Episode 11: Give me a chance

Start from the beginning
                                    

ញុំអីរួចក៏នាំJungkook ទៅមើលកុន ពួកគេអង្គុយនៅកៅអីក្រោយគេ ពេលដើរចូលកន្លែងអង្គុយsoobin អង្គុយកៅអីមុនJungkook ពេលគេដើរទៅកន្លែងក៏មានអ្នកបុក ធ្វើឲJungkook ដួលទៅអង្គុយលើភ្លៅSoobin គេបានឱកាស លើកដៃក្រសោបចង្កេះJungkook ទាញឲអង្គុយស្រួលបួល
«Soobin ធ្វើអី លែងបង» Jungkook ទាញដៃSoobin ចេញ
«មិនបាច់ទេ អង្គុយនឹងហើយ» Soobin

«មិនបានទេ គេមើលមកមិនសម លែងទៅ» Jungkook ប្រឹងបេះយ៉ាងណាក៏ soobin មិនលែង ទើបហត់នឹងរើ
«ក្មេងក្បាលរឹង មិនធ្ងន់ទេអី?» Jungkook រអ៊ូមិនឈប់
«ស្រាលសឹងអីនឹង បានហើយរឿងបញ្ចាំងហើយ!» Soobin
រឿងចាប់ផ្តើមបញ្ចាំងSoobin មើលតែអ្នកអង្គុយលើភ្លៅគ្មានចំណាប់អារម្មណ៍លើរឿងអីបន្តិចសោះ ពេលខ្លះលួចថើបលើសក់Jungkook
តិចៗ ពេលគេភ្លេចខ្លួន

បន្ទាប់ពីមើលរឿងចប់Soobin បន្ទទៅដើរលេង នៅទន្លេហាន គេដើរកាន់ដៃJungkook ទៅតាមមាត់ទន្លេ មកដល់ខឿនរាងខ្ពស់ល្មមគេទាញJungkook ឲឈរពីលើដើម្បីឲស្មើកម្ពស់គ្នា ស្រួលនិយាយ
«Jungkook » Soobin ចាប់កាន់ដៃJungkook យកមកកាន់
«មានការអី?»
«ខ្ញុំស្រឡាញ់hyung »Soobin និយាយមួយៗ ច្បាស់ៗ ឲJungkook ស្តាប់លឺពេញៗត្រចៀក
«អឺ...Soobin បងថាកុំនិយាយលេងអី» Jungkook គេចក្រសែភ្នែកមិនហ៊ានសម្លឹងគេចំ

«ខ្ញុំមិននិយាយលេង បងស្រឡាញ់ខ្ញុំទេ?» Soobin សម្លឹងJungkook មិនដាក់ភ្នែក កែវភ្នែកពោពេញដោយក្តីសង្ឃឹម
«បងថាកុំស្រាឡាញ់បងអី វាមិនល្អដល់អនាគតឯងទេ!» Jungkook បដិសេធ ដោយចិត្តត្រជាក់ ព្រោះទាំងបេះដូងទាំងរាងកាយគេប្រគល់វាឲមនុស្សតែម្នាក់ ដែលយកទៅជាន់ឈ្លី គេមិនដែលគិតនឹងឲទៅអ្នកណាទៀតឡើយ
«អត់ទេ ខ្ញុំស្រឡាញ់បង»Soobin ស្រាក់ដៃនឹងចង្កេះJungkook ជាប់ទាញមកជិត Jungkook យកដៃទប់លើទ្រូងគេតិចៗ

«Soobin បងថា...» Jungkook រកប្រកែកតែsoobin ប្រញាប់កាត់
«បើបងហ៊ានតែមិនផ្តល់ឱកាសឲខ្ញុំ ខ្ញុំឈប់ប្រើធម៌ត្រជាក់ ខ្ញុំនឹងចាប់បងទៅកន្លែងដែលគេមិនស្គាល់ រួចរំលោភរាល់ថ្ងៃវិញម្តង» Soobin ដឹងថាJungkook នឹងប្រកែក ទើបប្រើការគំរាម
«ស្លាប់ហើយ គ្រួសារត្រកូលkimប្រើការគំរាមមកសុំស្រឡាញ់ឬអីនៀក?» Jungkook សួរដោយហួសចិត្ត
«និយាយស្រួលៗមិនស្តាប់ចឹងហើយ»
«ក៏បានៗ» Jungkook ឆ្លើយទាំងញញឹមមិនសម ព្រោះដឹងច្បាស់ថាខ្លួនឯងនឹងមិនអាចឲក្តីស្រឡាញ់ទៅគេបាន


គេទាំងពីរដើរលេងបន្តរៀងយប់បន្តិចម៉ោងប្រហែល10ទើបsoobin ជូនJungkook ត្រឡប់មកផ្ទះវិញ
«បងទៅហើយ បើកឡានស្រួលបួលណា» Jungkook ប្រុងដើរចូលក៏ប្រទះភ្នែកនឹងTaehyung ដែលឈរមើលមកពីខាងលើ តែក៏ក្រលៀសភ្នែកធ្វើមិនឃើញ soobin ចាប់ទាញJungkook បែរមកវិញ ក្រសោបចង្កេះតូច ល្អិតមកជិតខ្លួនទម្លាក់បបូរមាត់លើ

ឃើញមុខTaehyung អម្បាញ់មិញធ្វើឲរូបភាព ទាំងឡាយដែលកើតឡើងនៅក្រុមហ៊ុន ហោះចូលខួរក្បាលJungkook ទាំងអស់ បណ្តាលឲJungkook មានចិត្តហ៊ានមកពីណាក៏មិនដឹង ជំទើតជើង លើកដៃពាត់កsoobin តបវិញម៉ាចាស់ដៃ


«ប្រាវ» កែវទឹកដែលដាក់នៅលើតុរបស់Taehyung ត្រូវគេក្រវាស ធ្លាក់ទៅលើឥដ្ឋបែកខ្ចាយ កែវភ្នែកក្រហមច្រាល សម្លឹងមើលអ្នក ទាំងពីរមិនព្រិចមួយវិនាទីណា
«Kim Jungkook បងប្រហ៊ើនពេកហើយ!» Taehyung សង្គ្រឺតធ្មេញ លាន់សម្លេង ក្តាប់ដៃណែនសឹងបាក់ក្រញ៉


To be continued.....

My baby hyung Where stories live. Discover now