ភាគ 9: ជេរត្រូវតែថើប

Start from the beginning
                                        

    ក្រោយពី Jungkook បោះ Tae ឲចូលទៅអង្គុយក្នុងឡានគេទាំងត្រណាត់ត្រណែង អ្នកកំលោះក៏ប្រញាប់ឡើងឡានហើយជាន់ ហ្គាស់ ក្នុងល្បឿនលើនបំផុតធ្វើឲរាងតូចកាន់តែភយ័ញរ័ជើងញរ័ដៃ។ Taehyung អង្គុយបន់ស្រន់ព្រះជាម្ចាស់ ខណៈភ្នែកមិនហ៊ានបើកសោះព្រោះតែខ្លាច។
   « លោកយកខ្ញុំទៅណា នេះជាផ្លូវក្រៅក្រុង! »
   « បើដឹងហើយសួរធ្វើស្អី?»
   « អើ! សួរព្រោះវាឆ្ងល់! »
ទោះបីខ្លួនកុំពុងតែភយ័ញរ័ទទ្រើតយ៉ាងណាក្តីតែTaehyung នៅតែមាកម្លាំងតប់តនិងគេពេញបឹបតែម្តង។ ដោយសារយតែគេពិនជេរយ៉ាងហ្នឹងហើយបានជាធ្វើ ឲJungkook ក្តៅខ្លួនក្រហលក្រហ៊ាយ នេះបើកុំតែគេគិតថា ជាក្មេងប្រុសដែលគេធ្លាប់លេងជាមួយគ្នាកាលពីនៅក្មេងទេ កុំអីJungkookធ្វើបាបឲណាណៃតែម្តង។

_________________________________________
Taehyung's POV:

2 ម៉ោងកន្លងផុតទៅ ~ ~

       នៅតាមផ្លូវ ក្រោយពីអង្គុយយូរៗទៅភ្នែកក៏ទន់ទៅៗរហូតដល់ខ្ញុំលង់លក់មិនដឹងខ្លួន។ តែដល់ពេលដែលខ្ញុំភ្ញាក់ឡើង គឺជាពេលដែលឡានឈប់ល្មម។ ខ្ញុំដូចជាឮសូរ្យសម្លេងទឹករលក ទីនេះជាសមុទ្យឬ? គិតអីចេះខុសគេយកខ្ញុំមកបោះចូលសមុទ្យមែន! ហឹកៗ!
ខ្ញុំងាកមើលឆ្វេងស្តាំតែបាត់ស្រមោលគេឈឹង។ បាត់ទៅណាចេស៎? ឬគេបើកឡានមកទុកចោលនៅទីនេះហើយក៏បាត់?? ទូរសព្ទ័! ត្រូវទេរទៅរកប៉ាសិន។ គិតរួច ខ្ញុំក៏រហស័ស្ទាបស្ទង់មើលគ្រប់ជ្រកល្ហកតែមិនឃើញមានទូរសព្ទ័ ចង្រៃយ៍បាត់ទៅណាទៅ!
   « បាទអ្នកមីង កុំបារម្មណ៍អីជម្រោបលា» នេះគេ ខលទៅម៉ាក់ខ្ញុំចឹង?? ហើយម៉ាក់ខ្ញុំក៏ទាំងមិនដឹងហេតុការណ៍? អាប្កួយនេះចង់ធ្វើស្អីឲប្កត់ទៅ!!

ខ្ញុំបើកទ្វារឡានចុះភ្លៀម ក៏ចំពេលដែលគេងាកម៉ោល្មម។ គេដើរសម្តៅមករកខ្ញុំក៏ដើរសម្តៅទៅរកគេ ខ្លាចអីមួយទល់នឹងមួយ គ្រាន់តែខ្ញុំមិនចេះវាយតែប៉ុណ្ណឹង តែបើជេរឲគេឈឺខួរ ជាទេព្យកោសល់របស់ខ្ញុំហើយ។
   « នែ! មិញលោកឯងទេរទៅម៉ាក់ខ្ញុំមែនទេ? និយាយស្អីប្រាប់គាត់ខ្លះ!? » ខ្ញុំឈរច្រត់ចង្កេះសួរ គេចាប់ផ្តើមដើរម៉ោកាន់តែចិត្ត ថែមទាំងមូលដៃអ៊ាវឡើងបញ្ចេញស្នាមសាក់តូចមួយរូបខ្យាដំរីដែលមាននៅលើកំភួនដៃគេទៀត!
   « មិនចង់ប្រាប់ យ៉ាងមិចអស់ចិត្តហើយឬនៅ » ហ្អ៉ើយ! ធូរទ្រូងស្មានតែដើរម៉ោវៃឯង ខំតាភយ័!
   « លោកឲខ្ញុំអស់ចិត្ត ទាំងដែលចាប់ខ្ញុំម៉ោត្រណាត់ត្រណែងទាំងយប់ ហើយនូវនាំម៉ោកន្លែងឆ្ងាយបែបនេះទៀត ចង់ធ្វើអី? »
   « ចង់ធ្វើអីដែលសប្បាយៗ » គេញាក់ជញ្ចើម
   « ខ្ញុំមិនមែនជារបស់លែង កុំគិតធ្វើអី្វស្មោគគ្រោគ ប្រយត្ន័ខ្ញុំដាក់ទំលាយឲ ចុះនរក180សិបជាន់ទៅ »
   « អាមាត់ហ្នឹងនៅគ្រាន់បើដល់ណា លើកមុននៅមិនទាន់រាងចាលទៀតមែនទេ ឬចង់បានធ្ងន់ជាងនេះ!!» គេស្រែកគំហ៊កថែមទាំងដើរចូលមកកាន់តែចិត្ត ខ្ញុំក៏រហស័ដើរថយក្រោយវិញ។ ចឹងបាននយ័ថា ឈាមស្រោចលើខ្លួនខ្ញុំកាលពីលើកមុនគឺជាស្នាដៃរបស់គេ!!
   « តាមពិតគឺអាព្រានតណ្ហាក្រាស់ឯ-......ហ្អឹម!... »
ជេរមិនទាន់អស់ចិត្តផងគេក៏ឱនមកថើបបំបិទមាត់ខ្ញុំទាំងកម្រោល។
____________________________

     មិនត្រឹមតែបឺតជញ្ចក់ អ្នកកំលោះនៅខាំត្រង់បបូរមាត់ស្តើងទន់ល្មើយដែលពេលនេះធ្វើអារម្មណ៍គេពុះកញ្ច្រោល ភ្លើងប្រាថ្នាចាប់ផ្តើមឆាបឆេះឆួល ធ្វើឲកម្តៅរីកដុះដាលពេញសព្វខ្លួន។ រាងតូចដែលត្រូវគេចាប់ថើបហើយផ្ទប់ខ្នងទៅនឹងទ្វារឡានខំប្រឹងរុញផង គក់ទ្រូងគេផង តែក៏ត្រូវគេចាប់ដៃណៃជាប់ហើយផ្ទប់ទៅនឹងទ្វារឡានដោយកម្លាំងសម្កត់ល្មមដែលមិនអាចឲរាងតូចរត់គេចបាន។ អ្នកកំលោះប្រើអណ្តាតដ៏ក្តៅគគុកលូនចូលទៅតាមចន្លោះបបូរមាត់តូចស្តើង គេប្រើអណ្តាតកេវកងទៅក្នុងក្រអូមមាត់របស់រាងតូចហើយស្រង់ខ្លិនក្រអូបគ្រប់កៀនកោះកន្លោះកន្លៀត ដោយអារម្មណ័ឈ្លក់វង្វេង។ ចំណែកឯ Taehyung អស់កម្លាំនិងតបតបានត្រឹមតែស្រែកថ្ងួចថ្ងូរ ធ្វើអ្នកកំលោះរាងក្រាស់កាន់តែមានរម្មណ៍ស្រៀវស្រើបដោយសារសម្លេងថ្ងូររបស់គេពេលដែលដៃធំក្រាស់ស្រវ៉ាទៅចាប់ច្របាច់ត្រកៀកមូលឃ្លូំរបស់គេដោយកាយវិកកាថ្នមៗ។

   « Tae? Tae យ៉ាងមិចហ្នឹង? ងាប់ហើយ សន្លប់បាត់ទៅហើយ! ដាច់អារម្មណ៍អស់អាលីង!» នៅពេលដែលគេកុំពុងធ្វើសឹកសង្គ្រៀមសុខៗ Taehyung ក៏ស្រាប់ដួលសន្លប់ដោយគ្មានមូលហេតុ។ ដូចច្នេះហើយទើប Jungkook សម្រាច់ចិត្តលើកបីរាងតូចហើយដើរសម្តៅទៅកាន់ផ្ទះលំហែរបស់ខ្លួន។

ទាំងដែលការពិត អ្នកដែលគេបីនៅជាប់ទ្រូងខំប្រឹងបិទភ្នែកទប់សំណើច នេះបើមិនធ្វើចឹងគេមិចហ្នឹងព្រមលែងទៅ Taehyung មិនព្រមឲខាតបង់ខ្លួនប្រាណដោយងាយនោះទេ។ គេស្បត់ចំពោះមុខព្រះថា មានតែមនុស្សដែលគេស្លាញ់ទេទើបគរព្រមប្រគល់ទាំងខ្លួនប្រាណទាំងបេះដូងអោយ។

គូរដណ្តឹងគូរសត្រូវWhere stories live. Discover now