ភាគ 37: បងជាសង្សាររបស់បងខ្ញុំមែនទេ?

3K 196 5
                                        

បន្ត៚

          ក្រោយពីឧបទវហេតុបានកើតឡើងហើយ រំលងបានប៉ុន្មាននាទី ប្រជាជនដែលនៅម្តុំៗនោះប្រញាប់ប្រញាលនាំគ្នាមកមើល អ្នកខ្លះខលហៅប៉ូលីស អ្នកខ្លះខលហៅឡានពេទ្យ ខ្លះទៀតមកជួយលើកគេចេញពីឡាន។ ចំណែក Jungkook ក្បាលរបស់គេបុកត្រូវនឹងដៃចង្គូតបណ្តាលឲរលាត់ស្បែកហូរឈាមរហូតដល់បាត់បង់ស្មារតី។

Dylen ឃើញហេតុការណ៍បែបនេះ ក៏ប្រញាប់បកម៉ូតូមកវិញក្នុងបំណងជួយគេ តែពេលឮសំឡេងសារ៉ែនរបស់ឡានពេទ្យនិងឡានប៉ូលីសមកដល់ គេក៏ដកថយវិញ ព្រោះបើគេទៅពេលនេះ គេនឹងមានឈ្មោះជាប់ទាក់ទងនឹងរឿងក្តីគ្រោះថ្នាក់នេះមិនខាន។ គេមិនអាចឲខ្លួនជាប់ឈ្មោះនៅក្នុងបញ្ជីររបស់ប៉ូលីសទេ ណាមួយគេមិនដឹងថាអ្នកដែលបើកឡានតាមគេជាអ្នកណាឲប្រាកដ ហើយម្យ៉ាងទៀតគេមើលពីចម្ងាយទៅ អ្នកនៅក្នុងឡានដូចជាមិនត្រូវអីធ្ងន់ធ្ងរទេ គ្រាន់តែសន្លប់តែប៉ុណ្ណោះ ទើបអ្នកកំលោះសម្រាច់ចិត្តបកម៉ូតូសំដៅទៅ Condo ខ្លួនវិញ។

<< In Condo >>

« បងប្រុស? បងប្រុសនៅឯណា? » នាងតូច Mirae ដែលត្រូវជាប្អូនស្រី(ឱពុកខុសគ្នា)របស់ Dylen ដើរចុះឡើងពេញ Condo។ នាងតូចវ័យ10ឆ្នាំជាង ស្រែកហៅអ្នកជាបងតែមិនឃើញមានការឆ្លើយតប ឬសូម្បីតែស្រមោលស្រមោចមួយក្បាលក៏គ្មាន។
« ហុឹម ? នៅក្នុងបន្ទប់គេងទេដឹង ? » នាងតូចធ្វើភ្នែកភ្លឺសៗ ហើយក៏ដើរទៅបើកទ្វារបន្ទប់បងគេ។

[ ក្រាក ]

« ហ្អាយ៎ ! បងជាអ្នកណាហេតុអីនៅបន្ទប់បងខ្ញុំ? » នាងតូចស្រែកសួរអ្នកដែលកំពុងអង្គុយនៅលើពូកទាំងការភ្ញាក់ផ្អើល។ Mirae ឃើញអ្នកម្ខាងទៀតមិនឆ្លើយគិតតែអង្គុយបែរខ្នងដាក់គេ នាងតូចក៏រហ័សរត់ទៅឈរក្បែរគ្រែ
« បងជា...ជាសង្សាររបស់បងខ្ញុំមែនទេ? » Mirae អត់មិនបាននឹងសួរ ព្រោះឃើញរាងរៅរបស់ Jimin ពីក្រោយដូចជាមនុស្សស្រី ហើយនៅមានកំភួនជើងសស្គូសនោះទៀត តែនាងតូចនៅឆ្ងល់នឹងអ្វីម្យ៉ាង
« ហេតុអីក៏បងស្រីមានសក់ខ្លីម្លេស៎ ? »
« អ្នកណាគេបងស្រី? » ទីបំផុតក្រោយពីសំណួរសួរមិនចេះអស់របស់នាងតូច Jimin ក៏ព្រមឆ្លើយនូវសំណួរចុងក្រោយរបស់គេ។ ចំណែក Mirae យកដៃខ្ទប់មាត់ បើកភ្នែកធំៗ ព្រោះនាងស្មានតែគេជាមនុស្សស្រីទើបនិយាយស្តីមិនបានគិត
« ជាបងប្រុសទេហ្អេ៎...ឲខ្ញុំសុំទោសផង មកពីបងស្អាតពេក ទើបស្មានថាជាមនុស្សស្រី » នាងតួចនិយាយហើក៏អង្គុយប៉ុកក្បែរ Jimin ទាំងមិនខ្លាចរអ៊ាថាគេជាអ្នកណា នាងតូចធ្វើដូចជាគេហើយនឹង Jimin ស្គាល់គ្នាតាំងពីយូរយារណាស់ចឹង។ (នាងតូចនឹងគួរឲស្រលាញ់ណាស់ កុំចេះតែហ៊ាន🤧)
« បងឈ្មោះអី? »
« Jimin » ពេលឃើញស្នាមញញឹមបរិសុទ្ធគួរឲស្លាញ់របស់នាងតូចហើយ Jimin អត់មិនបាននឹងឆ្លើយតបតវិញទោះគេមិនដឹងថានាងជាអ្នកណាក៏ដោយ
« ខ្ញុំវិញឈ្មោះ Mirae Thonath ជាប្អូនស្រីរបស់ Dylen Jeo-...Mirae!!... »  នាងតូចនិយាយមិនទាន់ចប់ផង ក៏ឮសំឡេងរបស់បងប្រុសគេស្រែកហៅល្មម។

គូរដណ្តឹងគូរសត្រូវWhere stories live. Discover now