Ch. 03 - Pillowtalks

Start from the beginning
                                    

      --------

      Florida / 1:50 AM

     Taehyung លើកបីរាងស្ដើងដែលកំពុងលង់លក់យ៉ាងស្កប់ស្កល់មិនដឹងអីចេញពីឡានចូលទៅក្នុងវិឡាកូនភ្លោះដែលមានម្ចាស់ជាឪពុកម្ដាយរបស់គេ។ បម្រើជនជាតិបរទេសពីរនាក់លើកវ៉ាលីស៍ចេញពីគូទឡានយកទៅរៀបចំទុកឲ្យអ្នកប្រុសនិងអ្នកនាងរបស់ពួកគេ។

      “ Tae មកដល់ហើយឬ ?? ”

      អ្នកស្រី Kim ក្នុងឈុតគេងមនុស្សចាស់ស្ទុះមករកកូនៗរបស់ខ្លួនទាំងត្រេកអរ Taehyung ក៏ឲ្យសញ្ញាទៅម្ដាយប្រាប់ថាប្រយ័ត្នរំខានដំណេកអ្នកស្ថិតក្នុងដៃក្រាស់។ អ្នកស្រី Kim ងក់ក្បាលទទួលបានទាំងស្នាមញញឹមស្រស់ថ្លាលើផ្ទៃមុខដែលមិនសូវជាមានស្នាមជ្រួញប៉ុន្មានតាមមើលរាងខ្ពស់ដែលបី Yoona បោះជំហានឡើងទៅខាងលើថ្នមៗ។

     
      “ អ្នកម៉ាក់មិនសម្រាកទេឬ ? ”

      Taehyung លាត់ដៃអាវសួរម្ដាយដែលកំពុងឈរនៅមុខទូរទឹកកកក្នុងផ្ទះបាយ។

      “ ញ៉ាំទឹកហើយម៉ាក់ក៏ចូលគេងហើយ ចុះកូនចុះមកធ្វើអីទៀត ? ធ្វើដំណើរហត់ណាស់មិនចឹងឬ ? ”

      “ ខ្ញុំមានរឿងចង់និយាយជាមួយម៉ាក់ឲ្យរួចរាល់ ”

      អ្នកស្រី Kim សើចតិចៗ គាត់ដឹងថាកូនប្រុសចង់និយាយពីអ្វីប៉ុន្តែមិនគិតថាគេនឹងប្រញាប់ប្រញាល់ដល់ថ្នាក់នេះ។

      “ កូនចាំស្អែកមិនបានមែនទេ ? ”

      “ អត់ទេ ” Taehyung តបមិនបង្អង់។ គេរងចាំមក 20 ឆ្នាំផ្លាយហើយឲ្យរងចាំបន្តទៀតមិនបានទេ។

      “ ដូចដែលម៉ាក់បានប្រាប់.. ប្រសិនបើបងរបស់កូនយល់ព្រមម៉ាក់ក៏មិនថាអីដែរ ”

      “ អញ្ចឹងម៉ាក់យល់ព្រមហើយត្រូវទេ ? ”

      “ ថាបែបនោះក៏បាន ” អ្នកស្រី Kim ដាក់កែវទឹកចុះ Taehyung ញញឹមស្រាលលាក់គំនួចស្របពេលដែលម្ដាយទះស្មាគេថ្នមៗមុននឹងចេញផុតពីផ្ទះបាយទៅ។

     
       ------

  
      Taehyung និងលោក Kim ឪពុករបស់គេរៀបចំសម្ភារៈស្ទូចត្រីចេញទៅស្រះចិញ្ចឹមត្រីដែលនៅមិនឆ្ងាយប៉ុន្មានក្រោយវីឡា។ នេះគឺជាទម្លាប់ឪពុកកូនពីរនាក់នេះ រាល់គ្រប់ពេលដែលបានជួបគ្នារឿងដំបូងដែលអ្នកទាំងពីរធ្វើគឺស្ទូចត្រីនិងនិយាយគ្នាលេងពីនេះពីនោះ។ ចំណែកឯ Yoona និងអ្នកស្រី Kim កំពុងតែរៀបចំធ្វើម្ហូបសម្រាប់ការជួបជុំយប់នេះជាមួយបម្រើប៉ុន្មាននាក់ទៀតដូចគ្នា។ ពួកគេចំណាយពេលរៀបចំសម្រាប់កម្មវិធីជប់លៀងក្នុងគ្រួសារអស់មួយថ្ងៃពេញទម្រាំតែរួចរាល់។ នាម៉ោង 7 យប់ថ្ងៃថ្មី អាហារពេលល្ងាចជាច្រើនមុខ អមដោយ wine ពណ៌ក្រហមចាស់កំពុងស្ថិតនៅលើតុអាហាររួចជាស្រេច។

Noona Don't you dare reject me [18+] Where stories live. Discover now