Ch. 03 - Pillowtalks

1.9K 79 6
                                    


      សម្ដីរបស់ Taehyung ធ្វើឲ្យភាពអាក់អន់ចិត្តក្នុងទ្រូងនាងក្រមុំរលាយបាត់ភ្លាមៗ នាងមិនគួរមិនសប្បាយចិត្តនឹងពាក្យសម្ដីនរណានោះទេស្របពេលដែលសមាជិកគ្រួសារមិនបានទុកនាងជាកូនចិញ្ចឹមដូចដែលគេនិយាយ។ Yoona ញញឹមស្រាលងក់ក្បាលតិចៗហើយតបទៅកាន់អ្នកដែលមើលមុខរបស់នាងទាំងក្ដីបារម្ភ។

      “ noona លែងអីហើយ កុំគិតច្រើនអី ”

      “ ច្បាស់ឬអត់ ? ” Taehyung សួរបញ្ជាក់ទាំងមិនទុកចិត្ត។

      “ ច៎ាស ” Yoona ញញឹមស្រស់ អ្នកកម្លោះសម្លឹងជ្រៅចូលទៅក្នុងកែវភ្នែកពណ៌ត្នោតក្រម៉ៅមួយស្របក់ទើបដាច់ចិត្តដឹកដៃតូចចូលក្នុងកម្មវិធីវិញ។

      Sung DoKwon , គេជាអតីតនិស្សិតរួមសកលវិទ្យាល័យរបស់ Taehyung ។ អាចនិយាយបានថាប្រុសម្នាក់នោះតែងតែមានចិត្តច្រណែនលើអ្នកកម្លោះរហូតមក ហើយគ្រប់យ៉ាងដែលគេមើលឃើញថាជារបស់មានតម្លៃសម្រាប់ Kim Taehyung , Sung DoKwon នឹងតែងតែអុកឡុកបែបនេះជារឿយៗ។

      ----------

      [ Two days later / weekend . ]

      កម្មវិធីដ៏សែនគ្រោតគ្រាតបានបញ្ចប់ទៅតាំងពីពីរថ្ងៃមុនម្ល៉េះហើយទីបំផុតថ្ងៃចុងសប្ដាហ៍ក៏បានមកដល់។ បម្រើពីរបីនាក់លើកវ៉ាលីស៍សម្លៀកបំពាក់អ្នកប្រុសនិងអ្នកនាងរបស់ពួកគេដាក់នៅក្បែរឡានខ្មៅរបស់ Dio ដែលឈប់ចាំនៅមុខភូមិគ្រឹះរួចជាស្រេច។

      Yoona ស្ថិតក្នុងឈុតផ្កាតូចៗពណ៌ខៀវលាយឡាវេនដឺដែលលើកសាច់-ស-ម៉ត់ខៃរបស់នាងឲ្យកាន់តែមើលទៅភ្លឺជាងមុនទៅទៀតកំពុងអង្គុយចាំក្នុងឡានក្បែរ Taehyung ហើយជាស្រេច។ បន្ទាប់ពីវ៉ាលីស៍ទាំងអស់ស្ថិតក្នុងគូទឡានស្រួលបួលហើយ Dio ក៏ចេញឡានគោលដៅទៅព្រលានយន្ដហោះ។


     បងប្អូនឈាមទីទៃគ្នាឡើងយន្តហោះចាកចេញពីកូរ៉េខាងត្បូងទៅ Florida នាម៉ោង 10 ព្រឹក ពួកគេត្រូវចំណាយពេល 15 ម៉ោងនិង 40 នាទីហោះហើរលើអាកាសទម្រាំទៅដល់ទីនោះ ហើយ Taehyung មិនប្រើប្រាស់យន្តហោះផ្ទាល់ខ្លួនរបស់គេដូចគ្នា អ្នកកម្លោះគ្រាន់តែទិញសំបុត្រដាច់បួនកៅអីប៉ុណ្ណោះ xD

Noona Don't you dare reject me [18+] Où les histoires vivent. Découvrez maintenant