..... ខ្ញុំមិនដែលញញឹម ខ្ញុំមិនដែលសើច មិនមែន បានន័យថាខ្ញុំមិនចង់នោះទេ តែក្នុងនាមជាមេសម្ព័នដឹកនាំកូនចៅរាប់ពាន់នាក់ ខ្ញុំមិចនិងអាចលេងសើចដូចជាពួកគេទៅ .....
" ពេលលោកញញឹមគឺស្អាតខ្លាំងណាស់ ហេតុអីមិនញញឹមឲ្យបានច្រើនទៅ " រាងតូចក៏ញ៉ស់មេចោរភ្លាមៗ
" .... " ស្នាមញញឹមដ៏ស្រស់ស្អាតក៏បាត់ទៅវិញនៅពេលដែលរាងតូចសសើរហើយ
-------------------
មេចោរ Lan ក៏បញ្ជាឲ្យ Wen Ning ចុះពីរភ្នំដើម្បីទៅរកថ្នាំតាមដែលរាងតូចបានប្រាប់
" ថ្នាំទាំង 6 មុខដែលមេសម្ព័នចង់បានខ្ញុំរកមកបាន
ហើយ " Ning ក៏យកថ្នាំដាក់លើតុ
" ពេលនេះនៅខ្វះតែប្រមាត់បង្កួយភ្លើងទេ " គ្រូថ្នាំ
" តើថ្នាំនេះពិតជាអាចបន្សាបពិសប្អូនប្រុសខ្ញុំបានពិតមែនហេស៎.? " មេចោរសួរបញ្ជាក់ទៅគ្រូថ្នាំ
" ខ្ញុំជឿជាក់ថាអាចបន្សាបបាន " គ្រូថ្នាំ
" ត្រូវហើយ Lan Zhan ក្រែងលោកធ្លាប់ជួបបង្កួយភ្លើងមែនទេ.?? ប្រាប់បានហើយឬនៅថាធ្លាប់ឃើញនៅឯងណា.?? " Zhan ដែលឈរនៅក្បែរនោះក៏សួរទាំងអន្ទះសារ
" គឺនៅទីនេះ " មេចោរក៏ឈ្ងោកមុខបន្តិច ហើយក៏យកសត្វបង្កួយភ្លើងនោះចេញមក
" នេះ..លោកទៅយកវាមកពីរណានិង.? " Zhan
" វាជាសត្វតែមួយគត់ដែលមេសម្ព័នចិញ្ចឹម " Ning ក៏ឆ្លើយជំនួសភ្លាមៗ
" បើវាអាចជួយជីវិតប្អូនប្រុសរបស់ខ្ញុំបាន ខ្ញុំនិងសម្លាប់វា " មេចោរនិយាយដោយសម្លឹងមើលទៅសត្វចិញ្ចឹមរបស់ខ្លួនជាប់
ទោះជាសត្វមិនអាចនិយាយបានតែវាក៏ស្ដាប់យល់ពីរសម្ដីរបស់ម្ចាស់និយាយបានដែរ ទឹកភ្នែកក៏បានស្រក់ចេញពីររង្វង់ភ្នែករបស់សត្វបង្កួយ វាហាក់ដូចជាមិនអស់ចិត្តនិងម្ចាស់របស់វា
" សង្ឃឹមថាជាតិក្រោយ ឯងនិងបានកើតជាមនុស្ស មិនចាប់បាច់ឲ្យគេធ្វើបាបឯងទៀត " មេចោរនិយាយហើយក៏លើកដៃប្រហារសត្វចិញ្ចឹមដោយផ្ទាល់ដៃ
----------------------------
ទីបំផុតថ្នាំក៏បានស្លរចេញមកបានជាថ្នាំបន្សាបយ៉ាងពិតប្រាកដ
ESTÁS LEYENDO
[ រឿង ដំណាលចោរព្រៃ ] * BL *
Fanfictionរឿងរ៉ាវនិយាយអំពី អ្នកបុរាណវិជ្ជាដែលឆ្លងពេលវេលាពីរសម័យបច្ចុប្បន្នរហូតមកដល់សម័យកាលជាង550ឆ្នាំមុន និស្ស័យស្នេហ៍ BL រវាងមេចោរវាយោ Lan Wang Ji ឬ Lan Zhan និង អ្នកបុរាណវិជ្ជា Xiao Zhan ដែលបានឆ្លងភពមកទទួលដឹងឮនៅរឿងរ៉ាវដែលបានកើតឡើងចំពោះមេចោរដែលមាននៅក្នុងដ...
![[ រឿង ដំណាលចោរព្រៃ ] * BL *](https://img.wattpad.com/cover/226188304-64-k97047.jpg)