ភាគ 1 : ញ៉ែមិនរើសមុខ

Mulai dari awal
                                        

Ryo ជាសមាជិកនៅក្នុងក្រុម Scarlette hearts ដែលជាកូនប្រុសតែមួយគត់របស់ម្ចាស់សាលា The KnighT college។ គេមានរូបរាងខ្ពស់ស្រឡះ មុខមាត់សង្ហារមិនចាញ់គ្នីគ្នា រៀនក៏ពូកែ តែមិនសូវចេះរញ៉េរញ៉ៃជាមួយស្រីៗ ជាមនុស្សទៀងត្រង់ ឃើញអីនិយាយហ្នឹង រីឯ Jimin វិញមិនបាច់និយាយទេ ព្រោះគេជា Idol របស់ស្រីៗគ្រប់គ្នាតាំងពីតូចមកម្លេះ ដោយសាររូបរាងនិងមុខមាត់គួរឲស្រលាញ់របស់គេជាពិសេសពេលដែលគេសើចលេចចេញស្នាមញញឹមដែលពោរពេរទៅដោយភាពទាក់ទាញ។ បើនិយាយពីចរឹកក៏មិនចាញ់កំលោះ Jungkook ប៉ុន្មានដែរ គ្រាន់តែថាពេលខ្លះ Jimin ចូលចិត្តលេងសោចច្រើនជាងគេ។
អ្នកទាំងបីប្រៀបដូចជាបងប្អូនដែលរួមសុខរួមទុក្ខជាមួយគ្នា ទោះបីឡើងភ្នំ ជ្រែកដី ចុះខ្ទះក៏ពួកគេមិនបោះបង់គ្នាដែរ។ បើហ៊ានតែនរណាម្នាក់មកប៉ះពាល់សមាជិកក្នុងក្រុម Scarlette Hearts តែមួយសរសៃរសក់ Ryo នេះហើយដែលជាពិជ្ចឃាតទៅខាបយកជិវិតរបស់ពួកគេក្នុងមួយរំពេច។ និយាយមិនទាន់ផុតពីរមាត់ផង សារមួយក៏លោតចូលមកក្នុងអេក្រង់ទូរសព្ទ៍របស់ leader of Scarlette hearts រីឯ jimin និង Ryo ក៏នាំគ្នាដើរមកផ្គុំក្បាលគ្នាមើលតាមសារ :

< ម៉ោង8យប់នេះ ជួបយើងនៅអគារចាស់ក្បែរសាលា-Dark Soul >

Jungkook អានសារទាំងអស់សំណើច តែក្នុងខ្លួនចាប់ផ្តើមកើតមាអារោគដែលរម៉ាស់ដៃចង់វៃរបស់អ្វីម្យ៉ាង៖
« ឈឺស! អាក្មេងមិនទាន់បាត់ធំខ្លិនទឹកដោះ!»
« ល្អហើយ! កុំពុងតែគ្រឺតវាល្មម! » Ryo ក្តាប់ដៃទាំងមុខខូវព្រមទាំងញញឹមចុងមាត់ ។
បន្ទាប់ពីអានសារចប់អ្នកទាំងបីក៏ប្រញាប់ដើរឡើងទៅថ្នាក់ដែលនៅជាន់ទី 5 ទាំងដែលក្នុងខ្លួនរសាប់រសល់រមាស់ដៃចង់ដាល់អាleader ក្រុម Dark soul សឹងដាច់ខ្យល់ទៅហើយ។

__________________________
~ ម៉ោង8យប់ ~

« ម៉ោហើយអេ៎ អាសម្លាញ់! »
Suga ដែលជា Leader របស់ក្រុម Dark soul អង្គុយលើកៅអី កងអន្ទាក់ខ្លា ហើយជក់បារីធ្វើរំភើយដូចជាគ្មានរឿងអ្វីកើតឡើង។
« កុំក្អេងក្អាងពេក អាកង្កែបក្នុងអណ្តូង! យ៉ាងមិច? ឃ្លានកណ្តាប់ដៃអញដល់ដេកលេងស្ងប់ហើយមែនទេ?? » Ryo ឈរជេរអ្នកដែលនៅតែអង្គុយញញឹមធ្វើមុខមិនដឹងខ្យល់អី ខណៈដៃត្រៀមកាន់ដំបងរួចជាស្រេច។
« អាចង្រៃឯងត្រូវការអី?! »
ដោយ Jungkook មិនមែនជាមនុស្សមានការអត់ធ្មត់ច្រើនទើបសួរទៅវិញផូងៗ។ វិនាទីនេះបើ Jeon Jungkook, leader of Scarlette heart មិនប្រដៅអាចៅក្រអើតក្រតមម្នាក់នេះទេ កុំហៅគេថាជា Leader ឲសោះ។
     រាងសង្ហារសួរទាំងលើកដៃច្រត់ចង្កេះ ភ្នែកសម្លឹងមើលគេមិនព្រិច ស្របពេលដែលជើងដើរតម្រង់ទៅរកពួកគេកាន់តែជិត។
Dark Soul មានគ្នីគ្នាជាច្រើនផ្ទុយពី Scarlette Hearts ដែលមានតែគ្នាបីនាក់ប៉ុណ្ណោះ។ ក៏ប៉ុន្តែត្រូវចាំថា Scarlette Hearts មិនមែនមានតែឈ្មោះព្រោះមានទាំងទេព្យកោសល្យ ។
     ល្បងធំ Dark soul ងើបចេញពីកៅអី រួចបោះកន្ទុុយបារីចាលទៅលើដីដោយមិនភ្លេចជាន់ឈ្លី មុននឹងងើយមុខសង្ហាររាងស្លាំងមកសម្លឹងមើលគូរប្រយុទ្ធ៖
« នៅមុខក្រាស់ម៉ោសួរទៀត ឯងញែសង្សារអញស្មានអញមិនដឹង? » Suga សម្លក់អ្នកដែលឈរច្រត់ចង្កេះសឹងតែជ្រុះនេត្រា
« ហាហា*...សំណាងហើយដែលអញញ៉ែសង្សារឯង មិនមែនញ៉ែម៉ែឯង!! » Jungkook សើចខេះៗហើយទាញកៅអីដែលនៅក្បែរខ្លួនមកអង្គុយវិញម្តង ។
« ណាមួយជួយមិនបាន~ សង្សារឯងឲដៃយើងមុន »
« អានេះចោម្សៀតមែន! មិនបាច់និយាយច្រើនទេ ងើបឡើងមកដោះស្រាយគ្នាតាមរបៀបជាកូនប្រុសតែម្តងទៅ! » suga បោះឯកសណ្ឋានក្រៅហើយក្រវេងទៅមុខដៃគូរ គេពន្លេះឡេងអ៊ាវមួយគ្រាប់រួចទាញដំបងដែលនៅជិតដៃមកកាន់ជាប់ហើយក្តាប់យ៉ាងណែនតាមកំហឹងដែលច្រាលចេញមកពីក្នុងខ្លួន។
ពេលនេះលេងគិតទៀតហើយវើយ៎! ទោះវាយឈ្នះមិនឈ្នះអាព្រាននេះក៏ត្រូវសូរ ឲវាដឹងគ្នាតែម្តងទៅ!... Suga ក្រហឹមក្នុងចិត្ត។
« ចុះមានទៅស្អីអាចៅតា៎ Jeon Jungkook កំដរឯងបានតើ~ » Jungkook ងាកទៅរក Ryo ដែលតែងតែធ្វើមុខងាប់និងJiminដែលកុំពុងតែសើចញញឹមពព្រាយកាច់ដៃកាច់ជើងលាន់សូរផុសៗ អារម្មណ៍ពុះកញ្ច្រោលចង់ដាល់មនុស្សវាឡើងដល់កម្រិតកំពូលទើបធ្វើឲកំលោះទាំងបីប្រែទៅជាសប្បាយរីករាយដូចក្មេងទើបនិងបានស្ករគ្រាប់។
សម្លេងស្រែក "ចូល" របស់ leader ក្រុមទាំងពីរ បន្លឺឡើងព្រមៗគ្នាហាក់បីដូចជាសង្គ្រៀមរវាងខ្លារខិនហោះប៉ះតោឥតស្រមោល ធ្វើឲកក្រើកពេញទីលានប្រយុទ្ធនៅក្នុងសលាចាស់មួយនេះ។

( មិនយល់អា 'ខ្លារខិនហោះvsតោឥតស្រមោល' ហ្នឹងមែនទេ? ចាំមានឱកាសចាំadminពន្យល់😂😌👌)

គូរដណ្តឹងគូរសត្រូវTempat cerita menjadi hidup. Temukan sekarang