ភាគ 37: បងជាសង្សាររបស់បងខ្ញុំមែនទេ?

Beginne am Anfang
                                        

«« Mirae- ah! ឯងនៅឯណា ? »»

« នៅត្រង់នេះ ! » Mirae រត់ទៅអើត.កចេញពីមាត់ទ្វារបន្ទប់របស់ Dylen ខណៈអ្នកកំលោះ ធ្លាក់ថ្លើមក្តុក ថង់ដែលគេកាន់ត្រូវរបូតចេញពីដៃ ជ្រុះរប៉ាត់រប៉ាយពេញឥដ្ឋការ៉ូ។ អ្នកកំលោះមិនដឹងថា គួរចាប់ផ្តើមពីត្រង់ណាពេលដែលមកដល់ឃើញនាងតូចនៅក្នុងបន្ទប់ខ្លួន។ ចឹងសម្រុបសេចក្តីថា នាងបានឃើញអ្វីៗទាំងអស់នៅក្នុងបន្ទប់គេរួចទៅហើយ។ គេនឹកគិតថាខំស្រូតមកឲលឿន ដើម្បីចាត់ការមុនពេលនាងមកដល់ តែចុងក្រោយវាមិនបានដូចចិត្តពិតមែន។
« ឯង-...មានឃើញអីក្នុងនោះទេ ? »
« ឃើញតើ...គឺឃើញបងប្រុសមាឌតូច មុខមាត់គួរឲស្រលាញ់ដូចនំMochiហ្នឹងណា៎ ! » Mirae និយាយទាំងញញឹមលឹបអស់ភ្នែកតូចៗ ហើយដើរមកអូសដៃបងគេទៅក្នុងបន្ទប់នោះដែរ។

គ្រាន់តែចូលមកដល់ក្នុងបន្ទប់ គេឃើញរាងរៅតូចច្រឡឹងរបស់ Jimin កំពុងអង្គុយបែរខ្នង តែរាងតូចក៏ងាកមកប្រសព្វភ្នែកនឹងគេ។ អ្នកទាំងពីរសម្លឹងមើលមុខគ្នាមួយស្របក់ ដោយមាន Dylen មិនហ៊ានប្រសព្វភ្នែកនឹងកែវភ្នែកសម្លក់សម្លឹងរបស់រាងតូចសោះ។ ចាប់តាំងពីយប់ម្សិលដែលពួកគេទាំងពីរបានធ្វើរឿងក្តៅកគុកជាមួយគ្នាអស់ច្រើនទឹករួច អ្នកកំលោះក៏ចាប់ផ្តើមមានអារម្មណ៍ប្លែកៗចំពោះរាងតូច បេះដូងគេលោតញាប់ខុសចង្វាក់នៅពេលបានប្រឈមមុខនឹងគេ ហើយនៅមានរឿងយប់នោះទៀត ឲតែពេលគេគិតស្រមៃម្តងណា អារម្មណ៍ក្តៅៗភ៊ាយៗចេះតែរោលរាលឡើងខុសពីធម្មតា។ អ្នកកំលោះរវល់តែភ្លឹកមើលរាងតូច រហូតដល់ប្អូនស្រីគេអង្រួនដៃតិចៗ
« បងប្រុសហេតុអីធ្វើបាបបងប្រុសស្អាតចឹង ? » នាងតូចចង្អុលទៅច្រវាក់ដែលនៅជាប់ជើងគ្រែនិង.កជើងទាំងពីររបស់Jimin
« មើលចុះ ស្អីគេខាំគាត់ច្រើនណាស់ » នាងតូចនៅចង្អុលទៅស្នាមបោះត្រាក្រហមជាំក្រមៅនិងស្នាមធ្មេញខាំដែលអ្នកកំលោះបានបន្សល់ទុកនៅពាសពេញកញ្ចឹង.កនិងស្មា ព្រមទាំងបីបួនកន្លែងនៅត្រង់ភ្លៅ។ Jimin សង្កេតឃើញទឹកមុខភ័យៗរបស់ Dylen នៅពេលដែលប្អូនស្រីគេសួរ ដូចច្នេះគេគិតថា អ្នកកំលោះអាចនឹងខ្លាចប្អូនស្រីគេដឹង ហើយលាក់បាំងរឿងទាំងអស់នេះ។
« នាងតូច ជួយបង...អុឹម...ហ្អឹម ! » Jimin មិនទាន់ហាមាត់សុំជំនួយស្រួលបួលផង អ្នកកំលោះក៏រហ័សរត់មកបិទមាត់គេ ហើយងាកទៅញញឹមដាក់ប្អូនស្រីខ្លួនវិញ
« Miraeហ្អា៎ បងនិងបងប្រុសស្អាតខាងណេះ មានរឿងត្រូវពិភាក្សា ឯងចេញទៅមើលទូរសទស្សន៍នៅខាងក្រៅសិនបានទេ ? » អ្នកកំលោះសួរប្អូនគេ ទាំងដៃសង្កត់ធ្ងន់នៅលើបបូរមាត់រាងតូចកុំឲគេបញ្ចេញសំឡេងរួច
« អូខេ ចឹងក៏បាន ខ្ញុំទៅហើយណា៎បង Mochi ! » នាងតូចសើចខេះៗ ហើយរត់ចេញទៅក្រៅបាត់ ដោយមិនភ្លេចទាញទ្វារបិទឲស្រួលបួល។

គូរដណ្តឹងគូរសត្រូវWo Geschichten leben. Entdecke jetzt