Epsiode 01: ឆ្មារ និង កណ្ដុរ

Start from the beginning
                                        

«នែ! ថ្នាំសម្រើបអាចបន្សាបបានដែរ» Jimin សួរទៅ Taehyung
«យើងធ្វើមិចដឹងយើងទុកតែបង្កើតវាមិនបានកន្លះម៉ោងផងនឹង គួរតែទៅលោបមើលល្អទេ» Taehyung និយាយហើយ ស្ញេញដាក់គ្រប់គ្នា
«ហេតុអី?» Jungkook
«វាគ្មានវិធីណាក្រៅពីរួមរាក់ទេ» Taehyung ញញឹមចុងមាត់ បន្ដិច
«នៅទីនេះសុទ្ធតែឈ្មោលហើយឯងឲ្យវាទៅរំលោភជាមួយអ្នកណា»
«គឺ Hoseok នោះអី» Taehyung

ផាំង....ផូស! គ្រប់គ្នាព្រួតវាយ Taehyung

«អាចង្រៃ! នេះឯងនេះ....បែបជាធ្វើបែបនឹងថាអា Hope ផង» Jin
«គ្រែងឯងស្រលាញ់ អា Hope ណាស់អី» Jimin
«aww! យើងភ្លេចនែ! អា Yoongi របស់អាញវុីយ!» Taehyung ប្រញាប់រត់ទៅឃាត់

ក្រាក!
«ហើយមានរឿងអីមែនទេ» Hoseok ងាកមកសួរបែបឆ្ងល់
«Yoongi នៅឯណា»
«បន្ទប់ទឹក» លឺបែបនេះគេក៏រត់ទៅមើលឃើញ Yoongi កំពុងដេកត្រាំទឹក
«មានរឿងអីកើតឡើងហើយនេះមិចក៏» Taehyung សួរទាំងមិនយល់
«ថ្នាំសម្រើបដែលឯងដាក់នោះវាមិនទាន់ជាពេញលិញនៅឡើយទេ ថ្ងៃក្រោយបើចង់សាកថ្នាំកុំយកជីវិតសមាជិកក្រុមមកលេងសើច...ហើយ....» និយាយមិនទាន់ចប់ផង Taehyung ក៏ស្ទុះមកឱប Hoseok
«ឯងមិនអីល្អហើយ យើងសុំទោស»
«អា Tae លេងយើងមើល»
«មិនលេងទេខានឱបបែបនឹងយូរហើយ»
«សំដីយើងឯងលេងស្ដាប់»
«បានៗ បងលេងក៏បានសំណព្វចិត្ត» និយាយហើយក៏លួចឆ្មក់ថើបថ្ពាល់ Hoseok មួយខ្សឺត
«នែ! មានឃើញក្បាលយើងនៅទីនេះទេ» Yoongi
«កុំមកចេះ ដេកត្រាំនឹងហើយ តោះ Hoseok បងមានការនិយាយជាមួយអូនតិច»
«អា Tae ត្រលន់ណាស់វុីយ! លេងមើល» Hoseok រុញ Taehyung ចេញហើយដើរទៅបាត់

គ្រឺង......ៗ......
«មានរឿងអីនឹង?» Namjoon ស្រាប់តែរត់ចេញមកពេលលឺកន្ដឹងប្រកាសអាសន្ន
«មានអ្នកធ្លាក់ចូលគន្លឹះយន្ដយើងទៀតហើយមើលទៅ» Seokjin
«មានរឿងល្អមើលហើយតើអា Kook យកពោតលីងមក»
«Okey! Yo!» Jungkook លើដៃផ្ដល់សញ្ញាហើយក៏រត់ទៅយកពោតលីងមកឲ្យ Jimin មួយគេមួយអង្គុយមុខអេក្រង់ទូរស្សន៍ យ៉ាងសប្បាយរីករាយ
«ពួកអានេះវុីយ» Namjoon ក្រវីក្បាលហួសចិត្ត
«aww! ជួយផង! បង Yoongi ខ្ញុំគឺ Woozi ណាបងៗទាំងអស់ឈប់លេងទៅបានទេ» សំលេងក្មេងប្រុសដែលហៅខ្លួនឯងថា Woozi ដែលកំពុងត្រូវធ្វើទារុនកម្មនៅបន្ទប់ក្រោមដី
«ស្អីគេ! Woo...ស្អី» Jimin ហាក់ស្ដាប់មិនយល់ថាក្មេងប្រុសនោះនិយាយអ្វី
«ញ៉ែគ្នាមែនទេ» Jungkook ដែលធ្វើជាមិនយល់
«បង Yoongi លោកទេសាភិបាល Min ឲ្យខ្ញុំមករកអ្នក ទាំងអស់គ្នា»
«ទេសាភិបាល Min» គ្រប់គ្នាស្រែកព្រមគ្នាហើយមើលមុខគ្នាទៅវិញទៅមក
«នែ! Jimin បញ្ឈប់វាភ្លាមទៅ» Namjoon ហាក់ដូចជានឹកឃើញអ្វីម្យ៉ាងក៏ប្រញាប់ឲ្យ Jimin បញ្ឈប់ការធ្វើបាបក្មេងប្រុសនោះ
«ហេតុអីទៅ Hyung លេងមិនទាន់ឆ្អែតផង» Jungkook
«បើមិនព្រមឈប់ទេយើងនឹងដាក់ពិន័យពួកឯងពីរនាក់នឹងហើយ» Namjoon និយាយគំរាមគ្មានអ្នកណាហ៊ានជំទាស់នឹងបញ្ជារបស់គេទេព្រោះក៏ដឹងពេលគេខឹងវាគួរឲ្យខ្លាចប៉ុណ្ណា
«បានៗ លេងក៏លេងអា Kook ទៅឯង» Jimin និយាយទាំងធុញថប់ហើយបញ្ជាឲ្យ Jungkook ដើរទៅបញ្ជាប្រព័ន្ធកុំព្យូទ័របិទគន្លឹះយន្ដ
«Hoseok ទៅយកគេមក»
«បាទ Hyung» Hoseok ឱនគោរពបន្ដិចហើយគេក៏ដើរចុះទៅបន្ទប់ក្រោមដីនាំក្មេងនោះមកទាំងសន្លាប់

ប្លន់ស្នេហ៍លោកស្រីប្រធានាធិបតីផ្ដាច់ការWhere stories live. Discover now