Epsiode 01: ឆ្មារ និង កណ្ដុរ

Comenzar desde el principio
                                        

*10 នាទីក្រោយមក

«អួយ! ឈឺណាស់»
«យ៉ាងមិចហើយក្មេងតូច» Hoseok សួរបែបគួរសម
«ខ្ញុំមិនទាន់ស្លាប់ទេ»
«បើស្លាប់ស្មានថាឯងអាចនិយាយជាមួយពួកយើងបានអី» 
«Jimin! បិទមាត់ឯងទៅ បើគ្មានការអីទេនាំគ្នាទៅវិញទៅទុកតែ Jin Hyung Hoseok បានហើយ»
«មិចចឹង? ខ្ញុំក៏ត្រូវចេញដែរ» Taehyung និយាយហើយចង្អុលខ្លួនឯង
«បាទគឺក្មេងក្បាលខូចបីនាក់ឯងនឹង» Namjoon និយាយដោយចង្អុលទៅពួកគេទាំងបីម្ដងមួយៗ
«ចុះ Hoseok មិចក៏គេនៅបានគេក៏ជាក្មេង» Taehyung តវ៉ា
«ព្រោះ Hoseok ជាគ្រូពេទ្យ ហើយក៏ចេះគិតវែងឆ្ងាយមិនដូចពួកឯងបីក្បាលនឹងទេ» Jin ហើបមាត់និយាយជំនួស Namjoon
«កាន់ជើងគ្នាណាស់ណ៎!» Jimin ឱនទៅនិយាយតិចៗដាក់ Jungkook
«មិនឲ្យកាន់ជើងមិចបើ....»
«នៅមិនចេញទៀត»
«ទៅហើយៗ» Seokjin ស្រែកសម្លុតពួកគេក៏ចេញទៅបាត់អស់
«Woozi!» Yoongi ស្រាប់តែចូលមកគេស្ទុះមកឱបប្អូនប្រុសរបស់គេ
«បងប្រុស»
«ហើយនេះវាមានរឿងអីកើតឡើង មិចក៏ឯងមកទីនេះ» Yoongi សួរទាំងបារម្ភខណៈដែលឃើញសភាពប្អូនគួរឲ្យអាណិត
«គេលោភចូលមកធ្លាក់ក្នុងគន្លឹះយន្ដរបស់ពួកយើង» Seokjin
«តែកុំបារម្ភអី Hoseok លាបថ្នាំឲ្យគេរួចហើយ» Namjoon
«គ្រាន់តែជារបួសសះស្បើយ 2 3 ថ្ងៃជាហើយ» Hoseok និយាយទាំងញញឹម
«មែនហើយ Yoongi មុននេះប្អូនឯងនិយាយពីទេសាភិបាល Min» Namjoon
«លោកប៉ាមានរឿងអីមែនទេ?» Yoongi
«លោកប៉ាអត់មានរឿងអីទេ តែគាត់ឲ្យខ្ញុំមករកអ្នកទាំងអស់គ្នា»
«ចុះគាត់មានដឹងទេថាវាគ្រោះថា្នក់នេះពួកបងនៅផ្ទះចុះបើពួកបងមិននៅគន្លឹះយន្ដនោះអាចធ្វើឲ្យឯងស្លាប់បានណា នេះទោះគាត់នៅស្អប់ឯងតែក៏មិនត្រូវធ្វើបាបឯងដែល» Yoongi ចាប់ផ្ដើម
មួរម៉ៅ
«បងកុំបន្ទោសលោកប៉ាអី ការពិតខ្ញុំស្ម័គ្រចិត្តខ្លួនឯងទេ»
«ហើយចុះបង CL មានដឹងរឿងនេះទេ»
«គាត់ទៅសហរដ្ឋអាមេរិចបាត់ហើយ ព្រោះត្រូវទទួលរឿងក្ដី
កំចាត់អ្នកលក់ថ្នាំញៀន»
«លោកប៉ានេះចំមែនហើយ» Yoongi និយាយដោយគោះតុ
«បានហើយ Yoongi កុំខឹងអី ងាកមក Woozi វិញទេសាភិបាល Min ឲ្យឯងមករកពួកបងធ្វើអី» Namjoon
«ខ្ញុំក៏មិនដឹងដែល ដូចជាមានកិច្ចការសំខាន់តែកិច្ចការសំខាន់នេះវាជារឿងសំងាត់មនុស្សដឹងកាន់តែតិចកាន់តែល្អ»
«ដឹងថាមិនមែនរឿងល្អប្រាកដណាស់» Seokjin
«មិនខុសទេ យប់នេះម៉ោង 9 យប់ពួកបងត្រូវតែទៅណា» Woozi
«បងដឹងហើយ នេះញាំអីហើយឬនៅ»
«មិនអីទេខ្ញុំមិនចង់រំខានពួកបងទេខ្ញុំយកដំណឹងនេះទៅប្រាប់លោកប៉ាសិន»
«យប់នេះជួបគ្នាហើយមិនបាច់ប្រាប់ទេឯងមានរបួសសំរាកទៅចាំបងយកអីមកឲ្យឯងញាំ»
«តែ....»
«Woozi! ហា.... ស្ដាប់តាមបងប្រុសឯងទៅ» Seokjin
«មែនហើយសំរាកទៅណាពួកបងទៅវិញហើយ» Namjoon
«ខ្ញុំក៏ចឹងដែលមិនរំខានអ្នកទាំងពីរនិយាយគ្នាទេ» Hoseok និយាយហើយគ្រប់គ្នាក៏ដើរចេញទៅអស់
«អួយ!ៗ...» Yoongi បើកទ្វារមកក៏ប្រទះឃើញកូនស្វាទាំងបីរបស់គេដែលធ្វើជាមិនដឹងអីខណៈដែលធាតុពិតមិនដឹងជាមកលួចស្ដាប់តាំងពីពេលណា
«ចង់ដឹងចង់លឺណាស់ពួកឯងនេះ» Namjoon
«ពួកអាស្វាទៅសុីបាយ បើមិនសុីទេអាញចាក់ចោលឲ្យឆ្កែសុីអស់ឡូវនឹង» Seokjin
«អួយ! ញាំតើ Hyung» MinTaeKook ពួកគេបីនាក់និយាយព្រមគ្នា

ប្លន់ស្នេហ៍លោកស្រីប្រធានាធិបតីផ្ដាច់ការDonde viven las historias. Descúbrelo ahora