ភាគ៣​:កុំទាន់!

Start from the beginning
                                        

ក្រាក!!

"យ៉ាងម៉េចដែរថេយ៏?"បើកទ្វារចូលផ្ទះមិនទាន់ថេយ៉ុងភ្ញាក់ព្រើតពេលឃើញបងប្រុសឈរចាំនៅបន្ទប់ទទួលភ្ញៀវសម្លឹងមើលមកកាន់ខ្លួនទាំងអន្ទះសារ

"បងមិនដឹងថាខ្ញុំពិបាកសម្របខ្លាំងប៉ុណ្ណាទេ ហត់ខ្លាំងណាស់"ថេយ៉ុងបន្លឺតិចៗទាំងអស់កម្លាំងផ្តួលខ្លួនលើសាឡុង ស្របពេលថេវីនរត់ទៅយកទឹកត្រជាក់ៗនិងខេកដែកបានធ្វើអោយប្អូនយកមកអោយគេ

"ញ៉ាំសិនទៅ"

"បងកំពុងលួងខ្ញុំហ្ហេស?"សួរអញ្ចឹងមែនប៉ុន្តែយកសមមកចាក់យកនំញ៉ាំនិងសម្លឹងមើល​បងប្រុសដែលញញឹមមកកាន់ខ្លួនបំណងចង់សុំទោសពិតមែនហើយ

"បងមិននឹកស្មានថានឹងទៅជាអញ្ចឹង"ឃើញថាគាត់ទំនងជាគិតថាការណាត់ជួបនោះដំណើរការមិនបានល្អ​ថេយ៉ុងរហ័សគ្រវីក្បាលបដិសេធនិងបកស្រាយយ៉ាងលឿន

"មិនមែនទេ!ការណាត់ជួបលើកនេះក៏ទុកថាប្រសើរណាស់ហើយ បងមិនចាំបាច់បារម្ភទេវាប្រាកដជាមានលើកក្រោយទៀតដែលបងព្រមនឹងបង្ហាញខ្លួនដោយខ្លួនបងផ្ទាល់"

"បើអញ្ចឹងហេតុអីអូនត្រលប់មកវិញទឹកមុខបែបនេះ?ប្រាប់បងមកមើល៏"ថេយ៉ុងដកដង្ហើមធំទុកចាននំចុះសិននិងងាកមកប្រឈមនឹងបងប្រុសវិញ

"គាត់ក៏គ្រាន់បើ! ពួកយើងជជែកគ្នាខ្ញុំព្យាយាមស៊ើបសួរពីគាត់ច្រើនដែរតែគាត់មិនសូវនិយាយ ខ្ញុំក៏មិនហ៊ានផ្តើមខ្លាចថាខុសគាត់សង្ស័យលើសដើម មួយចំណុចទៀតដែលល្អគឺគាត់មិនបានព្យាយាមចង់ប៉ះពាល់ឬអោបថើបខ្ញុំអីទេ គឺគាត់ដូចជាមនុស្សដែលបណ្តោយអោយរឿងកើតឡើងទៅតាមflow តាមគន្លាក់របស់វាដោយមិនបង្ខំ"ថេវីនញញឹមតិចៗឡើងមកយល់ថាមានក្តីសុខណាស់ទៅហើយគ្រាន់តែស្តាប់ប្អូននិយាយប្រាប់ប៉ុណ្ណេះ

"នេះជាអំណោយដែលគាត់អោយមកគ្រួសារយើង របស់បងគឺអាមួយយនេះ"ថេវីនបានត្រឹមញញឹមថើរៗឡើងមកពេលបើកប្រអប់គ្រឿងអលង្ការមកមើល

"វាស្អាតខ្លាំងណាស់មើលចុះ!"ថេយ៉ុងញញឹមតិចៗសម្លឹងមើលបងប្រុសដែលទាញទូរស័ព្ទមកថតទាំងអារម្មណ៏និងក្រសែរភ្នែកពេញដោយក្តីស្រលាញ់ទំនងជាពេញចិត្តនឹងអំណោយដែលបានមកមិនតិចនោះឡើយ

Not making senseWhere stories live. Discover now