ប្រទេសវីនស៏ដុម
វីនស៏ដុមជាប្រទេសដែលមានការអភិវឌ្ឍន៏ជឿនលឿនទៅលើគ្រប់វិស័យអមដោយជំនួញពាណិជ្ជកម្មទៅក្រៅប្រទេសជិតខាង ព្រមជាមួយវប្បធម៏និងអរិយធម៏ដ៏ស្រស់ស្អាតនិងពោរពេញទៅដោយអត្ថន័យដែលប្រជាជនក្នុងប្រទេសទាំងមូលខិតខំថែរក្សាតាំងតែពីដើមមកទល់នឹងពេលបច្ចុប្បន្ន មានទីក្រុងវីលណូរ៉ាជាជារាជធានីរបស់ប្រទេស។ វីលណូរ៉ាជាទីក្រុងដែលពេញទៅដោយសំណង់អគារប្រណិតៗសង់ខ្ពស់ៗកប់ពពក ស៊ីវីល័យ ប្រជុំទៅដោយបុគ្គលអ្នកជំនួញល្បីៗ តារា និងប្រជាជនគ្រប់ស្រទាប់វណ្ណ:រស់នៅយ៉ាងច្រើនកុះករ។ ក្រៅពីភាពរីកចម្រើនសេដ្ឋកិច្ចក្នុងប្រទេស ក៏មានបន្សល់ទុកនូវសំណង់អគារបុរាណចាស់ៗកាលពីសម័យមុននៅតាមតំបន់ខេត្តនីមួយៗបង្កអោយប្រទេសនេះក៏ជាប់ឈ្មោះជាគោលដៅទេសចរណ៏ដ៏ពេញនិយមដូចគ្នា។
"យ៉ាងម៉េចដែរអត្ថបទស្រាវជ្រាវរបស់សេដ្ឋកិច្ចប្រទេសយើងសម្រាប់បទបង្ហាញចុងសប្តាហ៏នេះបើយើងបើកក្បាលដំបូងរៀបរាប់ដូច្នេះទទួលយកបានដែរទេ?"សម្លេងរបស់សិស្សនិស្សិតស្រីម្នាក់បន្លឺឡើងស្របពេលងាកមុខមកអរគុណអ្នកដែលជាម្ចាស់ហាងជាអ្នកលើកពែងភេសជ្ជ:និងនំមកអោយនាង
"ពិសារដោយការរីករាយណា"គេញញឹមដាក់ពួកនាងសឹមអោបថាសដើរសម្តៅមកកាន់កន្លែងគិតលុយដែលមានកម្លោះតូចម្នាក់ទៀតស្ថិតក្នុងមុខមាត់រាងរូវកម្ពស់កម្ពរដូចខ្លួនទាំងស្រុងប្រៀបបានដូចមនុស្សតែមួយសក់ពណ៏ទង់ដែង ជាមួយកែវភ្នែកពណ៏ត្នោតចាស់ វ័យប្រមាណ២២ឆ្នាំកំពុងឈ្ងោកចុចទូរស័ព្ទញញឹមអឹមអៀនតែម្នាក់ឯង អោយអ្នកដែលចូលមកដកដង្ហើមធំបន្តិចនិងចូលមកចាប់ទូរស័ព្ទចេញពីដៃភ្លាម
ណ្ហើយ!!មិនអោយដូចម្តេចនឹងបានបើពួកគេជាកូនភ្លោះ?
"ថេយ៉ុង!!អោយទូរស័ព្ទមកបងវិញ"
"មួយថ្ងៃៗឃើញតែឆាតជាមួយសង្សារតាមអនឡាញនោះទៅ មិនបាច់ជួយប្អូនរកស៊ីលក់ដូរស្អីទេ!"
"អីយ៉ា!មុននេះជេយ៏គេគ្រាន់តែឆាតមកប្រាប់បងថារសៀលក៏មានប្រជុំធំ បើសិនជាមិនឃើញគាត់តបពេលនោះកុំអោយបងខឹងគាត់ហ្នឹងណា!"ថេយ៉ុងពេបមាត់បន្តិចបង្ហាញកាយវិការចង់ក្អួតពេលឃើញសម្លឹងមើលឆាតឆ្លាស់គ្នានឹងបងប្រុសភ្លោះដែលញញឹមអឹមអៀនម្នាក់ដែរ
YOU ARE READING
Not making sense
Romance«មិនមែនគ្រប់ការជួបគ្នាសុទ្ធតែមានហេតុផល» ប្រលោមលោកបរទេសបែបប្រឌិត content warning: omegaverse, mature scenes,names, the character, places name and story situation were all fiction. [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
