«wow! Yoongi Hyung ជាការពិតទេដែលថាបងជាកូនរបស់ ទេសាភិបាល Min ដែលជាអ្នកមានអំណាចក្នុងជួររាជការនោះ» Jungkook
«......» Yoongi មិននិយាយអ្វីហើយក៏លើកថាសម្ហូបទៅបន្ទប់ប្អូនគេបាត់ទៅ
«អា Kook ឯងមិននិយាយគ្មានអ្នកណាថាឯងគរទេ» Seokjin
«នៅជាមួយគាត់យូរហើយមិនដែលឃើញគាត់ប្រតិ្ដកម្មចឹងទេ» Jimin
«ជាបងប្អូននឹងគ្នាមែនទេ តែហេតុអីគ្រប់គ្នាលាក់បាំងប្រវត្ដិរបស់បង Yoongi» Taehyung
«ក៏ព្រោះតែ Yoongi គេមិនចូលចិត្តឲ្យអ្នកណាមកខ្វល់ពីគេចាត់ទុកគេជាអ្នកប្រុស» Namjoon
«រឿងរ៉ាវវាយ៉ាងមិចវិញ Hyung ខ្ញុំចង់ដឹង» Jungkook សួរទៅកាន់ Namjoon
«Yoongi ជាអ្នកប្រុសទី 2 របស់ទេសាភិបាល Min»
«ចុះកូនទីមួយជាអ្នកណា» Taehyung
«នៅចាំ Madam CL ទេ» Namjoon
«ស្រីឆ្នាស់ម្នាក់នោះមែនទេ» Jimin និយាយដូចជាធ្លាប់ស្គាល់នាង
«ម្នាក់ណាអា Min» Taehyung
«គឺម្នាក់ដែលឆ្នាស់ជាងគេហើយក៏ជាមេគេនៅផ្នែកបោសសំអាតគ្រឿងញៀននោះអី» Jimin
«ហ៎! អាចែនឹងមែនទេ» Jungkook ស្រាប់តែនឹងឃើញអ្វីម្យ៉ាង
*កាលពី 1 សបា្ដហ៍មុន
«ពួកឯងធ្វើការយ៉ាងមិចនឹងគ្រាន់តែជាក្រុមលក់ថ្នាំញៀនតូចតាច សោះក៏ពួកឯងចាប់មិនបាន ហើយចុះឲ្យយើងបណ្ដោយឲ្យឯងទៅធ្វើកិច្ចការធំមិចនឹងបានទៅ បំបង់បាយមែនពួកឯងនេះ ហុីយ! ឲ្យយើងប្រាប់ថ្នាក់លើយ៉ាងមិចទៅ បើធ្វើការបរាជ័យបែបនេះនោះ គ្មានបានការសោះតែម្ដងហើយ នេះយើងគួរដេញក្បាលពួកឯងចោលហើយរើសអ្នកជំនាន់ថ្មីមកល្អទេ» Madam CL ដែល កំពុងតែប្រទិចកូនចៅខ្លួនដែលធ្វើការបរាជ័យ ប្រាកដណាស់គ្មានអ្នកណាហ៊ានតមាត់ឬងើបក្បាលមើលមុខគាត់ទេ គ្រាន់តែសំដីគួរឲ្យខ្លាចណាស់ទៅហើយចុះទំរាំទឹកមុខទៀត ព្រះអើយគ្រាន់តែគិតក៏កូនចៅកំសាកទាំងបួននោះខ្លាចសឹងសន្លប់ចូល ពេទ្យទៅហើយ
«អើ! ម្នាក់នឹងទេអី កាចជាងតោទៅទៀតណ៎» Taehyung លឺ Jungkook និយាយចឹងគេក៏នឹកឃើញ
«កាចចឹងបើប៉ះជាមួយអា Min រៀបមួយសូន្យអូន» Jimin និយាយអំនួតលើកខ្លួនឯង
«ដេកចាំដាំចេកទៅឯង កុំអួតពេកស្រួលមិនស្រួលអាអ្នករាបនឹងគឺឯងទេអីអាព្រាននារីខួរបង្កង» Taehyung ឌឺដង Jimin មិនចេះចប់
«អាឯងនឹងខួរដុះមមីស» Jimin
«អាកើតអេសដ៍!» Taehyung
«អេសដ៍ជីដូនជីតាឯងអីអាញលេងស្រីអាញការពារត្រឹមត្រូវកុំមកភ្លើរ»
«ឯងនឹងភ្លើរ កើតមកអត់យកកម្ពស់មកតាម»
«ឯងគិតថាឯងខ្ពស់ណាស់ទៅអី អាត្នោតខុសរដូវ»
«យ៉ាងណាក៏អាញខ្ពស់ជាងឯងដែល អាកាតឿ»
«អាចង្រៃ! ឯងនេះឈ្លើយកាត់ទៅរកអា Kook គ្មានខុសទេ»
«អួយ! អូនធ្វើអីខុស» Jungkook បើកភ្នែងភ្លឹសៗ ដោយគិតមិនយល់ឈ្លោះគ្នាតែពីរនាក់សោះមករាលដាលដាក់គេទៅវិញ
«ឯងនឹង...»
«ឯងនឹង» Jimin និង Taehyung ឈ្លោះគ្នាសឹងតែបែកផ្ទះទៅហើយ
«បានហើយ.....ថ្លង់ណាស់ ពួកឯងពីរនាក់អត់ឈ្លោះគ្នាមួយថ្ងៃ បន្ទោបង់មិនចេញឬ» Seokjin ស្រែកមួយទំហឹងធ្វើឲ្យឆ្មានឹងកណ្ដុរដែលកំពុងប្រកែកគ្នាមិញនឹងប្រែក្លាយជារាបស្មើរបិទមាត់ ដូចគេចុកព្រោះតែពាក្យមួយមាត់ចុងក្រោយ
«ប្រហែលហើយ Hyung» Jungkook
KAMU SEDANG MEMBACA
ប្លន់ស្នេហ៍លោកស្រីប្រធានាធិបតីផ្ដាច់ការ
Misteri / Thrillerនាងជាមនុស្សស្រីដែលមានអំណាចហើយឃោរឃៅរបំផុតក៏ព្រោះតែនាងត្រូវបានបណ្ដុះបណ្ដាលមកតាំងពីតូចគ្មានអ្នកណាហ៊ានដាក់ចិត្តតាមស្រលាញ់នាងនោះឡើយ ទោះជាយ៉ាងណាកី្ដព្រហ្មលិខិតឲ្យនាងបានស្គាល់បុរស 7 នាក់នោះគឺជាក្រុមការពារពិសេសរបស់កូរ៉េខាងត្បូងដែលមានឈ្មោះថា Beyond The Sense...
Epsiode 01: ឆ្មារ និង កណ្ដុរ
Mulai dari awal
