Episode 22: I give you more

2K 103 0
                                    

«ប៉ា ម៉ាក់?» Taekook បន្លឺស្របគ្នា សម្លឹងទៅរាងចំណាស់ទាំងពីរនៅមាត់ទ្វា
«យ៉ាងមិច?ភ្ញាក់ផ្អើល?»Mr.kim លើកចិញ្ចើមសួរ
«អត់ទេ ក្រែងថាពីរខែឬ?»
«យ៉ាងមិចមិនចង់ឲប៉ា ម៉ាក់មកវិញមែនទេ?» Mrs.kim សួររបៀបលលេង បន្លំមែន

«អត់ទេ កូននឹកណាស់» គេទាំងពីររត់ទៅឱបគាត់
«នឹកតែពីរអាទិត្យហើយ មិនឃើញcallទៅលេងសោះ» Mrs.kim
«ប៉ា ម៉ាក់ញុំបាយឬនៅ បើនៅញុំជាមួយគ្នាទៅ» Jungkook
«នៅទេ ឃ្លានហើយ បើចឹងទៅ»Mr.kim
រួចក៏នាំគ្នាទៅញុំបាយ Jungkook ចេះតែ
ចម្លែកៗយ៉ាងមិចមិនដឹងពេល ប៉ាម៉ាក់របស់ខ្លួនសម្លឹងមកខុសធម្មតា
«តែថា មិចក៏មកវិញមុនកំណត់?»Taehyung ក៏សួរពេលញុំបាយបានមួយម៉ាត់
«គម្រោងសម្រេចលឿន ទើបមកមិនសូវសាំនឹងអាកាសធាតុ» Mr.kim ឆ្លើយតែហេតុផលមិនសូវសម ព្រោះគាត់ចេញចូលទីនោះញឹកណាស់ មិនសមថាមិនទម្លាប់?
«អរ បាទ» Taehyung បាត់មាត់ក៏បន្តញុំទៀត
រួចរាល់Taehyung ក៏លាទៅធ្វើការបាត់ ពេលនេះក្នុងផ្ទះមានតែបីនាក់ប៉ុណ្ណោះ

«Jungkook ប៉ា ម៉ាក់មានរឿងនិយាយជាមួយ»
«បាទ»Jungkook រាងឆ្ងល់ តែក៏ទៅអង្គុយនៅសាឡុងទល់មុខគាត់ទាំងពីរ
«ហេតុអីក៏ធ្វើបែបនឹង?» ពាក្យមួយឍខ្លាកំបុតៗធ្វើឲអ្នកកម្លោះមានចម្ងល់
«អឹម ម៉ាក់ចង់និយាយពីអី?»
«ទំនាក់ទំនងឯងនឹងTaehyung ឯងដឹងច្បាស់ហើយ» គ្រាន់តែMrs.kim និយាយចប់Jungkook ក៏គាំងស្ញេញ រឿងដែលខ្លាច បំផុត បានមកដល់ហើយ គេញ័រដៃញ័រជើង រកតែធ្វើអីមិនត្រូវ
«ហេតុ...ហេតុអី....»
«មិនបាច់ឆ្ងល់ហេតុអីថាពួកយើងដឹង ព្រោះអ្វីដែលយើងចង់ដឹងវាមិនពិបាក តែយើងគ្រាន់តែចង់ដឹងវាពីមាត់ឯង ថារឿងវាយ៉ាងមិច?» Mr.kimនិយាយសម្លេងរឹងកំព្រឹសបែបមិនធ្លាប់ ប្រើជាមួយJungkook ពីមុនមក

«មែន ខ្ញុំនឹងTaehyung ពួកយើងស្រឡាញ់គ្នា»ទំរាំហាចេញ Jungkook សឹងស្លាក់ទឹកមាត់តែក៏....

ផាច់
មួយដៃរបស់អ្នកស្រីkim ទៅលើថ្ពាល់របស់Jungkook ឲឡើងក្រហមងាំង ដែលជាអ្នកដែលតែងតែសម្របសម្រួលបញ្ហាគ្រប់យ៉ាងដោយសន្តិវិធីពេលនេះលើកដៃទះគេ
«មិចក៏ធ្វើយ៉ាងនេះទៅកើត ឯងមិនគិតដល់ក្បាលយើងខ្លះទេឬយ៉ាងមិច?»Mrs.kim ស្រែកទាំងដៃញ័រទទ្រើត
«យើងសួរឯងតាមត្រង់ទៅចុះ ឯងធ្វើបែប នេះព្រោះខ្លាចយើងមិនឲទ្រព្យសម្បត្តិទៅឯងមែនទេ?» Mr.kim លើកសំណួរដ៏សែនចុកអួល សួរទៅកាន់Jungkook ប្រៀបដូចលើកកន្ទបមកគប់មុខគេស្រស់ៗ នេះឪពុកម្តាយដែលចិញ្ចឹមគេរយៈពេល14មើល មកគេជាមនុស្សបែបនេះឬ? កាលដែកនៅជាមួយគ្នាយូរមកនេះវាគ្មានន័យអ្វីអាចឲគាត់យល់ពីគេឬ?
«លោកប៉ា....»
«បើសិនបែបនេះមែន យើងនឹងឲក្រុមហ៊ុនដែល នៅParis នោះឲឯងក៏បាន មិនបាច់ធ្វើដល់ម្លឹង» Mr.kim បន្ថែម កាន់តែបន្ថែមភាពឈឺចាប់ឲគេ

«មិនមែនបែបនេះទេ ខ្ញុំស្រឡាញ់Taehyung ស្មោះ មិនបានគិតលើអ្វីផ្សេង មិចក៏ប៉ានិយាយបែបនេះ» Jungkook ហូរទឹកភ្នែករហាម ចុកអួលណែនទ្រូង
«ឯងឆ្កួតឬយ៉ាងមិច ជាប្រុសដូចគ្នា ឯងបង្កើតរឿងឆ្កួតៗទាំងនេះបានយ៉ាងមិច?» Mrs.kim
«តែខ្ញុំពិតជាស្រឡាញ់គ្នាពិតមែន ហុឹក ផាច់»ថ្ពាល់Jungkook ងាកទៅម្ខាងតាមកម្លាំងដៃ ពេលMr.kim ទះម្ខាងទៀត ធ្វើឲមានឈាមតិចៗតាមគែមមាត់
«ឈប់និយាយសម្តីគួរឲស្អប់ខ្ពើមនេះទៀតទៅ យ៉ាងណារឿងនេះមិនអាចកើតឡើងដាច់ខាត កូនយើងត្រូវតែមានប្រពន្ធជាស្រី អាចមានចៅឲយើង មិនមែនមន្សដូចឯង»Mr.kim ស្រែកក្តែងៗ
«អត់ទេលោកប៉ា កុំបំបែកពួកយើងអី ខ្ញុំសុំអង្វរ»Jungkook វាទៅឱបជើងគាត់តែគាត់ក្រវៀសចេញ
«យើងសួរឯងដូចឆោត ឯងពិតជាស្រឡាញ់គេពិតហេ៎ស?»
«បាទ» Jungkook ងក់ក្បាល ទាំងមានស្នាមញញឹមក្រែងថាគាត់ប្តូរចិត្ត តែពេលសម្តីចុងក្រោយ ធ្វើឲគេធ្លាក់ថ្លើម
«ចឹងដោះលែងគេទៅ»
«លោក....»
«ឯងសាកគិតមើលទៅគេជាមនុស្សម្នាក់ដែល ពូកែ មនុស្សជាច្រើននៅក្នុងប្រទេសស្គាល់គេ ចុះបើគេដឹងថាស្រឡាញ់ភេទដូចគ្នាគិតយ៉ាងមិច?ណាមួយបើឯងស្រឡាញ់គេពិត ឯងមិនត្រូវធ្វើឲគេខូចអនាគតដោយសាស្រឡាញ់ភេទដូចគ្នាទេមែនទេ?» Mr.kim ព្យាយាមនិយាយពន្យល់ ឯJungkook ស្ងៀមកំពុងគិត គាត់និយាយត្រូវខ្លាំងណាស់ បើTaehyung នៅជាមួយគេគ្មានអនាគតទេ គេជាមនុស្សប្រុស គ្មានកូនឲគេបាន គ្មានអ្នកទទួលស្គាល់ ស្នេហានេះឡើយ គួរដើរចេញល្អទេ?

«គិតឲច្បាស់ទៅយើងទុកពេលឲឯង1អាទិត្យ យើងនឹងបញ្ជូនឯងទៅនៅParis ផ្តល់លុយកាក់ឲឯងរាល់ខែមិនខ្វះឡើយ Taehyung យើងក៏បានរកអ្នកដែលសាកសមជាមួយគេបានហើយ យល់ល្អបើមិមចង់ឃើញគេរៀបការឯងទៅParis តាមពេលដែលយើងកំណត់ ចុះ»Mrs.kimនិយាយរួចងើបរកដើរចេញតែក៏ទច់ដំណើរ
«មែនហើយ ហាមប្រាប់រឿងនេះឲTaehyung ដឹងឲសោះមិនចឹង សូម្បីតែសម្លេងTaehyung ក៏ឯងលែងបានឮដែរ» Mr.kimនិយាយរួចក៏ឡើងទៅបន្ទប់គាត់វិញ ទុកឲJungkook នៅអង្គុយស្ទះទ្រូងតែឯង
«Taehyung បងត្រូវការឯងពេលនេះ»Jungkook យំឡើងញ័រខ្លួនដូចកូនសត្វ ប្រឹងយោងខ្លួនងើបទៅបន្ទប់

«ខ្ញុំមិនត្រូវចាកចោលTaehyung ទេមែនទេ???ខ្ញុំគិតត្រូវទេ?» Jungkook ឈរខ្ទប់នឹងទ្វាបន្ទប់
(មិនថាយ៉ាងណាយើងត្រូវតែតស៊ូជាមួយគ្នាណា៎)

(ខ្ញុំស្រឡាញ់បង រៀបការជាមួយខ្ញុំណា៎)

«អាយ៎!!!ហុឹកៗ អត់ទេ!» សម្តីរបស់Taehyung ទាំងប៉ុន្មានហោះចូលក្នុងប្រព័ន្ធប្រសាទរបស់Jungkook វាប្រកែកគ្នានឹងបេះដូងរបស់គេ គេពេលនេះស្រែកយំដូចមនុស្សឆ្កួតយ៉ាងអញ្ចឹង
«ហុឹក ហុឹក»Jungkook បោករបស់លើតុចោលអស់ ទន់ខ្លួនដួល តែក៏បុកក្បាលនឹងជ្រុងតុ ធ្វើឲក្បាលមានឈាម សន្លប់នៅនឹងកន្លែង.....

To be continued.....

My baby hyung Donde viven las historias. Descúbrelo ahora