មិនបានរត់ទៅឃាត់ឃាំងនាយអ្វីដែរ ព្រោះពួកគេដឹងពីចរឹតនិងមហិច្ចតារបស់ Ly Ryo ច្បាស់ បើអ្នកណាប៉ះមិត្តរបស់នាយតែមួយសរសៃរសក់ អ្នកនោះត្រូវតែសងវិញទ្វេដង។
ទីបំផុតពួកគេទាំងបីក៏បានចាកចេញពីសំណង់អគារចាស់មួយនោះ ដោយសម្រាច់ចិត្តនាំគ្នាទៅមើល Jungkook នៅឯមន្ទីរពេទ្យតែម្តង។
....។
*សុខសប្បាយទេ? ឃើញថា អេតមីន បានបាត់ខ្លួនទៅមួយរយៈដោយមិនបានប្រាប់ដូចច្នេះទើបចង់មកប៉ះប៉ូវសងវិញ 🌚 ម្យ៉ាងឥឡូវនេះល្បីថាមានជំងឺប្លែកមកទៀតហើយ ចឹងកុំភ្លេចថែរក្សាខ្លួនផងអ្នកទាំងអស់គ្នា Luv U all🥰❤️
YOU ARE READING
គូរដណ្តឹងគូរសត្រូវ
Fanfictionនៅមិននៅម៉ោត្រូវចាប់រៀបការជាមួយសត្រូវតាំងពីនាយ តើឲ Kim Taehyung ទទួលយកបានយ៉ាងមិចទៅ? ទាំងពាល ទាំងក្អេងក្អាង តណ្ហាក្រាស់ មហាចោរព្រាននារី ថែមទាំងញែមិនរើសមុខដូចជា Jeon jungkook នេះហេ៎? !!ជួយមិនបាន!! 🥀 ម៉ាក់! កុំប្រាប់ថា..អាមុខព្រានហ្នឹងជាគូរដណ្តឹងខ្ញ...
