Episode 02

308 28 1
                                        


     
          [ រឿង ដំណាលចោរព្រៃ ] * BL *

រាងកាយតូចដេកនៅលើដី ម្រាមដៃចាប់ផ្ដើមកម្រើកនៅពេលដែលបានប៉ះត្រូវទឹកសន្សើមនាព្រឹកប្រលឹម

" ខឹ ខឹ.. " Zhan បានភ្ញាក់ដឹងខ្លួនឡើង រាងកាយរបស់គេស្ពឹកស្រពន់អស់ទៅហើយ , នៅពេលដែលគេខំក្រោកអង្គុយឡើងគេដូចជាមានអារម្មណ៍ថាមានមនុស្សនៅពីរមុខរបស់គេ

" អូព្រះជួយ " Zhan ភ្ញាក់យកដៃស្ទាបទ្រូង ខណៈដែលគេបានឃើញមនុស្សពីរបីនាក់ស្លៀកសម្លៀកបំពាក់បុរាណ ឈរនៅចំពោះមុខ

-----------------------------------------
                            * ជំរុំចោរវាយោ *
                        ................................

" មេសម្ព័ន មានមនុស្សចង់ជួបលោក " កូនចោរម្នាក់បានដើរមករកមេសម្ព័នចោរ និងអោនគោរពហើយនិយាយ

" អ្នកណា.? " មេចោរសួរបញ្ជាក់

" គឺអ្នកប្រុស Nie " ឮឈ្មោះនេះភ្លាមមេចោរក៏ដើរចេញទៅជូបតែម្ដង

                         * បន្ទប់ទទួលភ្ញៀវ *
                    .....................................

" ខានជួបគ្នាយូរហើយ Lan Wang Ji " នាយនិយាយបង្អូសសម្លេងទៅកាន់អ្នកដែលដើរមកដល់នោះ

  Nie Huai Sang អាយុ23 ឆ្នាំ កូនប្រុសតែម្នាក់គត់របស់លោកម្ចាស់ Nie គេពូកែខាងប្រើពិស អាចនិយាយបានថាអាក្រក់មិនធម្មតាទេ

" ខ្យល់អីបកអ្នកប្រុស Nie មកដល់ទីនេះ.? " មេចោរក៏មិនណយ ក៏សួរឌឺទៅវិញយ៉ាងរហ័ស

" យ៉ាងមិច យើងមករកឯងផងមិនបានមែនទេ " Huai Sang ដើរមកជិតមេចោរហើយក៏យកដៃទៅចាប់សក់របស់គេដែលធ្លាក់មកខាងមុខតែក៏ត្រូវមេចោរវាសដៃចេញ

" មនុស្សដូចឯងមិនមែនមកល្អនោះទេ " Lan Zhan និយាយដោយទឹកមុខរាប់ស្មើ គេដឹងច្បាស់ណាស់ថា Huai Song ជាមនុស្សយ៉ាងមិច

" កំុនិយាយបែបនិងអីអាក្រក់ស្ដាប់ណាស់ " Huai Sang នៅតែញញឹម ហើយក៏ដើរទៅអង្គុយ

" ខ្ញុំមានរឿងចង់ឲ្យឯងធ្វើ "Huai Sang

"........." Lan Zhan មិនបាននិយាយអ្វី ក៏ស្ដាប់បន្ត

" យើងចង់ឲ្យឯងចេញភ្លន់មាស 1ពាន់តម្លឹងរបស់រាជ
ការ " Huai Sang

" ហេតុអី...? " Lan Zhan

[ រឿង ដំណាលចោរព្រៃ ] * BL *Where stories live. Discover now