ភាគ៤:មិនច្បាស់ទេ...

1.7K 356 24
                                        

នៅតាមផ្លូវធ្វើដំណើរពួកគេស្ងាត់គ្មាននរណានិយាយអី ថេយ៉ុងអោបស្បោងសៀវភៅជាប់ទ្រូងងាកសម្លឹងមើលផ្លូវបន្តិចមុននឹងនឹកឃើញថាត្រូវទិញគ្រីមឈីសសម្រាប់ធ្វើនំ និងសម្ភារ:ធ្វើនំបន្ថែមសម្រាប់ហាងដែលបានទទួលពាក្យពីបងប្រុសមុននេះហើយឥលូវគេក៏ត្រូវមកជាប់ជាមួយសង្សារគាត់ទៅណាមិនរួចទៅវិញ

"បងនាំអូនទៅណា?"

"..."

"អូនត្រូវចូលផ្សារទិញគ្រឿងសម្រាប់ស្តុកទុកក្នុងហាងទៀតមិនបានទំនេរនោះទេ បងក៏រវល់ដូចគ្នាមិនអញ្ចឹង?ចាំល្ងាចរួចការងារចាំខលនិយាយគ្នាក៏បាន"

"បើអញ្ចឹងទៅទាំងអស់គ្នាទៅ"

"ជេយ៏កុំលេងសើច!អូនមានការងារមែនទែន"

"បងក៏មិនបានថាបងនិយាយលេងពីអង្កាល់?"

"បងទំនេរប៉ុន្មានម៉ោងកំដរអូនទៅផ្សារដែរ រួចរាល់ចាំជូនអូនទៅហាងវិញក៏បាន"

"ប៉ុន្តែ-"

"មិនអោយប្រកែកទេ"ថេយ៉ុងដកដង្ហើមធំផ្អែកខ្លួនទៅកៅអីឡានវិញទាំងអារម្មណ៏ម៉ួម៉ៅភ្លេចខ្លួនរអ៊ូរង៉ូវៗទោះបីជាអ្នកអង្គុយក្បែរស្តាប់មិនបានតែនាយក៏លួចសើចតិចៗពេលឃើញកាយវិការខឹងភ្លេចខ្លួនដែលអ្នកម្ខាងទៀតបានបង្ហាញចេញមក

ពេលជិតដល់ផ្សារទំនើបថេយ៉ុងទាញទូរស័ព្ទមកបើកចូលប្រអប់សាររបស់បងប្រុសដើម្បីប្រាប់ពីរឿងមួយនេះ គិតថារឿងនេះបងប្រុសគួរតែបានដឹងដូចគ្នា

ហាងកាហ្វេរ

"ពិសារដោយការរីករាយណា"ថេវីនញញឹមដាក់បុគ្គលិកក្រោយពេលលើកភេសជ្ជ:មកអោយភ្ញៀវ ដើរត្រលប់មកតុគិតលុយវិញក្រឡេកឃើញទូរស័ព្ទខ្លួនរោទ៏បន្តិចនិងលោតសារឡើងមកពីប្អូនប្រុស

ប្រអប់សារ:

«ខ្ញុំជួបសង្សាររបស់បងដោយចៃដន្យ ពេលនេះគាត់ប្រាប់ថាគាត់នឹងជូនខ្ញុំទៅផ្សារខ្ញុំគិតថាគួរតែប្រាប់គាត់ល្អទេថាខ្ញុំជាប្អូនបងថេយ៉ុង»

"ក្រែងជេយ៏ប្រាប់ថាចុះខេត្តមិនអញ្ចឹង?"ថេវីនចងចិញ្ចើមបន្តិចហាក់មិនយល់រហ័សផ្ញើរសារទៅកាន់ប្អូនវិញ

Not making senseWhere stories live. Discover now