Episode 05

217 24 0
                                        


          [ រឿង ដំណាលចោរព្រៃ ] * BL *
 
                      

... ខ្ញុំពិតជាបានឆ្លងកាត់ពេលវេលាមកអស់ជាច្រើនសម័យកាល់ពិតមែន , ជំរុំចោរព្រៃដែលនិយាយតៗគ្នានោះ ពេលនេះខ្ញុំបានមកជួបដោយផ្ទាល់ហើយ ...

... ទីនេះមិនមែនជាកន្លែងរបស់ខ្ញុំទេ តើឲ្យខ្ញុំត្រឡប់ទៅវិញយ៉ាងមិចទៅ.? ...

" លោកប៉ា កូននឹកប៉ាណាស់ " Zhan និយាយដោយស្រងូតស្រងាត់ ដំណក់ទឹកថ្លាក៏ស្រក់ចុះទក់ៗតែម្ដង

" ក្នុងនាមជាកូនប្រុសសម្រក់ទឹកភ្នែកដោយងាយយ៉ាងនេះមែនទេ.? " សម្លេងដ៏ត្រជាក់បានពន្លឺឡើង Zhan ក៏ងើយទៅមើលម្ចាស់សម្លេងនោះ

" លោកដោះលែងខ្ញុំទៅ លោកឲ្យខ្ញុំធ្វើអីក៏បាន ខ្ញុំមិនចង់នៅក្នុងគុកទេ " Zhan និយាយដោយសម្លេងទន់ ព្រោះគេមិនបានញាំុអីនោះទេ អាហារដែលយកមកគេញាំុមិនចូល

" ឯងជាអ្នកនិយាយខ្លួនឯងទេណា.. " មេចោរ Lan បង្ហាញស្នាមញញឹមតិចៗ តែវាមិនមែនជាស្នាមញញឹមល្អនោះទេ

" លោកព្រមដោះលែងខ្ញុំហើយតើមែនទេ.?" Xiao Zhan

" បើឯងធ្វើការងារមួយឲ្យយើងបានសម្រេច យើងនិងដោះលែងឯង " Lan Zhan

" ការងារអីទៅ.? " Zhanសួរបញ្ជាក់

" ចុះពីរលើភ្នំ ចេញប្លន់យកមាស1 ម៉ឺនតម្លឹងរបស់រាជការយកមកអោយយើង " Lan និយាយយ៉ាងមឺុងមាត់ ធ្វើអោយអ្នកដែលស្ដាប់ឮហើយស្ទើរតែចង់ដួល

"  មិន....មែនទេដឹង លោកចង់ឲ្យខ្ញុំចេញភ្លន់មែនទេ.? " រាងតូចនិយាយទាំងបើកភ្នែកធំៗ

" ឯងគ្មានជំរើសទេ បើមិនចេញភ្លន់ទេ.. , ចាត់ការខ្លួនឯង
ទៅ " Lan បោះដាវរបស់ខ្លួនទៅលើដីដោយក្រសែភ្នែកសម្លឹងទៅរាងតូចយ៉ាងមុត

"...... " Xiao Zhan សម្លឹងមើលទៅដាវ បេះដូងចាប់ផ្ដើមលោតដុកដាក់ៗ អោយអ្នកស្រាវជ្រាវចេញទៅប្លន់ តើអាចទៅរួចដែរទេ.?

" ខ្ញុំមិន.. អឹប " Zhan ប្រុងនិយាយហើយតែក៏ត្រូវមេចោរនោះយកស្អីក៏មិនដឹងញាត់ចូលក្នុងមាត់របស់គេ

" ខឹ ខឹ.. លោកយកស្អីអោយខ្ញុំលេបនិង "  រាងតូចសួរទាំងដៃចាប់បំពង់ករខ្លួន ព្រោះស្លួកនិងថ្នាំដែលមេចោរ Lan អោយលេប

[ រឿង ដំណាលចោរព្រៃ ] * BL *Where stories live. Discover now