Episode 1

1.4K 38 0
                                    


« ទីនេះជាកន្លែងណា ហេតុអីក៏ខ្ញុំនៅទីនេះ »

រាងតូចបើកភ្នែកព្រឹមៗមកឃើញតែមេឃយ៉ាងល្ហល្ហេវ លុះនាងប្រាស់ខ្លួនទៅម្ខាងក៏ដឹងថានាងកំពុងដេកនៅលើឆ្នេរសមុទ្រ ដោយទទឹកខ្លួនជោគ នាងមានអារម្មណ៍ថាមានខ្សាច់នៅជាប់ពេញខ្លួននាងទាំងអស់ បន្ទាប់គេក៏ងាកមើលទៅជុំវិញខ្លួនហើយក៏ប្រទះឃើញថាគ្មានមនុស្សណាម្នាក់នៅក្បែរនេះសោះ ឃើញតែសមុទ្យដ៏ល្វឹងល្វើយនិងដើមឈើប៉ុណ្ណោះ។

« កុំប្រាប់ថានេះជាកោះណា...អួយធ្វើយ៉ាងណាទៅ?នេះពេលយប់ទៀត »

នាងក្រមុំនិយាយដោយទឹកមុខស្លេកស្លាំងព្រោះមិននឹកស្មានថាខ្លួនមកដល់កន្លែងរបៀបនេះ។ តែអ្វីដែលនាងចាំចុងក្រោយគេគឺ នាងបានមើលរឿងនិងញាំុអីជុំគ្នាជាមួយមិត្តភក្តិរបស់នាងនៅផ្ទះ។ រឿងដែលសំខាន់នោះ ពេលនេះជាពេលយប់ ហើយនាងជាស្រីទៀតវាមិនមែនជារឿងល្អសម្រាប់នាងឡើយ។

« ពួកនោះទៅណាបាត់អស់ហើយ...ខ្ញុំមកដល់ទីនេះតាមរបៀបណា»

នាងសំដៅដល់មិត្តភក្តិរបស់នាងព្រោះគិតថាពួកគេក៏ប្រហែលជានៅទីនេះដែរ។

នាងតូចក៏ងើបឡើងហើយដើរតាមឆ្នេរនៃតំបន់នោះ ដើម្បីរកមិត្តភក្តិរបស់នាងនិងរកមនុស្សដែលរស់នៅម្តុំនេះ។នៅទីនេះមានតែសម្លេងទឹករលកនិងសម្លេងខ្យល់បក់ប៉ុណ្ណោះ ពិតជាគួរអោយខ្លាចណាស់...។

« MinJi... SooJi... ពួកឯងនៅឯណាមានលឺយើងហៅទេ...មានអ្នកណានៅម្តុំនេះទេ...សួស្តីមានអ្នកណារស់នៅទីនេះទេ»

នាងដើរផងស្រែកផងរហូតដល់កន្លែងមួយ ក៏បានប្រទះនឹងពន្លឺមួយចេញពីក្នុងព្រៃ ដែលពន្លឺនោះប្រៀបដូចជាភ្នក់ភ្លើងដែលគេដុតអ្វីម្យ៉ាងនៅទីនោះ។

«ប្រហែលជាមានមនុស្សរស់នៅទីនោះហើយ»

នាងតូចក៏សម្រេចចិត្តដើរចូលទៅក្នុងព្រៃនោះដោយមិនស្ទាក់ស្ទើរចិត្ត ទាំងមិនទាន់ប្រាកដនៅឡើយថាទីនោះមានគ្រោះថ្នាក់ឬក៏អត់។នេះនាងជាមនុស្សស្រីទន់ខ្សោយម្នាក់ ដើរចូលក្នុងព្រៃស្ងាត់កណ្តាលយប់តែម្នាក់ឯង នាងមិនខ្លាចសត្វសាហាវចាប់ហែកសីុទេឬ? វាក៏ជាការប្រថុយមួយដែរ តែបើទីនោះពិតជាមានមនុស្សល្អនៅទីនោះមែនគឺសំណាងរបស់នាងហើយ ប៉ុន្តែបើមិនមែនជាមនុស្សល្អឬជាសត្វអ្វីផ្សេង នាងប្រាកដជាមិនសល់សូម្បីតែគ្រាប់ភ្នែក។

THE HOUSEMATES (Khmer)Wo Geschichten leben. Entdecke jetzt