«ហើយស្ដាប់តឬអត់បើមិនស្ដាប់ទេយើងទៅវិញហើយ» Namjoon រៀបនឹងដើរចេញតែក៏ត្រូវកូនស្វាទាំងបីរត់មកឱបដៃឱបជើង
«កុំអី Hyung ស្ដាប់ៗនិយាយទៀតមកណា» សូម្បីតែនិយាយ ក៏ដូចគ្នាដែល
«ឲ្យ Jin Hyung និយាយទៅយើងមានកិច្ចការត្រូវធ្វើទៀត Hyung មើលកូនស្វាបីក្បាលនេះផង អួយ! ឆាប់លេងភ្លាម អាបីក្បាល» Namjoon ដែលត្រូវក្មេងបីនាក់នេះចាប់ដៃជើងជាប់កំរើកមិនបាន
«អត់ទេ ចង់ឲ្យ Namjoon Hyung អ្នកនិយាយឲ្យស្ដាប់វិញ»
«បើមិនលេងទេយើងទាត់បាក់កទាំងអស់ឡូវនឹង» លឺបែបនេះគេក៏នាំគ្នាប្រលែងយ៉ាងរហ័សមិនដល់ 1 វិនាទីផង
«ឆ្លាតណាស់ពួកឯង Jin Hyung ប្រគល់ឲ្យ Hyung ហើយណា»
«ទុកចិត្តចុះ» Seokjin និង Namjoon ញាក់ភ្នែកដាក់គ្នាហើយ Namjoon ក៏ឡើងទៅបន្ទប់គេបាត់
«Hoseok លឺថាចង់ទៅដើរលេងមែនទេ»
«ហាស! អឺ! អឺ... គឺ....គឺ...» Hoseok និយាយបែបមិនដឹងអីមិនយល់ពីសំដី Taehyung
«នៅអេអឺអី....តោះទៅ»
«តែ..ហ្អាយ!» Hoseok មិនទាន់បញ្ចប់ប្រយោគផង Taehyung ក៏អូសគេទៅបាត់
«អា Kook ឯងថាមាន game ថ្មីឲ្យយើងលេងមែនទេ» Jimin និយាយព្រិចភ្នែកផ្ដល់សញ្ញាឲ្យ Jungkook
«ហាស! អ៎.....ត្រូវហើយតោះ យើង» Jungkook បញ្ចប់ប្រយោគមិនទាន់បានមួយវិនាទីផងក៏ត្រូវ Jimin អូសទៅបាត់
«រត់លឿនណាស់ន៎! ម្នាក់ៗ ហ៊ើយ! ចុងក្រោយក៏ធ្លាក់មកលើឯងដដែល» Seokjin ដកដង្ហើមធំហើយក៏ដើរទៅប្រមូលចានលាងទុកដាក់អស់ទៅ
«លោកប៉ា! នៅវាយឯងទៀតមែនទេ» Yoongi និយាយខណៈ ដែលឃើញស្នាមរំព័ន្ធនៅលើដៃប្អូន
«កុំបន្ទោសលោកប៉ាអីខុសមកពីខ្ញុំមិនបានការទើបគាត់វាយបែបនេះ»
«លោកប៉ានេះចំមែនហើយរឿងកន្លងទៅយូរហើយនេះនៅតែមិនបំភ្លេចទៀតអី»
«មកពី Woozi មិនល្អ» លឺបែបនេះគេក៏ចាប់ប្អូនមកឱបនៅនឹងទ្រូង
«ឲ្យបងសុំទោស» Yoongi និយាយហើយអង្អែលខ្នង Woozi ថ្នមៗ រហូតដល់ក្មេងតូចគេងលក់
...........
«លោកស្រី? នុយក្លែអ៊ែថ្មីជិតចេញរូបរាងហើយ លោកស្រីចង់ទៅមើលទេ» Hanju ដៃឆ្វេងរបស់ លោកស្រីប្រធានាធិបតីផ្ដាច់ការ Kim Yujung
«ចាំឲ្យវាសម្រេចសិនទៅ យើងមិនចូលចិត្ដអារបៀបចេញមកពាក់កណ្ដោលនោះទេ» ស្រីស្រស់មុខស្មើរ វាចាទាំងមិនមើលមុខ ដៃឆ្វេងរបស់ខ្លួន
«សុំរាយការណ៍លោកស្រី» Saval ដៃស្ដាំរបស់ Yujung
គោរពរាយការណ៍ពីចំងាយ
«មានរឿងអី ឆាប់និយាយមក»
«ចាប់បានជនបង្កប់របស់ប្រទេសកូរ៉េខាងត្បូងទៀតហើយលោកស្រី»
«ថាមិចនេះវានៅមិនរាងទៀតអី Saval នាំយើងទៅ» មុខស្មើប្រែទៅជាកាចសាហាវមួយរំពេចក្រោយលឺថាមានជនបង្កប់
«លេងយើងទៅ!» បុរសម្នាក់ត្រូវបានគេចងជាប់នឹងដើមឈើ
*ផូស! មនុស្សគ្របមុខជិតដោយក្រណាត់ខ្មៅត្រូវបានវាយយ៉ាងដំណមពីស្នាដៃរបស់ Saval មុននេះ
«ដកក្រណាត់ចេញទៅយើងចង់ឃើញមុខវា» វាចាត្រជាក់ដូចទឹកកក
«ទទួលបញ្ជាលោកស្រី» Hanju ដើរទៅដកក្រណាត់ខ្មៅចេញ
«ប្រាប់មកឯងមកទីនេះមានគោលបំណងស្អី» Yujung ដើរទៅច្របាច់ករបស់បុរសម្នាក់នោះរួមទាំងកែវភ្នែកខឹងសម្បា
«យើងមិនប្រាប់ចង់កាប់ចង់សម្លាប់ស្រេចចិត្ត»
*ឌឹប.... មួយដៃពីស្រីស្រស់ Kim Yujung ធ្វើឲ្យមុខរបស់បុរស នោះវៀតទៅម្ខាង
«លោកស្រី» Hanju រៀបមកវាយបន្ថែមតែក៏ត្រូវ Yujung សម្លឹងនាងក៏ឈប់
«យើងមិនចង់ខាត់ពេលហើយក៏មិនចង់និយាយច្រើន ពួកឯងពីរ នាក់ចាត់ការទៅ» Yujung ប្រលេងដៃចេញពីកររបស់បុរសនោះ
«នាងជាស្រីសាហាវឃោរឃៅរ មិនយូរទេនាងនឹងវិនាស ទោះបីយើងស្លាប់តែយើងក៏មិនបញ្ឈប់ត្រឹមនេះស្រីពោះវែក *ឆ្វាត់...ជ្រេត» សំលេងដាវហោះកាត់មុខនាយម្នាក់នោះចុងក្រោយក៏ទម្លុះបេះដូងរបស់បុរសម្នាក់នោះលឿនដូចភ្នែក
បន្ទោលធ្វើឲ្យឈាមខ្ទៀតប្រលាក់ខ្លួននឹងមុខរបស់ស្រីស្រស់
«លោកស្រី» Hanju និង Saval រត់មករក Yujung តែក៏ត្រូវនាងលើកដៃឃាត់
«យកសាកសពវាកាត់ជាពីរយកទៅទំលាក់ឲ្យចំស្ថានីយសន្ដិសុខនិងផ្ទះរបស់ប្រធានាធិបតីរបស់វាទៅ ទុកជាការប្រមាន ដែលវាហ៊ានបញ្ជូនជនបង្កប់មកប្រទេសយើង»
«ទទួលបញ្ជាលោកស្រី» Saval និង Hanju ឱនគោរពទទួលបញ្ជា
«ពួកឯងស្គាល់យើងតិចពេកហើយ» ស្រីស្រស់ញញឹមចុងមាត់ កែវភ្នែកក្រហមនាងឃោរឃៅរពិសពុលសម្លឹងមើលទៅសាកសពដែលត្រូវកាត់ជាពីរកំណាត់ដោយមិនខ្លាចញញើតសូម្បីបន្ដិច
*ក្ដុក.....សំលេងធ្លាក់របស់នៅសីតវិមានរបស់លោក Moon Jaein ធ្វើឲ្យគ្រប់គ្នាចាប់ផ្ដើមជ្រួលច្របល់
«លោកប្រធានាធិបតីមានរឿងធំហើយ» Sungjae ដៃស្ដាំរបស់លោក Moon ស្ទុះចូលមករាយការណ៍
«មានរឿងអី......» លោល Moon សម្លឹងមើលទៅដៃស្ដាំរបស់ខ្លូនទាំងភ័យ.....
YOU ARE READING
ប្លន់ស្នេហ៍លោកស្រីប្រធានាធិបតីផ្ដាច់ការ
Mystery / Thrillerនាងជាមនុស្សស្រីដែលមានអំណាចហើយឃោរឃៅរបំផុតក៏ព្រោះតែនាងត្រូវបានបណ្ដុះបណ្ដាលមកតាំងពីតូចគ្មានអ្នកណាហ៊ានដាក់ចិត្តតាមស្រលាញ់នាងនោះឡើយ ទោះជាយ៉ាងណាកី្ដព្រហ្មលិខិតឲ្យនាងបានស្គាល់បុរស 7 នាក់នោះគឺជាក្រុមការពារពិសេសរបស់កូរ៉េខាងត្បូងដែលមានឈ្មោះថា Beyond The Sense...
Epsiode 01: ឆ្មារ និង កណ្ដុរ
Start from the beginning
