Episode 18: Best day in life🔥

2.9K 129 0
                                    

តាំងពីចេញពីញុំបាយនៅក្នុងហាងមកTaehyung មិនមាត់មិនករកJungkook សោះ ទៅដើរលេងអីនឹងសប្បាយបើចឹងៗអី ដោយបែបនេះទើបពួកគេនាំគ្នាមកhotel វិញ
មកដល់Taehyung ក៏ដាក់ខ្លួនលើគ្រែ មិនខ្វល់Jungkook អីបន្តិច

«Taehyung កើតអី?» Jungkook អង្គុយលើគ្រែក្បែរTaehyung
«កើតអី?គ្មានទេ?». Taehyung ឆ្លើយសោះក្រោះ រួចបែរខ្នងដាក់Jungkook ធ្វើឲJungkook ចង់ស្ទះស្លាប់ពេលគេមិនខ្វល់
«បើមិនកើតអីមិចក៏ធ្វើបែបនេះ បែរមននិយាយគ្នា»Jungkook ទាញTaehyung បែរមកមើល មុខខ្លួន
«ប្រាប់ថាមិនកើតអី» Taehyung បែទៅវិញ Jungkook ទាល់តម្រិះក៏អង្គុយគិតមើល ក្រែងលោធ្វើអីខុស គិតមិនយូរក៏នឹកឃើញ

«អរ ប្រច័ណ្ឌយើងមែនទេ?»Jungkook ញញឹមរួចឱនមើលមុខTaehyung តែគេមិនមាត់
«មិនមាត់មានន័យថាពិត???អឺណា៎ គ្រាន់តែញញឹមនឹងកាន់ដៃគ្មានអីធំដុំទេ កុំខឹងទៅមើល» Jungkook ទៅដេកក្បែរTaehyung ឱបគេពីក្រោយ តែគេនៅតែមិនមាត់
(អឺយ បង់ខ្លួនប្រាណទៀតហ្អៃយើង) Jungkook គិតរួច ក៏កេះTaehyung
«ឈប់ខឹងទៅណា ឲមួយ» Jungkook យកចង្អុលដៃចុចៗលើខ្នងTaehyung ឯគេក៏លេចស្នាមញញឹមមក ការពិតគេគ្មានទៅខឹងអីណាស់ណាទេគ្រាន់តែធ្វើបាបJungkook លេង តែមិនស្មានថាវាចំណេញចឹងសោះ

«Tae »មាឌតូចដោះខោអាវខ្លួនចេញហើយឡើងអង្គុយប៉ុកលើពោះរបស់Taehyung រួចក៏ឱបថើបញីមុខនឹងកញ្ចឹងករបស់Taehyung គេក៏ញញឹមលើកដៃក្តោបចង្កេះJungkook
«មកហាច់ឲគេខ្លួនឯងទេកុំបន្ទោស» Taehyung រុញJungkook មកក្រោមទ្រូងរួចចាប់ដោះខោអាវចេញខ្លួនរួចក៏ចាប់ផ្តើមសង្គ្រាម

Morning
ព្រះអាទិត្យរៀបនឹងរះ បញ្ចេញពន្លឺចាំងផ្លេកលើកោះដូចជាឋានសួគ៌ក្រោមមេឃ ចាំចេញជាទេសភាពដ៏ស្រះត្រកាល រូបភាពដែលគួរឲចងចាំ និងគយគន់
Jungkook បើកភ្នែកឡើងមានអារម្មណ៍
ល្ហើយៗ បាត់អ្នកដែលធ្លាប់តែឲកើយទ្រូងមិនឃើញ Jungkook ងើបឡើងរើសអាវធំ ពណ៌ស របស់Taehyung យកមកពាក់តែមិនបានស្លៀកខោ ដើរទៅយ៉ខាងមុខឃើញTaehyung កំពុងតែឈរមើលទេសភាពតែឯង Jungkook ដើរទៅព័ទ្ធដៃឱបចង្កេះTaehyung ផ្តេកក្បាលលើខ្នងក្រាស់ធំរបស់គេ

«ភ្ញាក់លឿនម្លេះ?» Taehyung បែរមករកJungkook
«មកពីឯងមិននៅជាមួយ» Jungkook ផ្តេកក្បាលលើទ្រូងកក់ក្តៅរបស់Taehyung
«ភ្ញាក់លឿនក៏មកមើលទេសភាពបន្តិច ស្អាតណាស់» Taehyung វែកសក់Jungkook ទៅម្ខាង រួចទម្លាក់ដៃឱបចង្កេះតូចវិញ
«Tae!»Jungkook ហៅស្រាលៗ ងើយសម្លឹងមុខគេ
«ហឹម?»
«បងខ្លាចថ្ងៃដែលប៉ា ម៉ាក់ដឹងរឿងយើង ហើយបើគាត់មិនព្រម»Jungkook ខាំមាត់ទប់ទឹក ភ្នែកដែលជិតហូរ Taehyung លើកដៃទាញបបូរមាត់ ចេញពីគ្នា រួចអង្អែលលើថ្ពាល់ម៉ត់ ហាក់ លួងលោម
«មិនថាយ៉ាងមិច យើងនឹងត្រូវតែតស៊ូជាមួយគ្នា»
«អឹម» Jungkook ងក់ក្បាល លើកដៃឱបកTaehyung ជំទើតជើងថើបលើមាត់គេបន្តិច

My baby hyung Where stories live. Discover now