Episode 13: you're drunk hyung

3.2K 147 0
                                    

កម្មវិធីនៅក្នុងអគារដ៏ខ្ពស់កណ្តាលទីក្រុង ពោរពេញទៅដោយភ្ញៀវកិត្តិយស ដែលសុទ្ធសឹងតែជាអ្នកដែលមានឋានៈខ្ពង់ខ្ពស់ក្នុងសង្គម មកចូលរួម ងាកមកមើលមាត់ទ្វាចូល ឡានខ្មៅសេរ៊ីចុងក្រោយបង្អស់បរចូលមក ទាក់ទាញភ្នែកជាច្រើនឲសម្លឹងមើល កាន់តែជាទីចាប់អារម្មណ៍ទៀតនោះ មនុស្សដែលចុះមក CEO Kim Taehyung ចុះមកជាមួយ បងប្រុសមុខស្រស់របស់គេKim Jungkook ដែល មិនសូវជាចេញមុខមាត់តាមកម្មវិធីធំៗច្រើនឡើយ

Taehyung ដើរមកផ្ទឹមជាមួយនឹងJungkook ឲអ្នកការសែតញាប់ដៃញាប់ជើង ថតគ្រប់គ្នា
Taehyung ដើរចូលក្នុងក៏ស្វាគមន៍ដោយម្ចាស់កម្មវិធីតែម្តង
«អូ៎ សួរស្តីTaehyung » Mr.Jang
«បាទ សួរស្តីលោកJang» Taehyung
«មិនបាច់គួរសមទេ ហៅថាអ៊ំៗចុះ» Mr.Jang ទះស្មាគេតិចៗ
«បាទ» Taehyung
«ហើយនេះ បងប្រុសមែនទេ?»
«បាទ»
«សួរស្តី» Jungkook ឱនគោរពគាត់បន្តិច
«មិនដែលឃើញសោះ នៅក្រៅសង្ហាណាស់» លោកJangលើលសរសើរ
«បាទ អរគុណ» Jungkook ញញឹម

«មិនអីទេ Taehyung ចឹងអ៊ំសុំទៅទទួកភ្ញៀវបន្តិចហើយណា តាមសប្បាយចុះ» គាត់និយាយរួចក៏ដើរចេញ
«ឃ្លានទេ?»Taehyung ងាកមកសួរJungkook
«អត់ទេ» Jungkook
«ចឹងអង្គុយសិនទៅ» Taehyung នាំJungkook ទៅអង្គុយតុ ឯស្រីៗភាគច្រើនក្នុងកម្មវិធីតែងតែសម្លឹងមកពួកគេ ធ្វើឲJungkook ធ្វើខ្លួនមិនត្រូវព្រោះមិនទម្លាប់ Taehyung ងាក បន្តិចក៏ប្រទាក់នឹងស្រីស្អាត បបូរមាត់ក្រហម សម្លឹងមកខ្លួនមិនដាក់ កាន់កែវស្រាក្រវីចុះឡើង ញញឹមចុងមាត់មកកាន់គេ ហាក់ចង់មកបង្កើត
ការសន្ទនា Taehyungក៏ឆ្លៀតញញឹមរាយ ស្នេហ៍ដាក់បន្តិច

«សម្លឹងនោះសម្លឹង តិចជ្រុះគ្រាប់» Jungkook ដែលអង្គុយមើលនោះអត់មិនបានដាក់មួយម៉ាត់
«យ៉ាងមិច ប្រច័ណ្ឌ?»Taehyung លូកដៃរវាម ទៅឱបចង្កេះគេ
«ខ្ពើម ដកដៃចេញ» Jungkook ទាញដៃគេចេញ
«បើប្រច័ណ្ឌថាទៅ បាច់កាច់រឹកកាច់រាង» Taehyung ឱនមកខ្សឹបនឹងត្រចៀកJungkook
«ថាអត់ៗហើយ» Jungkook សម្លក់កប់ភ្នែក
«បាន អត់ក៏អត់»Taehyung ថារួចក៏ងើបឈរឡើង

«ទៅណា» Jungkook ងើយសួរ
«ទៅញ៉ែស្រី» Taehyung ថារួចក៏ងើបដើរទៅរកស្រីអម្បាញ់មិញ ឯJungkookខាំមាត់ណែន សម្លក់ត្មែរ
«អាមនុស្សចង្រៃយ៍» Jungkook ខាំមាត់សម្លក់
«Aww ជេអ្នកណានឹងអ្នកអង្គម្ចាស់?»
«ជេអាស្វា....អឺ soobin???» Jungkook ងាកមើលមុខរាងខ្ពស់ ភ្ញាក់ផ្អើលបន្តិច មិនស្មានថាគេមកដែរ
«យ៉ាងមិចនឹង អ្នកណាធ្វើឲសំណព្វចិត្តខឹង?»Soobin ទាញថ្ពាល់Jungkook លេងញញឹមថ្ពាល់ខួចដាក់
«អត់ទេ មកតាំងពីពេលណា?» Jungkook ប្តូរប្រធានបទ
«មកតាំងពីជេនឹង» soobin
«មកតែឯងទេហេ៎ស?»
«បាទ បងមកជាមួយអ្នកណា?»
«នោះ» Jungkook បួញមាត់ទៅអ្នកកំពុងនិយាយជាមួយស្រីស្អាតនោះ
«ទៅរកអីញុំល្អទេ?»
«អឹម» Jungkook ងក់ក្បាលព្រោះខ្ជិលនៅមើលអ្នកខ្លះ Soobin ក៏នាំទៅកន្លែងចាប់អាហារ ឯTaehyungរវល់តែនិយាយគ្នាងាកមក មិនឃើញJungkook ក៏ជ្រួញចិញ្ចើមចូលគ្នា

My baby hyung Onde histórias criam vida. Descubra agora