«កូនឃើញមែនឬ?»Jungkook សួរបញ្ជាក់ខ្លាចថាកូននិយាយលេង
«ចា៎»នាងងក់ក្បាលង៉ក់ៗ
«K'Tae ស្លាប់មិនខានទេអាកញ្ចាស់»
Jungkook ស្ក្រឺតធ្មេញរត់ប្រុយទៅបន្ទប់របស់ខ្លួននិងTaehyung

«អួយ៎ៗ បងឈឺ!!!Kim Naina កូនស្រីជើងល្អ» សម្លេងស្រែករបស់Taehyung លាន់ឮពេញផ្ទះ ធ្វើឲអ្នកបង្ករឿងឈរសើចសប្បាយ
«ហឹស!ស្គាល់Kim Nainaតិចពេកហើយប៉ាៗ»Nainaសើចកក្អឹករួចឡើងទៅខាងលើ

«ស្លាប់ទៅអាប្រុសចង្រៃយ៍ មិនចេះគ្រប់ហេស? អាប្រុសល្មោភកាម»Jungkook វៃជេផងវៃផងឡើងជាំសាច់Taehyung អស់
«Mommy »Jungkook បញ្ឈប់សកម្មភាព ងាកទៅមើលកូនស្រីនៅមាត់ទ្វា
«ល្មោភកាមជាអី?» Nainaធ្វើភ្នែកម៉ង់ៗសួរដោយចម្ងល់
«អឺ....»Jungkook & Taehyung លេបទឹកមាត់ក្អឹក រកនឹកឆ្លើយមិនចេញ
«អឺ...គឺគ្មានអីទេកូនកុំគិតអី»
«Mommy កុហក ពាក្យប្រាកដជាមានន័យរបស់វា» Nainaអោបដៃនឹងទ្រូង សម្លឹងមុខឪពុកម្តាយមិនព្រិច
«គឺ ពាក្យនឹងមានន័យថាគួរឲស្រឡាញ់» Jungkook សើចទាំងមិនសម
«អរ okay! តែmommy ឈប់វៃប៉ាៗទៅមើលទៅជាំអស់ហើយ មិញនេះកូន និយាយលេងទេ» Naina ស្ញេញចេញធ្មេញ
Jungkook បើកភ្នែកធំៗ លើកដៃច្រត់ចង្កេះ សម្លក់នាងល្អិតក្បាលខូច
«Kim Naina » Jungkook
«អា៎ កូនសុំទោសៗMommy »Naina
Jungkook ប្រុងចាប់នាង តែNaina ប្រញាប់រត់ចុះទៅក្រោម

«សុំទោសណា មិញខឹងពេក ឈឺទេ?» Jungkook ដើរទៅអង្គុយជិតTaehyung
«លើកក្រោយចេះសួរផង នេះមនុស្សណា៎!ចេះមកវៃយកៗទៅកើត»Taehyung អង្អែលលើកន្លែងដែលJungkook ក្តិចមួលមិនប្រណី
«ក៏...សុំទោសហើយតើស»Jungkook ឱនមុខ ចុះ លេងម្រាមដៃចុះឡើង
«មិនបាច់សុំទោសទេ យប់នឹងឲមួយមក»Taehyung ញញឹមភ្លាមៗពេល នឹកឃើញគំនិតចំណេញ
«មួយដៃថែមមែនទេ?»Jungkook ងាកសម្លក់
«ណា៎ៗ ខានមួយអាទិត្យហើយ»Taehyung រំអួយ ធ្វើមុខជូៗ
«មិនដឹងទេ ចាំមើលគិតសិន»Jungkook
«Mommy លោកតា លោកយាយ លោកពូនិងម៉ាក់មីងមកលេង»សម្លេងNaina ស្រែកពីខាងក្រោមក្តែងៗ សឹងតែរយះផ្ទះជាពីរ ធ្វើឲJungkook ក្រពុលមុខមែនទែន

«ព្រះអើយ!!!មើលចរិកនាងល្អិតនេះចុះ»Jungkook លើកដៃឈ្លីក្បាល
«ហាហា តោះទៅ»Taehyung និង Jungkook ក៏ដើរចុះទៅក្រោម មានប៉ាម៉ាក់របស់ខ្លួន រួមទាំងSoobin Morin និងgushy កូនប្រុសរបស់ពួកគេផងដែរ
«ពួកឯងធ្វើអីចៅយើង បានជានាងរត់ចុះមកហាស បើដួលទៅគិតយ៉ាងមិច?» គ្រាន់តែចុះមកដល់ភ្លាមMrs.kim ស្តីបន្ទោសឲអ្នកជាម្តាយឪពុកតែម្តង ការពារតែចៅសំណព្វគាត់
«នាងល្អិតក្បាលខូចនោះទូលពិតទៀតហើយហេស?» Jungkook ច្រត់ចង្កេះមើល Naina ដែលពួនខ្វេរនៅក្រោយខ្នងជីតាខ្លួន
«មិនបានទូលពិតតែម៉ាក់ឃើញ»
«តែចៅស្រីម៉ាក់ចេះកុហកណា»
«នាងនៅតូច គ្រាន់តែប៉ុន្នឹងមិនអីទេ» Mr.kim ជួយបន្ថែមការពារចៅសំណព្វពេញទំហឹង
«ហ៊ើយ យ៉ាប់ប៉ាម៉ាក់ណាស់ »
«gushy មកអ៊ំមកក្មួយ» Jungkook ដើរទៅពរគេចេញពីដៃ Morin

My baby hyung Όπου ζουν οι ιστορίες. Ανακάλυψε τώρα