វីឡាតូច
ចំណាយពេលជិតកន្លះម៉ោងក្នុងការធ្វើដំណើរពីហាងអាហារមកដល់ផ្ទះរបស់ខ្លួនវិញ។ ថេយ៉ុងចុះពីលើម៉ូតូទាំងញ័រជើងតិចៗព្រោះភ័យមិនទាន់បាត់ ហុចមួកទៅអោយព្រមទាំងសម្លក់អ្នកដែលអង្គុយលើម៉ូតូញញឹមតិចៗមកកាន់ខ្លួន
ទំនងជាសមចិត្តហើយមើលទៅឃើញគេភ័យញ័រដៃញ័រជើងដូច្នេះ
"សើចអី?កុំសើច!!"
"បងគ្រាន់តែញញឹមព្រោះឃើញអូនគួរអោយស្រលាញ់"នាយអាក់បន្តិចទទួលមួកមកវិញដើរចូលមកជិតស្របពេលថេយ៉ុងថយជំហានជើងថយបន្តិចវិញ
"យ៉ាងម៉េចបងញញឹមដាក់អូនមិនបានទេហ្ហេស?"
"មិនបានទេព្រោះបងធ្វើបាបអូនហើយពេលនេះមកសើចបានន័យថាកំពុងឌឺនឹងហើយ!"
"ឌឺអូនតើបងបានអ្វីចំណេញទៅ?កុំចោទបង"
"បើកម៉ូតូដូចហោះហើយនៅមានមុខមកនិយា-"ថេយ៉ុងអាក់បន្តិចខាំបបូរមាត់ខ្លួនឯងដកដង្ហើមធំសម្រួលអារម្មណ៏បន្តិចប្រោះដឹងថាបើនិយាយតិចទៀតគេច្បាស់ជាផ្ទុះមិនខាន
"លើកក្រោយកុំបើកលឿនអញ្ចឹងទៀត មិនអញ្ចឹងអូនមិនជិះជាមួយបងទៀតនោះទេ!ការបើកបរបែបនេះគ្រោះថ្នាក់ណាស់ស្តាប់បានទេ!"ជេឃេបានត្រឹមញញឹមសម្លឹងមើលអ្នកសម្លុតមកកាន់នាយដោយស្នាមញញឹមនាយមិនបានខឹងព្រោះអ្នកឈរចំពោះមុខគួរអោយស្រលាញ់ណាស់ខឹងនាយឡើងក្រហមមុខក្រហមមាត់អស់!
កុំភ័យអីមុខជាមិនមានលើកក្រោយហើយព្រោះអាប្រុសធំមិនចេះបើកម៉ូតូធំផង
"ជេយ៏!លឺអូននិយាយទេ!!"
"លឺហើយ!មិនមានលើកក្រោយទៀតនោះទេ"នាយអាក់បន្តិចសម្លឹងមើលអ្នកដែលឈរនៅចំពោះមុខ
"រាត្រីសួរស្តីថេវីន"
"រាត្រីសួរស្តីបងជេយ៏"ថេយ៉ុងឆ្លើយកញ្ឆក់ៗព្រោះនៅខឹងនៅឡើយនិងបែរខ្លួនចេញទៅក្រោមការតាមមើលរបស់ជេឃេរហូតដល់គេបានចូលទៅក្នុងផ្ទះផុតទើបនាយលើកមួកមកពាក់និងបញ្ឆេះបើកចាកចេញសម្តៅទៅបារ៏របស់ខ្លួនវិញ ណាមួយក៏មានរឿងត្រូវខលរាយការណ៏ទៅកាន់បងប្រុសដូចគ្នា
ESTÁS LEYENDO
Not making sense
Romance«មិនមែនគ្រប់ការជួបគ្នាសុទ្ធតែមានហេតុផល» ប្រលោមលោកបរទេសបែបប្រឌិត content warning: omegaverse, mature scenes,names, the character, places name and story situation were all fiction. [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
