( ព្រោះបង ស្រលាញ់អូន )
ភាគទី4
រសៀលជ្រាលជ្រេ គឺជាពេលដែលព្រះអាទិត្យជិតអស់ស្តង្គត់បាត់អស់នូវពន្លឺថ្ងៃដែលចាំងជះមកលើផែនដី។ ខ្យល់រំហើយបក់ផាត់មកមួយភើយៗ ធ្វើឲ្យត្រជាក់អស់ពេញទាំងប្រាណ។ ziyuចំណាយពេលមួយល្ងាចដោយគ្រាន់តែដើរមើលជុំវិញភូមិគ្រិះទាំងមូល ប៉ុន្តែខណៈពេលនេះគេកំពុងតែអង្គុយកាន់សៀវភៅរឿងនិទានមួយក្បាលជាប់នឹងដៃ សម្លឹងមើលទាំងអារម្មណ៍អណ្តែតអណ្តូង ក្បែរនោះក៏មានអ្នកបម្រើស្រីពីរនាក់ដែលអង្គុយស្ងៀមមិនហ៊ាននិយាយស្តីផងដែរ គឺying និងyi
« បងទាំងពីរ!! » ziyuដកភ្នែកចេញពីសៀវភៅមុននឹងដកដង្ហើមធំមួយឃូស បែបធុញទ្រាន់ខ្លាំង
« ចាស៎! អ្នកប្រុសតូចមានអ្វីមែនទេ?? » នាងមើលមុខគ្នាទៅវិញទៅមក មុននឹងឆ្លើយតបទៅកាន់ziyuវិញ
« ពេលណាលោកប្រុសបងមកវិញ?? ខ្ញុំអផ្សុកណាស់! »
« យ៉ាងយូរ3ថ្ងៃទៀត!! អ្នកប្រុសអផ្សុកណាស់មែនទេ អញ្ជឹងចូលទៅសម្រាកខាងក្នុងវិញទៅ!! »
« អត់ទេ!! ឲ្យខ្ញុំនៅតែក្នុងនេះ ខ្ញុំធុញណាស់!! »ziyuគ្រវីក្បាលញាប់ស្អេក មួយថ្ងៃនេះគេគ្មានធ្វើអ្វីក្រៅពីចេញចូលក្នុងភូមិគ្រិះដ៏ធំនេះទេ
« ying អញ្ជឹងនាំអ្នកប្រុសទៅមើលសត្វចញ្ចឹមរបស់លោកប្រុសយ៉ាងមិចដែរ! »yi
« ឯងឆ្កួតទេហី?? »ying ទះនាងមួយដៃលើស្មា ព្រោះនាងនិយាយឡើងស្រួលដូចទៅមើលឆ្កែមើលឆ្មា
« សត្វចិញ្ចឹម?? ចៅហ្វាយបងមានសត្វចិញ្ចឹមដែរមែនទេ?? » ziyuនិយាយបែបភ្ញាក់ផ្អើល ព្រោះមិនស្មានថាគេមានចិញ្ចឹមសត្វក្នុងផ្ទះដែរ
« ចាស៎មាន ប៉ុន្តែលោកប្រុសហ៊ាមមិនឲ្យទៅលេងផ្តេសផ្តាស់ទេ អាចគ្រោះថ្នាក់!»
« ហេតុអី?? »
« ព្រោះតែវាកាច គ្មានអ្នកណាប៉ះវាបានក្រៅពីលោកប្រុសឡើយ មិនស្រួលត្រូវវាខាំទៀត ប៉ុន្តែវាចេះណាស់ពេលនៅជាមួយចៅហ្វាយ ព្រោះវាស្តាប់បង្គាប់»
« បងៗជួយនាំខ្ញុំទៅមើលបន្តិចមក!!ខ្ញុំចង់ឃើញ»
« មិនបានទេ! បើលោកប្រុសដឹងស្លាប់មិនខាន! »
« ហេតុអី?? បើពួកបងមិនជូនទៅ អញ្ជឹងខ្ញុំទៅរកវាដោយខ្លួនឯង!!»ziyuទម្លាក់ទឹកមុខចុះ គេនិយាយទាំងដាក់សៀវភៅទៅលើតុ រួចក៏ងើបចេញក្រូស មិនដឹងទិសដៅឯណាទេ ប៉ុន្តែបើពួកនាងមិនជូនទៅគេនឹងទៅរកដោយខ្លួនឯង
« អ្នកប្រុសកុំទាន់ ខ្ញុំជូនទៅ ប៉ុន្តែសន្យាគ្រាន់តែមើលខាងក្រៅមិនចូលទៅជិតវាទេ! »
« ok!! ខ្ញុំដឹងហើយ »ziyuញញឹមស្ញេញបកមកវិញ ទើបដើរតាមក្រោយអ្នកទាំងពីរ
YOU ARE READING
« ព្រោះបងស្រលាញ់អូន »
Actionអ្នកទាំងពីរសុទ្ធតែជួបគ្នាដោយចៃដន្យ ហើយភាពចៃដន្យក៏បង្កើតបានជាចំណងនៃសេចក្តីស្រលាញ់ដ៏អស្ចារ្យមួយ នៅក្នុងដំណើរជីវិតមួយនេះ ពួកគេនឹងត្រូវឆ្លងកាត់ឧបសគ្គដ៏លំបាកជាច្រើនហើយតើនៅចុងបញ្ចប់អ្នកទាំងពីរអាចជំនះ និងរស់នៅជាមួយគ្នាបានឬអត់? « ពិតណាស់! ព្រហ្មលិខិតចាមកឲ្...
