ភាគ 49: ឯងនិងខ្ញុំអស់ល្អនឹងគ្នា

Start from the beginning
                                        

Hande មិនព្រមបញ្ឈប់ត្រឹមនោះ នាយទាញក្រប៊ួចកអ៊ាវរបស់ Dylen ឲគេក្រោកឈរឡើងស្មើរកម្ពស់ ខណៈកែវភ្នែកខ្មៅគ្រឹបសម្លឹងមុតទៅនឹងកែវភ្នែកពណ៌ទឹកសមុទ្យរបស់គូរភាគី
« កុំស្មានយើងមិនដឹងថាឯងកំពុងគិតអីឲសោះ! ឯងស្រលាញ់វាដល់ថ្នាក់ណាយើងមិនខ្វល់ តែការដោះលែងវានេះ គឺប៉ះពាល់ដល់ផែនការរបស់យើងទាំងស្រុង តើឯងមានដឹងដែរទេអាចោរម្សៀត?!! »
ឌឹប...!  Dylen ត្រូវមួយដៃទៀតរបស់ Hande ធ្វើឲមាត់របស់គេបែកឈាមខ្ចាច
« ចាំឲច្បាស់ក្នុងខួរថាយើងជាមនុស្សនិយាយម៉ាត់ណាម៉ាត់នឹង...បើឯងហ៊ានក្រឡាស់សម្តីដាក់យើង ប្អូនស្រីឯងទៅវិញទេដែលត្រូវជាអ្នករងគ្រោះ! » Hande ខ្សឹបដាក់ត្រចៀកនាយកំលោះដោយទឹកដមសំលេងប្រាកដប្រជា។ ចំណែក  Dylen ក្តាប់ដៃណែនជាប់ ទាំងប្រឹងសង្កត់ចិត្តខ្លួនឯង កុំឲធ្វើអ្វីផ្តេសផ្តាស។ Hande ជាមនុស្សហ៊ាននិយាយហ៊ានធ្វើ បើសិនជាគេចង្អុលឲដើរគឺនាយត្រូវតែដើរដោយមិនអាចប្រកែកបាន ព្រោះគេត្រូវ Hande យកប្អូនស្រីធ្វើជានុយ ដូចច្នេះបើគេហ៊ានតែមិនស្តាប់បញ្ជារ នោះប្អូនស្រីគេច្បាស់ជាគ្មានសុវត្តិភាពដូចមុនឡើយ។ កន្លងមក Dylen ដឹងថា Hande ឃោរឃៅនិងមានល្បិចកលច្រើនយ៉ាងណា ប៉ុន្តែ នេះគេមិនលើកលែងសូម្បីតែក្មេងស្រីដែលកំពុងតែគេងឈឺនៅមន្ទីរពេទ្យ ចឹងមែនទេ?... ដូចដែលឃើញ Hande យកគុំនុំបាំងមុខរហូតគេលែងមានភាពជាមនុស្សទៅហើយ។ Dylen ចាប់ផ្តើមខឹងនឹងខ្លួនឯង ខឹងដែលល្ងង់យកខ្លួនមកប្រលូកជាមួយពួកមនុស្សឈាមត្រជាក់ ព្រៃផ្សៃរដូចជា Hande នេះតាំងពីដំបូង។

« ទុកឱកាសឲខ្ញុំម្តងទៀត ខ្ញុំនឹងចាត់ការអាពីរក្បាលនោះតាមអ្វីដែលឯងត្រូវការ ប៉ុន្តែឯងមិនត្រូវប៉ះពាល់ Mirae និង Park Jimin ដាច់ខាត! នេះជាអ្វីដែលខ្ញុំនិងឯងព្រមព្រៀងគ្នាចាប់ពីថ្ងៃនេះតទៅ! » Dylen តបដោយរក្សាទឹកមុខនឹងធឹង។ កាលដែលនាយប្តូរសព្វនាមថា 'ល្បង' មកជា 'ឯង' វិញហើយនោះ បានសេចក្តីថានាយលែងទុក Hande ជាល្បងនៅក្នុងភ្នែកទៀតហើយ។
« សម្លាប់ពួកវារួច ឯងនិងខ្ញុំអស់ល្អនឹងគ្នា! » Dylen ។
« ប្រាកដណាស់! យើងសង្ឃឹមថាឯងចាំពាក្យសម្តីខ្លួនឯងទុកនិងមិនធ្វើឲយើងខកបំណងម្តងទៀត ព្រោះលើកនេះជាឱកាសចុងក្រោយរបស់ឯង! ទៅ ចេញឲបាត់ពីមុខយើងទៅ!! » ក្រោយពីបានឮអ្នកម្ខាងទៀតដេញគេ ធ្វើដូចជាគេមិនមែនមនុស្ស មិននៅចាំយូរ Dylen ក៏សម្រាច់ចិត្តចាកចេញ ព្រោះថាបើគេទ្រាំទ្ររនៅប្រឈមមុខជាមួយ Hande លើសពីមួយវិនាទីទៀត ខ្លាចថាគេមិនអាចទប់អារម្មណ៍ខ្លួនឯងមិនឲហកទៅដាល់ មនុស្សឈាមត្រជាក់ដូចជា Hande នេះបាន។

គូរដណ្តឹងគូរសត្រូវWhere stories live. Discover now